ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជំរុញការតភ្ជាប់កម្ពុជា-អារ៉ាប់រួម (United Arab Emirates) ជាមួយនឹងការបន្ថែមជើងហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី ៣ ខែមិថុនា។ សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ** ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់មកជើងហោះហើរនេះនឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០:១០នាទី និងមកដល់សៀមរាបនៅម៉ោង ២១:៣០នាទី។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹងមកដល់ Dubai នៅម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់គឺគិតជាម៉ោងក្នុងស្រុក។...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី កាលពីពេលថ្មីៗនេះ បានជួយឧបត្ថម្ភ នូវម៉ាស៊ីនបូមទឹក ចំនួន១គ្រឿង និងម៉ាស៊ីនបាញ់សម្លាប់មូសខ្នាតធំ ចំនួន១គ្រឿង ដល់វិទ្យាស្ថានកងទ័ពជើងទឹក ។ តាមការបញ្ជាប់ពីក្រុមការងារ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ការឧបត្ថម្ភម៉ាស៊ីបូមទឹក និងម៉ាស៊ីនបាញ់សម្លាប់មូសខ្នាតធំ ខាងលើនេះ...
ឡុងដ៌៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថា ចក្រភពអង់គ្លេស នឹងអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ហិរញ្ញវត្ថុនាំចេញចំនួន ១,៦ពាន់លានផោន (២ពាន់លានដុល្លារអាមេរិក) ដើម្បីទិញមីស៊ីលការពារដែន អាកាសជាង ៥០០០ដើម។ លោក Starmer បានប្រាប់សន្និសីទ សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំលោកខាងលិច នៅទីក្រុងឡុងដ៍ថា “នេះនឹងមានសារៈសំខាន់ សម្រាប់ការការពារហេដ្ឋារចនា...
ឡុងដ៍ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា លោកនៅតែ “ត្រៀមខ្លួនជាស្រេច ដើម្បីចុះហត្ថលេខា” លើកិច្ចព្រមព្រៀងរ៉ែ ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ លោក ហ្សេឡិនស្គី បានប្រាប់ BBC បន្ទាប់ពីកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំលោកខាងលិច...
បរទេស ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអះអាងថា ប្រទេសរបស់លោក កំពុងពិចារណា លើជម្រើស ដែលអាចធ្វើបានទាំងអស់ ហើយមិនច្រានចោល ការបញ្ជូនកងទ័ពចូល ទៅក្នុងប្រទេសអ៊ុយក្រែនឡើយ បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានប្រកាសថា “សម្ព័ន្ធភាពដែលមានឆន្ទៈ” ថ្មី ដើម្បីទទួលបានតួនាទីរបស់ទីក្រុងគៀវ...
ស្វាយរៀង៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍នៃផលិតផល ធានារ៉ាប់រងអាយុជីវិត” ដែលប្រព្រឹត្តទៅ សាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ខេត្តស្វាយរៀង នារសៀលថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥។ ក្នុងឱកាសនោះ លោកសុខ រស់បានថ្លែងថា អង្គសិក្ខាសាលាថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹង និងព័ត៌មានពាក់ព័ន្ធនឹងវិស័យ ធានារ៉ាប់រង ជាពិសេសផលិតផលធានារ៉ាប់រង ការពារកម្ចី និងផលិតផលធានារ៉ាប់រងបន្ថែម...
បន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំ និងបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារ សណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង ការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តការត្រួតពិនិត្យតេស្ត...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួង មុខងារសាធារណៈ បានលើកឡើងថា អ្នកដឹកនាំជំនាន់ មុនរកបានដោយលំបាក នូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ អ្នកជំនាន់ក្រោយមាន កាតព្វកិច្ចបន្តថែរក្សាសន្តិភាព ក្នុងឱកាសនៃពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងប្រាប់ប្រតិភូអាមេរិក អំពីសក្តានុពលវិជ្ជមាន នានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណា ក្នុងការមកដាក់ទុនវិនិយោគ។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញ ដឹកនាំជំនួបពិភាក្សាការងារ និង...
បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថា ចក្រភពអង់គ្លេស និងបារាំង បានត្រៀមខ្លួន ជាស្រេចដើម្បីដឹកនាំ “សម្ព័ន្ធ ដែលមានឆន្ទៈ” ដើម្បីផ្តល់ការគាំទ្រផ្នែកយោធា ដល់អ៊ុយក្រែន រួមទាំងការដាក់ពង្រាយកងទ័ព និងយន្តហោះ ក្នុងគោលបំណងធានា បាននូវទីតាំងរបស់ទីក្រុងគៀវ នៅពេល ដែលកិច្ចព្រមព្រៀង សន្តិភាពជាមួយទីក្រុងម៉ូស្គូ...