បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្នងការគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែការសម្រេចចិត្តមួយចំនួន ដែលរដ្ឋាភិបាលរបស់ខ្លួន បានធ្វើគឺផ្ទុយនឹងច្បាប់ មនុស្សធម៌អន្តរជាតិ ។ លោក Borrell បាននិយាយនៅក្នុងប្រទេសអូម៉ង់ ជាកន្លែងដែលគាត់បានចូលរួមកិច្ចប្រជុំរួម របស់រដ្ឋមន្ត្រីការបរទេសមកពី EU...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ការផ្តល់ឋានន្តរសក្តិ ជានាយឧត្តមសេនីយ៍ ជូនលោក ម៉ៅ សុផាន់ គឺស្របតាមផែនការកែទម្រង់យូរអង្វែង របស់កងយោធពលខេមរភូមិន្ទ និងអនុវត្តនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន «រក្សាចាស់បង្កើតថ្មី» ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់...
ភ្នំពេញ ៖ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាថ្ងៃទី១១ តុលានេះថា រដ្ឋាភិបាលវៀតណាម បេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ នៅគ្រប់កម្រិត ជាពិសេសវិស័យការពារជាតិ និងសន្តិសុខ ។ ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ១០បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជិត ៦០លានដុល្លារ ដើម្បីបង្កើតរោងនៅកម្ពុជា ព្រមទាំងផ្ដល់ឱកាសការងារជាង១ម៉ឺនកន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឡឹក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការស៊ីវិល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ព្រមទាំងរៀបចំការបើកប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឲ្យបានដល់សាម៉ីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ តុលា និងត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្សលើកទី១ ខែវិច្ឆិកា ឲ្យបានមុនដំណាច់ខែតុលា និងលើកទី២ ក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នាពេលថ្មីៗនេះ បានឲ្យដឹងថា «គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំបើកផ្ដល់ប្រាក់ឧបត្ថម្ភក្នុង...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែតុលា ឆ្នាំ២០២៣ ដោយសាំងធម្មតាមានតម្លៃ ៤.៣០០រៀល ចុះថ្លៃ ២៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៤.៦៥០ ចុះថ្លៃ២០០រៀល បើធៀបនឹង ១០ថ្ងៃមុន ៕
ឆ្នាំនេះគឺជាខួបទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ នាពេលថ្មីៗកន្លងទៅនេះ លោក Jaafar Yakubu ប្រធានគណៈកម្មាធិការទំនាក់ទំនងរវាងនីហ្សេរីយ៉ានិងចិននៃសភាតំណាងរាស្រ្តនីហ្សេរីយ៉ាបានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ លោកជឿជាក់ថា ក្រោមការជំរុញនៃគំនិតផ្តួចផ្តើមនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសអាហ្រ្វិកនិងប្រទេសចិននឹងត្រូវបានត្រួសត្រាយលើវិស័យកាន់តែច្រើនថែមទៀតដែលនឹងនាំមកនូវអនាគតអភិវឌ្ឍន៍ថ្មីដល់ប្រទេសអាហ្រ្វិក ។ លោក Jaafar Yakubu យល់ឃើញថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បាននាំមកនូវការប្រែប្រួលយ៉ាងស៊ីជម្រៅដល់ប្រទេសនីហ្សេរីយ៉ានិងអាហ្វ្រិក គម្រោងពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនដែលរួមគ្នាកសាងដោយប្រទេសនីហ្សេរីយ៉ានិងប្រទេសចិនបានធ្វើឱ្យប្រជាជនក្នុងតំបន់ទទួលបានផលប្រយោជន៍យ៉ាងទូលំទូលាយ...
ភ្នំពេញ ៖ លោក ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេសប្រេស៊ីស បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ពីគម្រោងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល ។ជាមួយនឹងការគ្រោងបើកទូតនៅភ្នំពេញនេះដែរ កម្ពុជាក៏មានគម្រោងដែរ ក្នុងការបើកទូតនៅប្រេស៊ីល ប៉ុន្តែមិនទាន់ដឹងពីកាលបរិច្ឆេទ ។ ការលើកឡើងពីគម្រោងរបស់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ៕
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃ១១ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុយជាបានឯកភាពគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ , កសិកម្ម, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម។។...