ពោធិសាត់: អភិបាលខេត្តពោធិសាត់ និង ជាប្រធានគណ:បញ្ជាការឯកភាពខេត្ត លោកខូយ រីដា នៅព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៣នេះបានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក និង នាំយកគ្រឿងឧបភោគ បរិភោគ និង ថវិការទៅចែកជូនកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨២៥ និង កងការពារវរះសេនាតូចការពារព្រំដែនលេខ ៥០១ ស្ថិតនៅឃុំថ្មដា...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១២ តុលា ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី១២ បាននាំយកបច្ច័យ ចំនួន២៤លាន៨សែនរៀល និង៧៤០ដុល្លារ ដែលបានពីសទ្ធាជ្រះថ្លារបស់មន្ត្រី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ វេរប្រគេនព្រះសង្ឃ...
ភ្នំពេញ ៖ ជុំវិញព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសថ្មីៗនេះ ដែលផ្ទុះការសម្រុកវាយប្រហារ ពីសំណាក់ក្រុមប្រយុទ្ធហាម៉ាស់របស់ប៉ាឡេស្ទីន លើអ៊ីស្រាអែល ត្រូវបានលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីកសួងព័ត៌មាន បានលើកជាទស្សនថា សង្គ្រាមរវាងក្រុមទាំង២នេះ បានធ្វើឲ្យសហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងរណសិរ្ស ២ ក្នុងពេលតែមួយ ។ យោងតាមសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ...
ហ្គាហ្សា៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាកើនឡើងដល់ ៨៣០ នាក់ ហើយចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កើនឡើងដល់ ១,០០៨ នាក់នៅអ៊ីស្រាអែល ខាងក្រោមនេះគឺជាការវិវឌ្ឍចុងក្រោយបំផុតទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន៖ ចំនួនអ្នកស្លាប់ និងរបួសពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៨៣០នាក់ និង ៤,២៥០នាក់ រៀងគ្នា នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Suella Braverman បាននិយាយនៅក្នុងលិខិតណែនាំមួយផ្ញើកាលពីថ្ងៃអង្គារថាប៉ូលិសនៅក្នុងប្រទេសអង់គ្លេស និងវេល គួរតែចាត់ទុកទង់ជាតិប៉ាឡេស្ទីន ការស្រែកច្រៀង និងនិមិត្តសញ្ញាផ្សេងទៀតដែលបង្ហាញក្នុងបរិបទជាក់លាក់ថាជាពាក្យសម្ដីស្អប់ខ្ពើមនិងការើសអើងគ្នា។ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Braverman បានសរសេរនៅក្នុងលិខិតមួយថា៖វាមិនមែនគ្រាន់តែជានិមិត្តសញ្ញាគាំទ្រក្រុមហាម៉ាសច្បាស់លាស់ទេ ដែលនាំឱ្យមានការព្រួយបារម្មណ៍ចំពោះអង់គ្លេស។ខ្ញុំសូមលើកទឹកចិត្តប៉ូលីសឱ្យពិចារណាថាតើការស្រែកបន្ទដូចជាពីទន្លេដល់សមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាពគួរតែត្រូវបានយល់ថាជាការបង្ហាញនៃបំណងប្រាថ្នាដ៏ឃោរឃៅក្នុងការឃើញអ៊ីស្រាអែលត្រូវបានលុបចេញពីពិភពលោក និងថាតើការប្រើប្រាស់របស់វានៅក្នុងបរិបទជាក់លាក់ដែរឬទេហើយវាគួរតែអាចចាត់ចូលជាបទល្មើសសណ្តាប់ធ្នាប់សាធារណៈផ្នែកទី ៥ ដែលមានស្ថានទម្ងន់ទោស។ លោកស្រី Braverman បានបញ្ជាក់ទៀតថា...
តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីធានាសុវត្ថិភាពដល់ប្រជាជាតិរបស់ខ្លួន ខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងពីការវាយប្រហារទ្រង់ទ្រាយធំដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងការវាយប្រហារសងសឹកពីកងកម្លាំងការពារអ៊ីស្រាអែល។ ប្រមុខខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃមួយថា រដ្ឋាភិបាល មិនបានទទួលរបាយការណ៍ណាមួយអំពីការស្លាប់ និងរបួសដល់ប្រជាជនជប៉ុនចាប់តាំងពីការផ្ទុះឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងជម្លោះដ៏រ៉ាំរ៉ៃថ្មីៗនេះនៅឡើយទេ។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានឲ្យដឹងថា នៅមាន “ជនជាតិជប៉ុនមួយចំនួនតូច” ដែលនៅសេសសល់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ខណៈបន្ថែមថា ខ្លួនបានទាក់ទងជាមួយពួកគេទាំងអស់។ ការលើកឡើងរបស់លោក...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក សុខ សូកេន បានស្នើឲ្យលោក ផាទ្រីក មើហ្វី (W.Partrick Muphy) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជាជួយជំរុញភ្ញៀវទេសចរខ្លួនមកដើរលេងកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ខណៈពលរដ្ឋអាមេរិក ក៏ជាគោលដៅទេសចរណ៍ដ៏ធំរបស់កម្ពុជា ។ ក្រៅពីការស្នើឲ្យមានភ្ញៀវទេសចរពីអាមេរិកមក លោករដ្ឋមន្រ្តីខ្មែររូបនេះ ក៏បានឲ្យលោកទូតជួយគៀងគរអ្នកវិនិយោគមកផងដែរ ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីទេសចរណ៍ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តគាំពារស្រ្តី អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ បើតាមរបាយការណ៍ថ្មីមួយ បានឱ្យដឹងថា គិតចាប់ពីដើម ខែសីហា ឆ្នាំ២០២៣ ដល់ដើមសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៣ មានស្ត្រីចំនួនជាង៤ម៉ឺន៣ពាន់នាក់ បានទៅពិនិត្យផ្ទៃពោះ...
ភ្នំពេញ ៖ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះ វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបញ្ជាក់ការបន្តគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា ព្រមជាមួយកោតសរសើរនេះដែរ ភាគីទាំង២ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែម។ ការបញ្ជាក់របស់លោកទូតស្វីស ធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១០ ខែតុលា...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ី ឈ្មោះថា Sitronics Group បានសាកល្បងគំរូដំបូងនៃទូកអគ្គិសនីដែលដំណើរការដោយកោសិកាឥន្ធនៈអ៊ីដ្រូសែននៅលើដងទន្លេ Neva ។ ក្រុមហ៊ុន Sitronics បានប្រកាសថា ខ្លួនបានសាកល្បងដោយជោគជ័យនូវទូកដែលបំពាក់ដោយម៉ាស៊ីនភ្លើងគីមី ហៅកាត់ថា (ECG) ដែលបំប្លែងអ៊ីដ្រូសែនទៅជាអគ្គិសនី ។...