ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣បានជួបលោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលក្នុងឱកាសលោកបាននិងកំពុងចាប់ផ្តើមទស្សនកិច្ចជាផ្លូវការនៅកម្ពុជា(១១-១២តុលា) នៅវិមានសន្តិភាព៕
បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកោះហៅអ្នកបម្រុងចំនួន ៣០០.០០០ នាក់ ក្នុងរយៈពេលពីរបីថ្ងៃដើម្បីជួយខ្លួនទប់ទល់នឹងក្រុមហាម៉ាស់ ដែលបានធ្វើការវាយប្រហារដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរដ្ឋកាលពីថ្ងៃទី ៧ ខែតុលា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុង តែលអាវែវ បានអនុម័តការហៅអ្នកបម្រុងសម្រាប់កងទ័ពបន្ថែមចំនួន ៦០.០០០ នាក់ ដោយបង្កើនចំនួនសរុបនៃអ្នកដែលត្រូវបានចល័តក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះដល់ ៣៦០.០០០នាក់...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ តុលានេះ នឹងជួបពិភាក្សាជាមួយលោក ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេសប្រេស៊ីល សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា...
ភ្នំពេញ ៖ កម្ពុជា-រុស្ស៊ី បានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សី លើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ។ ការឯកភាពគ្នារៀបចំកិច្ចប្រជុំនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក...
តូក្យូ៖ ប្រភពគណបក្សមួយបានឲ្យដឹងថា គណបក្សប្រឆាំងជប៉ុនមួយ បានសម្រេចចិត្តកាលពីថ្ងៃអង្គារដើម្បីដកសមាជិកសភាម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូសម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក្នុងខែនេះដោយមិនផ្តល់ការជូនដំណឹងជាមុន។ សមាជិកជាន់ខ្ពស់នៃគណបក្សនវានុវត្តន៍ជប៉ុនបានសម្រេចចិត្តលើការដកលោក Muneo Suzuki ចេញពីកិច្ចប្រជុំរបស់ពួកគេ ចំពេលមានការអំពាវនាវឱ្យមានវិធានការវិន័យយ៉ាងតឹងរឹង បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី បានបង្ហាញថា លោក Suzuki បានលើកឡើងថាលោកមាន “ទំនុកចិត្ត ១០០ភាគរយ” នៅក្នុងប្រទេសរុស្ស៊ី ក្នុងការឈ្នះសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនក្នុងអំឡុងពេលធ្វើដំណើររបស់លោកកាលពីថ្ងៃទី០១ ខែតុលា។ សមាជិកទាំងអស់ត្រូវមានកាតព្វកិច្ចជូនដំណឹងដល់គណបក្សអំពីការធ្វើដំណើរក្រៅប្រទេសជាផ្លូវការណាមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យមកពីកងជីវពលជនជាតិភាគតិចក្នុងរដ្ឋនេះថា ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា ទៅលើជំរុំជនភៀសខ្លួននៅភាគខាងជើងនៃរដ្ឋកាឈីន កាលពីយប់ថ្ងៃច័ន្ទបានសម្លាប់មនុស្សយ៉ាងតិច ២៩នាក់រួមទាំងកុមារ និងជាង ៥០នាក់រងរបួស។ អ្នកនាំពាក្យនៃកងទ័ពឯករាជ្យកាឈីន ដែលគ្រប់គ្រងតំបន់ដែលជំរំនេះ បានឲ្យដឹងថា ប្រហែល ១០ នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងជំរុំសម្រាប់ជនភៀសខ្លួនខាងក្នុងគឺជាកុមារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ របាយការណ៍បានឲ្យដឹងថា យន្តហោះដ្រូន ឬយន្តហោះរបស់យោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួន ដែលស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីទីស្នាក់ការកណ្តាលរបស់ KIA...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានផ្លាស់ប្តូរតំណែងបញ្ជាការកងកម្លាំងការពារដែនដី ហៅកាត់(TDF) របស់ប្រទេសអ៊ុយក្រែន ។ លោក Zelensky បានចុះហត្ថលេខាលើក្រឹត្យដើម្បីដកតំណែងលោក Ihor Tantsyura ដែលបានដឹកនាំ TDF...
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានឲ្យដឹងនៅក្នុងសុន្ទរកថា ថ្ងៃជាតិចុងក្រោយរបស់លោកស្រីនៅថ្ងៃអង្គារនេះថា កោះនេះស្វែងរកការរួមរស់ដោយសន្តិភាពជាមួយប្រទេសចិន ដោយអំពាវនាវឱ្យភាគីទាំងពីររួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ បើទោះបីជាភាពតានតឹងឆ្លងកាត់ច្រកសមុទ្រកើនឡើងក៏ដោយ។ នៅក្នុងខួបលើកទី១១២ នៃការចាប់ផ្តើមនៃការបះបោរ ដែលនាំទៅដល់ការផ្តួលរំលំរាជវង្សចក្រពត្តិចុងក្រោយរបស់ប្រទេសចិន លោកស្រី Tsai ក៏បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍អបអរសាទរមួយនៅមុខការិយាល័យរបស់លោកស្រីក្នុងទីក្រុងតៃប៉ិថា វាជាកាតព្វកិច្ចរបស់លោកស្រីក្នុងការការពាររបៀបរស់នៅបែបប្រជាធិបតេយ្យ និងសេរី ដោយប្រជាជនតៃវ៉ាន់ ២៣ លាននាក់។ លោក...
តូក្យូ៖ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា អ្នកដំណើរបួននាក់ រួមទាំងកុមារម្នាក់បានរងរបួសរលាក និងរបួសស្រាលនៅលើរថភ្លើង shinkansen ភាគឦសានប្រទេសជប៉ុន បន្ទាប់ពីសារធាតុរាវគីមីដែលជាកម្មសិទ្ធិរបស់អ្នកដំណើរម្នាក់បានលេចធ្លាយដោយចៃដន្យ។ ម្ចាស់ដែលស្ថិតក្នុងចំណោមអ្នករងរបួសនៅលើរថភ្លើង Tohoku Shinkansen Line គឺជាបុគ្គលិកអាយុ ៤០ ឆ្នាំនៃក្រុមហ៊ុនស្ទង់ភូមិសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។ ប៉ូលីសជឿថា សារធាតុគីមីឧស្សាហ៍កម្ម ដែលប្រើក្នុងអាជីពរបស់លោក ត្រូវបានរក្សាទុកក្នុងដបក្នុងវ៉ាលីដៃរបស់លោក ហើយបានកំពប់ដោយចៃដន្យ។ ក្រុមហ៊ុន East...
ភ្នំពេញ៖ ជីវិតមនុស្សម្នាក់ៗ កើតមកមិនដូចគ្នាឡើយ ហើយគ្មាននរណាម្នាក់ អាចជ្រើសរើសទីកន្លែង ដែលខ្លួនចង់កើតនោះទេ តួយ៉ាង កញ្ញា គុណ កន្និកា ហៅក្រៅថា (ម៉ីនាង) កើតនៅឆ្នាំ២០០៤ មានប្រភពពីគ្រួសារកសិករ នៅស្រុកឆ្ងាយមួយ នៃខេត្តកំពង់ធំ ធ្លាប់បានផ្ញើខ្លួនផ្ញើប្រាណ សុំទីវត្តអារាមរស់នៅ ដោយសារជីវភាព បានប្រែខ្លួនជាអគ្គនាយិកា នៃក្រុមហ៊ុន SmartGirl...