ភ្នំពេញ ៖ ក្នុងស្មារតីខ្មែរតែមួយ ស្មារតីសាមគ្គីភាព ដោយក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនវីរៈកងទ័ពជួរមុខនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំបងប្អូនកងទ័ពធ្វើដំណើរទៅកាន់សមរភូមិមុខជាលើកទី១៥ ដើម្បីចុះសួរសុខទុក្ខក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនិងខិតជិតមកដល់នាពេលខាងមុខ និងសម្តែងការគោរពដឹងគុណចំពោះវីរៈភាពរបស់បងប្អូនកងទ័ព កងពលតូចអន្តរគមន៍លេខ៤ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ...
កំពង់ចាម ៖ ដោយសារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតចូលមកដល់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជួបសំណេះសំណាលជាមួយប្រជាការពារ ក្នុងក្រុងកំពង់ចាម និងបានណែនាំឲ្យចូលរួមជួយពិនិត្យ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ។ ពិធីនេះធ្វើឡើងនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតី ពីសំណាក់ លោកស្រី អ៊ឹម...
វ៉ាស៊ីនតោន៖ យោងតាមការធ្វេីបច្ចុប្បន្នភាពតាមអ៊ីនធឺណិតពីមន្ទីរបញ្ចកោណ កងទ័ពអាមេរិករហូតដល់ ៣៦៥នាក់បានរងរបួសក្នុងប្រតិបត្តិការសង្គ្រាមគិតត្រឹមថ្ងៃសុក្រ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មានទាហានកងទ័ពជើងគោក ២៤៧នាក់ នាវិកកងទ័ពជើងទឹក ៦៣នាក់ កងម៉ារីន ១៩នាក់ និងអាកាសយានិកកងទ័ពអាកាស ៣៦នាក់។ ចំនួនអ្នកស្លាប់នៅតែមាន ១៣នាក់ ដោយ ៧នាក់ជាការស្លាប់ដោយអរិភាព...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារចំនួន ៧លើកលើគោលដៅដែលមានទំនាក់ទំនងជាមួយយោធាអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើទីតាំងស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី និងបានដណ្តើមយកការគ្រប់គ្រងការតាំងទីលំនៅចំនួន ៧ថែមទៀត។ ក្នុងរយៈពេលពេញមួយយប់ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយដោយប្រើអាវុធបាញ់ពីចម្ងាយឆ្ងាយដែលបាញ់ចេញពីអាកាស និងដី ក៏ដូចជាយន្តហោះគ្មានមនុស្សបើកវាយប្រហារ ដោយកំណត់គោលដៅទៅលើទីតាំងយោធា-ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលគាំទ្រដល់ប្រតិបត្តិការយោធារបស់ទីក្រុងគៀវ។ ប្រភពបានបន្ថែមថា ការវាយប្រហារជាក្រុមចំនួន៦ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលមួយសប្តាហ៍ ដោយបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈ ការដឹកជញ្ជូន...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងកម្មវិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនីជាង ៥០០នាក់ នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ក៏ជាពេលដែលថ្នាក់ដឹកនាំក្រសួងការងារ អាចជួបសំណេះសំណាលសួរសុខទុក្ខ ផ្សារភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយបងប្អូនកម្មករនិយោជិតផងដែរ។...
កំពង់ស្ពឺ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វេីការសហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា(អ្នកទទួលផលចោរកម្ម)ទិញរថយន្ដដែលចោរបានលួចយកមកពីខេត្ដព្រៃវែង រថយន្ដ ម៉ាក Hyundai ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត២៣០០ដុល្លាររថយន្ដគ្មានឯកសារច្បាប់ដេីម នៅចំណុចភូមិអង្គរោង...
យេរូសាឡឹម៖ យោធាអ៊ីស្រាអែល បានលុបចោលការវាយប្រហារនៅក្នុងតំបន់មួយក្នុងប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលការស្វែងរកកំពុងត្រូវបានធ្វើឡើង សម្រាប់សមាជិកនាវិកទី២ នៅលើយន្តហោះចម្បាំងអាមេរិក ដែលត្រូវបានបាញ់ទម្លាក់នៅក្នុងដែនអាកាសអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលជាច្រើនបានរាយការណ៍ថា អ្នកបើកយន្តហោះចម្បាំងត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា ជោគវាសនារបស់អ្នករុករកដែលនៅលើយន្តហោះនោះមិនទាន់ដឹងនៅឡើយទេ។ ចកងទ័ពអ៊ីរ៉ង់បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះវាយប្រហារ A-10 “Warthog” របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ លើដែនទឹកភាគខាងត្បូងរបស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស ដោយយន្តហោះបានធ្លាក់ចូលទៅក្នុងឈូងសមុទ្រពែក្ស។ ការប្រកាសនេះ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់កងទ័ព...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា កងទ័ពអាកាសអ៊ីស្រាអែល បានបំផ្លាញសមត្ថភាពផលិតដែកថែប ៧០ភាគរយរបស់អ៊ីរ៉ង់។ ថ្លែងនៅក្នុងការវាយតម្លៃស្ថានភាពជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz មេបញ្ជាការកងទ័ព លោក Eyal Zamir និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅទីក្រុង Tel Aviv លោក ណេតាន់យ៉ាហ៊ូ...
បុណ្យឆេងម៉េង គឺជាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យជ្រាលជ្រៅមួយរបស់ជនជាតិចិន ដែលមានប្រវត្តិយូរអង្វែងជាង ២៥០០ឆ្នាំ ចាប់តាំងពីសម័យរាជវង្សចូវ។ ពិធីបុណ្យនេះមិនត្រឹមតែជាពេលវេលាសម្រាប់សម្អាតផ្នូរ និងគោរពបុព្វបុរសប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីសម្រស់នៃទស្សនវិជ្ជា វប្បធម៌ និងចក្ខុវិស័យអភិវឌ្ឍន៍ ដែលភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគតយ៉ាងស៊ីជម្រៅ។ ជាស្នូលដ៏សំខាន់ បុណ្យឆេងម៉េងបង្ហាញពីការគោរពប្រវត្តិសាស្ត្រ ដែលជាមូលដ្ឋាននៃអត្តសញ្ញាណជាតិ។ នៅកម្រិតគ្រួសារ ការសម្អាតផ្នូរ និងការគោរពបុព្វបុរស គឺជាការអនុវត្តគុណធម៌ខុងជឺ ដែលបង្រៀនអំពីកិត្តិយស ក្តីស្មោះត្រង់...
តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលជាបុគ្គលប្រកាន់ស្តាំនិយមចូលកាន់តំណែងមក តែងតែបង្ហាញពីចរិតពួកស្តាំនិយមដែលមានទំនោរទៅរកយោធូបនីយកម្មនិងចក្រពត្តិនិយម។ ពីការជ្រៀតជ្រែងក្នុងបញ្ហាតៃវ៉ាន់ដែលជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយអះអាងថា ប្រសិនបើតំបន់ដីគោកប្រទេសចិនប្រើកម្លាំងអាវុធចំពោះតំបន់តៃវ៉ាន់ នោះជប៉ុននឹង«មិនឱបដៃឈរមើល»ទេ ព្រោះវាទាក់ទិននឹង«ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត»របស់ជប៉ុន រហូតដល់ការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដាក់បញ្ចូលកងស្វ័យការពារទៅក្នុងរដ្ឋធម្មនុញ្ញ សុទ្ធតែបង្ហាញពីមហិច្ឆតារបស់លោកស្រី Sanae Takaichi ដែលចង់អូសទាញជប៉ុនឱ្យវិលត្រឡប់ទៅរកផ្លូវយោធានិយមដូចសម័យសង្គ្រាមលោកលើកទី២ ។ អ្វីដែលកាន់តែធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំង គឺកាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីកងស្វ័យការពារជប៉ុនម្នាក់បានកាន់កាំបិតផ្លោះរបងសម្រុកចូលស្ថានទូតចិនប្រចាំនៅជប៉ុន ហើយគំរាមកំហែងសម្លាប់មន្ត្រីនិងបុគ្គលិកការទូតចិន ដែលជាទង្វើមានចរិតអាក្រក់មិនធ្លាប់មានក្នុងទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស។ បន្ទាប់ពីត្រូវបានចាប់ខ្លួន...