Breaking: ពូទីន ‘នឹងមិនឈ្នះ’ សង្រ្គាមអ៊ុយក្រែន និងបរាជ័យរួចទៅហើយ នៅក្នុងគោលបំណងយុទ្ធសាស្រ្ត របស់គាត់: អធិការបតីអាល្លឺម៉ង់ លោកScholz, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារំាង AFPនៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ចិន ប្រកាសថា ខ្លួន គ្មានបំណងកសាងមូលដ្ឋានយោធា នៅប្រទេសកោះ សូលូម៉ុន នោះទេ, នេបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ នឹងរៀបចំវេទិកាតុមូល ស្ដីពី« បន្ទប់ពិសោធន៍ជីវសាស្រ្ត នៅអាស៊ី និងបញ្ហាសុខភាពសាធារណៈ»។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកនូវទស្សនៈនិងកង្វល់ទាក់ទងនឹងផលប៉ះពាល់សុខភាព សាធារណៈដែលបណ្ដាលមកពីការកកើតនូវមេរោគថ្មីៗ មួយចំនួន។ ព័ត៌មានផ្សេងៗ សូមទំនាក់ទំនង លោក ស៊ុយ សុខឃុន...
ភ្នំពេញ៖ នៅក្នុងភូមិសាស្រ្តនយោបាយ ប្រទេសមហាអំណាច បាននឹងកំពុងប្រកួតប្រជែង នូវយុទ្ធសាស្រ្តរបស់ខ្លួន តាមរយៈការដើរចងសម្ព័ន្ធភាព ជាមួយបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក។ ដោយឡែក នៅក្នុងតំបន់អាស៊ាននេះវិញ ត្រូវបានអ្នកតាមដាន ភូមិសាស្រ្តនយោបាយ មើលឃើញថា សហរដ្ឋអាមេរិក កំពុងដើរចងសម្ព័ន្ធភាព ជាមួយបណ្ដាប្រទេសមួយចំនួន តាមរយៈគំនិតផ្ដួចផ្ដើម ក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រឆាំងទៅនឹង៌ឥទ្ធិពលរបស់ចិន គឺផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI)...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសន្ទនាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយរដ្ឋមន្ត្រីការបរទេសបារាំង ដែលទើបតែងតាំងថ្មីលោកស្រី Catherine Colonna ដោយភាគីទាំងពីរបានប្តេជ្ញា ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកិច្ចសហប្រតិបត្តិការ ចិន-សហភាពអឺរ៉ុប កាន់តែស៊ីជម្រៅ។ លោក Wang Yi បានលើកឡើងថា ប្រទេសបារាំង...
យ៉ាងហ្គូន៖ ធនាគារកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា (CBM) កាលពីថ្ងៃពុធបានហាមឃាត់ រូបិយប័ណ្ណបរទេស សម្រាប់ការទូទាត់ក្នុងស្រុក ដើម្បីធ្វើឱ្យមានស្ថេរភាព អត្រាប្តូរប្រាក់បរទេសនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ធនាគារបានស្នើឱ្យភ្នាក់ងាររដ្ឋាភិបាល បង់ប្រាក់ត្រឹមតែប្រាក់ដុល្លារមីយ៉ាន់ម៉ា ដោយលើកឡើងថា ការប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់ការទូទាត់ក្នុងស្រុក អាចនាំឱ្យតម្រូវការប្រាក់ដុល្លារកើនឡើងខ្ពស់ និងបង្កឱ្យមានអស្ថិរភាពអត្រាប្តូរប្រាក់។ ធនាគារកណ្តាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពី CBM...
បរទេស៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Alexey Arestovich បានប្រើភាសាអាសអាភាស រិះគន់អ្នកនៅលោកខាងលិច ដោយជំរុញឱ្យទីក្រុងគៀវ ប្រគល់ទឹកដីរបស់ប្រទេសមួយផ្នែក ទៅឱ្យប្រទេសរុស្ស៊ី ដើម្បីជាប្រយោជន៍ដល់សន្តិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Aretovich បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ ដោយបានជេរប្រមាថ ហើយថា...
បរទេស៖ បើយោងតាមសេចក្តីព្រាង ឯកសារមួយដែលលេចធ្លាយដល់សារព័ត៌មាន ខណៈអ្នកការទូតកំពូល របស់ប្រទេសចិនធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិក បានឱ្យដឹងថា ប្រទេសចិនគ្រោង នឹងផ្តល់កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខសំខាន់ៗដល់បណ្តាប្រទេសនៅប៉ាស៊ីហ្វិកជាបន្តបន្ទាប់។ សំណើដែលបានចោទប្រកាន់ នឹងកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំមួយជាមួយកោះ Solomon ដែលនាំឱ្យមានការជំទាស់យ៉ាងខ្លាំងពីអូស្ត្រាលី និងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកសារនេះត្រូវបានទទួលដោយសារព័ត៌មាន...
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ២២០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់...
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ យុទ្ធសាស្ត្រ ស្តីពីសូន្យកូវីដរបស់ប្រទេសចិន គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយប្រកប ដោយប្រសិទ្ធភាព របស់ថ្នាក់ដឹកនាំចិន ។ ឯកឧត្តមពន្យល់ថា ប្រជាជនចិនមានចំនួនដ៏ច្រើន...