បរទេស៖ ប្រធានចារកម្មរបស់រដ្ឋាភិបាល ទីក្រុងឡុងដ៍បានអះអាងថា និស្សិតមហាវិទ្យាល័យចិន រាប់សិបនាក់ដែលបានចុះឈ្មោះ ចូលរៀននៅសកលវិទ្យាល័យចក្រភពអង់គ្លេស គឺបានចាកចេញពីប្រទេសក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយសារតែការការពារ ដ៏រឹងមាំបានការពារការលួច នៃការស្រាវជ្រាវសិក្សាដ៏រសើប ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា និស្សិតជាង ៥០នាក់ដែលមានទំនាក់ទំនង ជាមួយកងទ័ពរំដោះប្រជាជនចិន (PLA)...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ីបានបំផ្លាញគ្រាប់រ៉ុក្កែត ផលិតដោយសហរដ្ឋអាមេរិកចំនួនពីរ នៅក្នុងតំបន់ Donbass ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ឲ្យ ទីក្រុងគៀវនូវប្រព័ន្ធរ៉ុក្កែតចល័ត (HIMARS) ចំនួន៨ និងគ្រាប់រំសេវ ចាប់តាំងពីការចាប់ផ្តើមនៃ ការវាយលុករបស់យោធារុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មឈ្លានពានជាង ២១.០០០ករណី ដែលត្រូវបានចោទប្រកាន់លើរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានរបស់ខ្លួន ។ អគ្គរដ្ឋអាជ្ញា Iryna Venediktova បានប្រាប់ដល់ទូរទស្សន៍ BBC ថា នាងកំពុងទទួលបានរបាយការណ៍ អំពីឧក្រិដ្ឋកម្មសង្គ្រាមចន្លោះពី...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានឲ្យដឹងថា ករណីជំងឺអុតស្វាមានជាង ៦.០០០ករណី ត្រូវបានរាយការណ៍ពីប្រទេសចំនួន ៥៨ ក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ នឹងកោះប្រជុំគណៈកម្មាធិការ ដែលនឹងផ្តល់យោបល់លើការ ប្រកាសការផ្ទុះឡើងនៃ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា យោធាអ៊ុយក្រែនបាន លើកឡើងកាលពីថ្ងៃពុធថា រហូតមកដល់ពេលនេះ អ៊ុយក្រែនបានរារាំងការរុលទៅមុខ ដ៏សំខាន់ណាមួយរបស់រុស្ស៊ី ទៅកាន់ភាគខាងជើងនៃតំបន់ Donetsk របស់ខ្លួន ប៉ុន្តែសម្ពាធកាន់តែខ្លាំងឡើងជាមួយនឹង ការបាញ់ផ្លោងយ៉ាងខ្លាំងក្លាទៅលើទីក្រុង Sloviansk និងតំបន់ដែលមានប្រជាជនរស់នៅ ក្បែរនោះនៅតែបន្តកើតមានឡើង ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីថ្មីនៃប្រទេសហ្វីលីពីនលោក Ferdinand Romuadez Marcos ដែលបានជួបជាមួយនឹង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅក្នុងទីក្រុងម៉ានីល កាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងដោះស្រាយបញ្ហា នៅដែនសមុទ្រចិនខាងត្បួង ដោយការសន្ទនាគ្នាផងដែរ។ ប្រធានាធិបតីហ្វីលីពីន បាននិយាយថាចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងដៃគូអភិវឌ្ឍដ៏សំខាន់បំផុត...
ភ្នំពេញ៖ គណបក្សភ្លើងទៀន ដែលស្ថិតក្រោមការឃ្លាំមើល របស់ក្រសួងមហាផ្ទៃនោះ ត្រូវបានក្រសួង នេះ ក្រើនរំលឹកដាស់តឿនជាថ្មី ក្នុងការអនុវត្តអ្វីមួយ ត្រូវធ្វើឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌបានកំណត់។ លិខិតរបស់ក្រសួងបញ្ជាក់ថា ក្រើនរំលឹកជាថ្មីចំពោះ គណបក្ស គណបក្សភ្លើងទៀន ឲ្យពិនិត្យ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ ជាករណីសហគមន៍ ខណៈគ្មានអ្នកជាសះស្បើយ និងស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៦ ៣១៤នាក់ អ្នកជាសះស្បើយចំនួ ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕
ភ្នំពេញ៖ រដ្ឋាភិបាលឡាវ បានប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការ របស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាប្រទេសមីយ៉ាន់ម៉ា ។ នេះជាការបញ្ជាក់របស់លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសឡាវ ។ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន...
កាលពីថ្ងៃទី៦ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា រំពឹងទុកថា ភាគីឥណ្ឌា អាចបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលយុត្តិធម៌និងគ្មានភាពរើសអើង សម្រាប់សហគ្រាសចិននៅឥណ្ឌា ។ តាមការផ្សាយដំណឹងឱ្យដឹងថា អាជ្ញាធរនីតិប្រតិបត្តិឥណ្ឌា ស្រាប់តែចុះពិនិត្យអង្កេតទីតាំង ផលិតកម្ម និង អាជីវកម្មជាច្រើន របស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃ ម៉ាក Vivo...