បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អង្គការសហប្រជាជាតិ បានថ្កោលទោសការបាញ់ផ្លោង ដ៏សាហាវរបស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod ក្បែរព្រំដែនប្រទេសរុស្ស៊ី ។ ហេតុការណ៍នេះកើតឡើង បន្ទាប់ពីក្រុងមូស្គូ បានចោទក្រុងគៀវ ពីបទសម្លាប់ជនស៊ីវិលដោយចេតនា ។ ការិយាល័យ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio...
រ៉ាម៉ាឡា ៖ ក្រសួងការបរទេស ប៉ាឡេស្ទីន បានជំរុញឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពន្លឿនដំណើរការនីតិវិធីលើសំណុំរឿង ដែលប្តឹងដោយប្រទេស អាហ្រ្វិកខាងត្បូង ដោយចោទប្រកាន់ អ៊ីស្រាអែលពីបទ “ប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ករណីនេះអះអាងថា “ការរំលោភបំពានដោយអ៊ីស្រាអែល នៃកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្ម នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ (“អនុសញ្ញាប្រល័យពូជសាសន៍”) ទាក់ទងនឹងជនជាតិ ប៉ាឡេស្ទីន...
ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ លោក Shen Haixiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៤ ជូនចំពោះប្រិយមិត្ត របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នៅទូទាំងពិភពលោក តាមរយៈបណ្តាញទូរទស្សន៍ អន្តរជាតិចិន...
ថ្ងៃទីមួយនៃឆ្នាំ២០២៤ ប្រជាជននៃតំបន់នានា នៅលើពិភពលោក បានរួមគ្នាផ្សងប្រាថ្នាពីសន្តិភាព និងវឌ្ឍនភាព ។ ក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មី លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា ពួកយើងរីករាយរួមជាមួយសហគមន៍ អន្តរជាតិ គិតគូរពីអនាគត នៃមនុស្សជាតិនិង សុខុមាលភាព នៃប្រជាជន ដើម្បីជំរុញការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ និងកសាងពិភពលោកកាន់តែល្អបវរ ។...
ព្រុចសែល ៖ ប្រទេសជាសមាជិកសហភាព អឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀង ជាឯកច្ឆ័ន្ទកាលពីថ្ងៃសៅរ៍ ដើម្បីលុបបំបាត់ការ គ្រប់គ្រងព្រំដែនផ្ទៃក្នុង ផ្លូវអាកាស និងដែនសមុទ្រជាមួយប៊ុលហ្គារី និងរូម៉ានី ដោយត្រួសត្រាយផ្លូវ សម្រាប់ប្រទេសទាំងពីរ ដើម្បីទទួលបានសិទ្ធិពេញលេញទៅកាន់តំបន់ Schengen នេះបើយោង តាមក្រុមប្រឹក្សាសហភាពអឺរ៉ុប ។ ក្រុមប្រឹក្សាបានឲ្យដឆងថា ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤...
ឆ្នាំ២០២៣ ទើបបិទបញ្ចប់ បានរំលេចយ៉ាងច្បាស់ ពីកិច្ចខិតខំប្រឹងតស៊ូ របស់ប្រជាជនចិន ដែលបានធ្វើដំណើរទៅមុខ យ៉ាងអង់អាចក្លាហាន ឆ្លងកាត់ព្យុះភ្លៀង ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនរួម មានយន្តហោះខ្នាតយក្សC919 ដែលបានសម្រេចការហោះហើរខាងពាណិជ្ជកម្ម នាវាទេសចរណ៍ធុនធំ ដែលផលិតក្នុងប្រទេសចិន បានសម្រេចការសាកល្បង ធ្វើនាវាចរណ៍ យានអវកាសស៊េរី Shenzhou ត្រូវបានបាញ់បង្ហោះ ទៅទីអវកាស ជាបន្តបន្ទាប់ នាវាមុជទឹកFendouzhe បានមុជចុះក្នុងជម្រៅទឹកជ្រៅបំផុត...
ឆ្នាំ២០២៣ ដែលទើបបានកន្លងផុតទៅ ជាឆ្នាំមួយដែលសេដ្ឋកិច្ចចិន ស្តារឡើងវិញ បន្ទាប់ពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំ ។ ពិតមែនតែត្រូវប្រឈម នឹងភាពលំបាកយ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែប្រជាជនចិន គ្រប់រូបសុទ្ធ តែបានតស៊ូព្យាយាម ហើយបានរួមចំណែកដ៏អស្ចារ្យ ។ សេដ្ឋកិច្ចចិនមាន និន្នាការណ៍ល្អ ប្រសើរជាទូទៅ ជាបន្តបន្ទាប់ ការផលិតស្បៀង អាហាររបស់ប្រទេសចិន បានសម្រេចការកើនឡើង...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដីដ៏ធំសម្បើម ហើយត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាននៅទីនោះ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុន...
ភ្នំពេញ ៖ ថ្ងៃដំបូង នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលឯកសារ ពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាស ចំនួន ៧៦៥៤រូប ស្មើនឹង ៤១.៨៧% នៃចំនួនត្រូវប្រកាសសរុប ១៨២៧៩រូប។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ACU នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា...
ប៉េកាំង៖ ជាក់ស្តែង ប្រទេសចិន បានដកជំហរគាំទ្រទីក្រុងតូក្យូរបស់ខ្លួន ដើម្បីប្រកាន់ជំហរអព្យាក្រឹតក្នុងជម្លោះទឹកដីរវាងជប៉ុន និងរុស្ស៊ីលើកោះចំនួនបួន ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ក្បែរកោះហុកកៃដូ ត្រឹមឆ្នាំ១៩៩២ នេះបើយោងតាមកំណត់ត្រាការទូតរបស់ជប៉ុន ដែលបានបែងចែកនៅក្នុងខែធ្នូ។ ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Michio Watanabe ដើម្បីបញ្ជាក់ពីជំហររបស់ចិន ក្នុងការគាំទ្រជប៉ុនលើបញ្ហា “ដែនដីភាគខាងជើង” នោះ អគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក Jiang...