ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីជនរងគ្រោះឈ្មោះ ឈាង រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ ជាស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា...
ភ្នំពេញ ៖ លោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិន ប្រចាំកម្ពុជា បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ពិសេសស្វែងរកឧស្សាហកម្មសក្ដានុពល ដែលអាចជួយបង្កើនទំហំសេដ្ឋកិច្ចរបស់កម្ពុជា បានកាន់តែប្រសើរ។ លោកស្រី Zhong Jie បានលេីកឡេីងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១...
ដើម្បីបង្ហាញសមិទ្ធផលដែលសម្រេចបានដោយការកសាងរួមគ្នានៃ “ខ្សែក្រវាត់និងផ្លូវ” ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ ពង្រឹងការយល់ដឹងរបស់សហគមន៍អន្តរជាតិ ជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃការកសាងរួមគ្នានៃ “ខ្សែក្រវាត់ និងផ្លូវ” និងធ្វើឱ្យ “ខ្សែក្រវាត់និងផ្លូវ” ផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនកាន់តែច្រើន ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី១០ ខែតុលាបានចេញផ្សាយសៀវភៅស “រួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៖ ការអនុវត្តដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ”។សៀវភៅសចែកជាប្រាំផ្នែកបន្ថែមលើសេចក្ដីផ្ដើម និងសេចក្តីបញ្ចប់។ ១.មានប្រភពមកពីប្រទេសចិន និងជារបស់ពិភពលោក ពិភពលោកសព្វថ្ងៃនេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ហើយការអភិវឌ្ឍន៍អរិយធម៌របស់មនុស្សលោកកំពុងប្រឈមមុខនឹងបញ្ហា និងការប្រកួតប្រជែងកាន់តែច្រើនឡើងៗ។ ប្រទេសចិនផ្តោតលើអនាគត...
រសៀលថ្ងៃទី ១០ ខែតុលា លោក Xi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុងJiujiang ខេត្ត Jiangxi ប្រទេសចិន ។លោកបានពិនិត្យកំណាត់ទន្លេយង់សេក្នុងក្រុងJiujiang នៃឧទ្យានជាតិវប្បធម៌ទន្លេយង់សេចិន ដើម្បីឈ្វេងយល់ពីស្ថានភាពកសាងឧទ្យានជាតិវប្បធម៌ទន្លេយង់សេចិន និងការអភរិក្សតាមដងទន្លេនៃក្រុងនេះ។ កំណាត់ទន្លេយង់សេស្ថិតក្នុងក្រុងJiujiang នៃឧទ្យានជាតិវប្បធម៌ទន្លេយង់សេចិនចាប់ផ្តើមកសាងកាលពីខែមេសាឆ្នាំ២០២២ ធ្វើតាមគោលការណ៍ដែល “រួមគ្នាអភិរក្សដោយមិនអភិវឌ្ឍហួសកម្រិត” នៃរដ្ឋាភិបាលមជ្ឈិមចិន បានផ្តោតលើស្នូល ដែលអភិរក្សនិងផ្សព្វផ្សាយវប្បធម៌ទន្លេយង់សេ រៀបចំនិងកសាងកន្លែងអេកូឡូស៊ីធម្មជាតិដែលទឹកថ្លា ត្រើយបៃតង...
ភ្នំពេញ៖ ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិបានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។ចំពោះមូលហេតុមិនទាន់ត្រូវបានបញ្ជាក់ផ្លូវការនោះទេ៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួន នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺត្រូវជួយមើលថែទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ខណៈពលរដ្ឋទៅស្រុកកំណើត ឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ។ បន្ថែមពីនេះ អាជ្ញាធរខណ្ឌទាំង១៤ កម្លាំងសមត្ថកិច្ចនិងមន្ទីរពាក់ព័ន្ធត្រូវត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូកឲ្យបានធំ និងបានល្អប្រសើរ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ នេះជាការបញ្ជាក់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅកាន់ លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាថា ចំណងការទូត កម្ពុជា -ឡាវ មានត្រឹម ៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានលក្ខណៈជាប្រវត្តិសាស្ត្រយូរអង្វែង ។ ក្នុងជំនួបនារសៀលថ្ងៃទី១១តុលានេះ លោក បួរកែវ...
ភ្នំពេញ ៖ លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation បានថ្លែង ដោយសង្កត់ធ្ងន់ថា កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំ ប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀត លើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួន កំពុងតែរងនូវជម្លោះបែកបាក់...
ភ្នំពេញ ៖ ពេញមួយថ្ងៃនៃថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ជាមួយក្រុមហ៊ុនទឹកពិសាវីតាល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀតរួមមាន កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២៣ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅបរិវេណទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។ កម្មវិធីនេះជាកម្មវិធីលើកទី១៧...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនទទួលយកគណបក្សនយោបាយនានា ចំនួន៣០ ចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ តាមរយៈសំឡេង នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាមខ្ញុំដឹងពីខាងរាជរដ្ឋាភិបាល បានត្រៀមទទួលយកគណបក្សចំនួន៣០...