ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានដោះលែង ពីពន្ធនាគារហើយ បន្ទាប់ពីទទួលបានការលើកលែងទោស ពីប្រធានាធិបតីបច្ចុប្បន្ន

បរទេស៖ អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានដោះលែងហើយ នៅថ្ងៃសុក្រនេះ ក្រោមការលើកលែងទោស របស់ប្រធានាធិបតី បន្ទាប់ពីលោកស្រីបានជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៩ ខែ ជុំវិញការចោទប្រកាន់ និងការទម្លាក់ចេញពីតំណែងពីបទពុករលួយ។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Park Geun-hye អាយុ ៦៩ ឆ្នាំ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២២ ឆ្នាំ គិតចាប់តាំងពីខែមីនា ឆ្នាំ ២០២១៧ បន្ទាប់ពីត្រូវបានចោទប្រកាន់ និងដកចេញពីតំណែង ជុំវិញអំពើពុករលួយដ៏ធំ និងរឿងអាស្រូវដែលជះឥទ្ធិពល ពាក់ព័ន្ធនឹងមិត្តជិតស្និទ្ធ ដែលត្រូវបានចោទប្រកាន់ថា ជាអ្នករៀបចំយុទ្ធសាស្រ្តឱ្យលោកស្រី។

កាលពីសប្តាហ៍មុន ប្រធានាធិបតីគឺលោក Moon Jae-in បានសម្រេចចិត្តលើកលែងទោស ឱ្យលោកស្រី Park ដែលជាផ្នែកមួយនៃការលើកលែងទោសពិសេស របស់គាត់សម្រាប់ឆ្នាំថ្មី។ រដ្ឋាភិបាលបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយពិចារណា លើសុខភាពរបស់នាង កាន់តែយ៉ាប់យ៉ឺន និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ឯកភាពជាតិ៕ ប្រែសម្រួលៈ ណៃ តុលា

To Top