ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍ថា នៅគ្រប់ទីកន្លែងនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺគ្មានសង្គ្រាមទៀតឡើយ ប៉ុន្តែបែរមកវិញ គឺជាការបង្រួបបង្រួមប្រទេសជាតិ ព្រមទាំងមានការអភិវឌ្ឍគ្រប់ទីកន្លែង ។ នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ...
ហ្កាហ្សាៈ ក្រសួងសុខាភិបាល ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨,៩៨៥ នាក់ហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់កាសែតស៊ីនហួ ក្រសួងបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន ៦៨,៨៨៣នាក់ បានរងរបួសចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបានបន្ថែមថា កងទ័ពអ៊ីស្រាអែល...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ថ្លែងសុន្ទរកថាសំខាន់មួយ ក្រោមចំណងជើងថា “ការដើរតួយ៉ាងរឹងមាំជាកម្លាំង សម្រាប់ស្ថិរភាពនៅក្នុងពិភពលោក ដ៏ច្របូកច្របល់” នៅក្នុងសន្និសីទសន្តិសុខទីក្រុងម៊ុយនិក ដែលកំពុងបន្តនៅទីក្រុងម៊ុយនិក ប្រទេសអាល្លឺម៉ង់។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ពិភពលោក...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ បានយល់ព្រមបន្តផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន នៅមុនខួបពីរឆ្នាំនៃការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹង អ្នកជិតខាងរបស់ខ្លួន។ រដ្ឋមន្ត្រីបានសង្កេតមើលភាពស្ងៀមស្ងាត់មួយនាទីនៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងម៊ុយនិក ប្រទេសអាល្លឺម៉ង់ ដើម្បីរំលឹកដល់លោក Alexei Navalny ដែលជាសកម្មជនប្រឆាំងរុស្ស៊ី និងជាអ្នករិះគន់ដ៏លេចធ្លោលើប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ នៅឯពន្ធនាគារក្នុងតំបន់អាកទិក។ ទន្ទឹមនឹងការបញ្ជាក់សារជាថ្មីអំពី “ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តគាំទ្រអ៊ុយក្រែន” ក្រុម G7 ក៏បាន...
តូក្យូ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ប្រទេសអូស្ត្រាលី មានបំណងចង់ឃើញប្រទេសជប៉ុន សហការជាមួយ ភាពជាដៃគូ សន្តិសុខ AUKUS ផងដែរ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លើការអភិវឌ្ឍន៍បច្ចេកវិទ្យាការពារជាតិនាពេលអនាគត។ ខណៈពេលដែលច្រានចោល ការចូលរួមរបស់ទីក្រុងតូក្យូ នៅក្នុងគម្រោងកណ្តាល សម្រាប់ AUKUS...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋាន ជាផ្លូវការស្ថាបនា ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ។...
ភ្នំពេញ៖ លោកសង្ឃមួយអង្គ គង់នៅ វត្តលើភ្នំស្វាយ នៃភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរងរបួស ដោយសារការផ្ទុះគ្រាប់យុទ្ធភណ្ឌ ដែលជាសំណល់សង្គ្រាម។ យោងតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអោយដឹងថា នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីផ្ទុះគ្រាប់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ បាន ប្រកាសស្វាគមន៍ នាវាទេសចរណ៍ CRYSTAL SYMPHONY ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដោយនាំភ្ញៀវ ចម្រុះជាតិសាសន៍ ជាច្រើននាក់មក ផងដែរ។ យោងតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នា ថ្ងៃទី១៨...
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការសិក្សា តាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុប ចំនួនប្រមាណ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្ត ឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតីនាពេលកន្លងមក ក្រសួងការងារអនុវត្តបាន ដោយជោគជ័យ។ សម្រាប់អនុសាសន៍ណែនាំចំណុចទី១០...