បរទេស ៖ មន្ត្រីការទូត ជាន់ខ្ពស់កូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានធ្វើកិច្ចព្រមព្រៀងមួយ ស្តីពីសេចក្តីប្រកាសព្រាង ដែលនឹងបញ្ចប់ជាផ្លូវការ នូវសង្គ្រាមកូរ៉េ ។ យោងតាមកាសែតកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Chung Eui-yong បានមានប្រសាសន៍...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា មកដល់ពេលនេះមិនទាន់ មានអ្វីប្រែប្រួលនោះទេ ចំពោះគម្រោងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។ ការបញ្ជាក់របស់ អ្នកក្រសួងការបរទេសបែបនេះ ធ្វើឡើងបន្ទាប់ពី កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ...
បរទេស៖ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ នឹងបិទរោងចក្រថាមពលនុយក្លេអ៊ែចំនួន៣កន្លែង នៅថ្ងៃសុក្រនេះ បើទោះជាអឺរ៉ុបប្រឈមមុខនឹងវិបត្តិថាមពល ដ៏ធ្ងន់ធ្ងរបំផុតមួយក៏ដោយ បន្ទាប់ពីមានកាលវិភាគរបស់លោកស្រី Angela Merkel សម្រាប់ការផ្អាកថាមពលអាតូមិក។ ស្របពេលតម្លៃថាមពល កើនឡើងស្រាប និងភាពតានតឹងកើនឡើងខ្លាំងមិនធ្លាប់មាន រវាងអឺរ៉ុប និងអ្នកផ្គត់ផ្គង់ឧស្ម័នសំខាន់ គឺប្រទេសរុស្ស៊ីនោះ ការបិទរោងចក្រថាមពលនុយក្លេអ៊ែ នៅក្នុងទីក្រុង Brokdorf ទីក្រុង Grohnde និងទីក្រុង...
បរទេស៖ អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានដោះលែងហើយ នៅថ្ងៃសុក្រនេះ ក្រោមការលើកលែងទោស របស់ប្រធានាធិបតី បន្ទាប់ពីលោកស្រីបានជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៩ ខែ ជុំវិញការចោទប្រកាន់ និងការទម្លាក់ចេញពីតំណែងពីបទពុករលួយ។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១...
បរទេស៖ អគ្គមេបញ្ជាការ របស់ប្រទេសថៃ គឺលោក Napadej Dhupatemiya បាននិយាយថា កងទ័ពអាកាសថៃ កំពុងសម្លឹងមើលការទិញយន្តហោះចម្បាំង បំបាំងកាយ F-35 ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨គ្រឿង ដែលជាយន្តហោះចម្បាំងទំនើបបំផុតរបស់ពិភពលោក ដើម្បីពង្រឹងការការពារជាតិ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម...
តេអេរ៉ង់៖ ផែនការអ្នកចរចាកំពូល របស់អ៊ីរ៉ង់នៅក្នុងកិច្ចពិភាក្សា នៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ បានឲ្យដឹងថា ការចរចាបានធ្វើឱ្យ “មានវឌ្ឍនភាពល្អ” ក្នុងការដកចេញនូវទណ្ឌកម្ម របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយ បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មានអ៊ីរ៉ង់ មុនការសម្រាកចូលឆ្នាំថ្មីក្នុងការចរចា ដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងភាគី ដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនោះមាន ចិន រុស្ស៊ី អង់គ្លេស បារាំង បូកនឹងប្រទេសអាល្លឺម៉ង់ ឬហៅថា (P4+1) នេះបើយោងតាម ក្រសួងការបរទេសអ៊ីរ៉ង់។ លោក Bagheri Kani បានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមនៃជុំទី៨ នៃកិច្ចចរចាកាលពីថ្ងៃចន្ទ ការផ្តោតសំខាន់នៃការចរចាគឺលើការដកទណ្ឌកម្មលើអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា អ៊ីរ៉ង់ បានពិភាក្សាអំពីបញ្ហាផ្ទៀងផ្ទាត់នៅក្នុងកិច្ចប្រជុំ ដាច់ដោយឡែក ជាមួយលោក Enrique Mora អនុប្រធានគោលនយោបាយ ការបរទេសនៃសហភាពអឺរ៉ុប និងតំណាងក្រុម E3 នៃប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់។ នៅក្នុងនោះដែរ ប្រធានអ្នកចរចាអ៊ីរ៉ង់ បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងអស់ នឹងបន្តបញ្ហាbនៃការដកទណ្ឌកម្មដោយភាពធ្ងន់ធ្ងរជាងនេះ បន្ទាប់ពីសម្រាកឆ្នាំថ្មី។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងក្រុម P5+1 (រួមទាំងសហរដ្ឋអាមេរិក) ក្នុងខែកក្កដា ឆ្នាំ២០១៥។ នៅខែឧសភា ឆ្នាំ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនេះនិងបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញផងដែរ។ កិច្ចពិភាក្សានេះមានគោលបំណង ដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ និងការស្តារ ផែនការសកម្មភាពរួម JCPOA ដែលជិតដួលរលំ បន្ទាប់ពីការចាកចេញឯកតោភាគី របស់សហរដ្ឋអាមេរិក៕ ដោយ ឈូក បូរ៉ា
ប្រវត្តិសាស្រ្តរបស់ពិភពលោក គឺចាប់ពីក្រោយសង្រ្គាមលោកលើកទី២ចប់ រហូតមកដល់សព្វថ្ងៃនេះ មានការផ្លាស់ប្ដូរប្រែប្រួលច្រើន មកពីមានព្រឹត្តិការណ៍ធំៗ ដែលបានកើតមានឡើង ដោយពុំអាចមានការទាយទុក ព្យាករណ៍ណាមួយបានឡើយ!។ ហើយរបៀបរបបពិភពលោកមួយ មានលក្ខណៈសម្បត្តិ ជាពហុប៉ូល ដែលត្រូវបានឯកច្ឆ័ន្ទ បង្កើតឡើងក្រោយសង្រ្គាមលោកលើកទី២ ហើយដែលប្រព័ន្ធនយោបាយមួយនេះ ត្រូវបានស្ថិតស្ថេរ គង់វង្សអស់រយៈកាលជិត៤ទសវត្សរ៍នោះ ក៏ត្រូវបានរលំរលាយទៅនាឆ្នាំ១៩៩១បន្ទាប់ពីកំពែងដ៏រឹងមាំ នៃប្រព័ន្ធសង្គមនិយម ដែលមាន សហភាពសូវៀតជាប្រធាន និងបណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលត្រូវបានផ្ដួលរំលំទាំងផ្ទាំងៗមកពីការអស់ជំនឿទៅលើនិកាយសាសនា(Doctrine...