ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានដំណើរការប្រជុំសាមញ្ញលើកទី២៣ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក ពៅ ពិសិដ្ឋ ជាអភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត...
ភ្នំពេញ៖ លោកសុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦បានអនុញ្ញាតឱ្យ លោកបណ្ឌិត Zhan David នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងគោរពជូនពរជ័យសិរីសួស្ដី ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។...
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ លោក សេង សុខា សប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាល ដែលបានចេញថ្លៃចុះឈ្មោះធ្វើតេសទទួលស្គាល់ជំនាញពីមុន (RPL) ជូនរូបលោកដើម្បីបញ្ចេញសមត្ថភាពនិងទទួលបានវិញ្ញាបតបត្រជំនាញជាផ្លូវការយកទៅប្រើប្រាស់។ អតីតពលករមកពីប្រទេសថៃរូបនេះ មិននឹកស្មានថា ពេលត្រឡប់មកមាតុប្រទេសវិញរាជរដ្ឋាភិបាលចាំជួយ យកចិត្តទុកដាក់ជួយយកអាសាជាខ្លាំងថែម ទាំងបង់ថ្លៃចុះឈ្មោះធ្វើតេស្តជំនួសរូបលោកដើម្បីមានឱកាសបញ្ចេញសមត្ថភាពទទួលបានវិញ្ញាបនបត្រជំនាញទៀតផង។ លោកនិយាយថា៖«ខ្ញុំអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលផ្តល់ឱកាសដល់យើងខ្ញុំទាំងអស់គ្នា ជាពិសេសគឺការធ្វើតេស្តមានការចេញថ្លៃពីរដ្ឋាភិបាល ចឹងយើងអត់មានអស់លុយទេ យើងគ្រាន់តែមកបញ្ចេញសមត្ថភាពដើម្បី(យកវិញ្ញាបនបត្រ)ទៅប្រើប្រាស់ពេលក្រោយ»។ ជាមួយគ្នានេះ លោកសេង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរ លោកស្រីឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ដែលបានលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-តួកគីយ៉េឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀតរវាងកម្ពុជា-វៀតណាម ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី...
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានឧ្យដឹងថា ប្រជាជនអ៊ីរ៉ង់ សម្រេចបាន «ជ័យជម្នះដ៏សំខាន់» ក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបន្ថែមថា អ៊ីរ៉ង់ នឹងផ្លាស់ប្តូរការគ្រប់គ្រងច្រកសមុទ្រហ័រមូសទៅក្នុងដំណាក់កាលថ្មីមួយ។ លោក Khamenei បានធ្វើការកត់សម្គាល់នេះ នៅក្នុងសារមួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នៅថ្ងៃទី ៤០ បន្ទាប់ពីការស្លាប់ របស់អតីតមេដឹកនាំកំពូល លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូជឿជាក់ថា បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ មានជាប់ទាក់ទងទៅនឹងបញ្ហាក្នុងតំបន់ និងបានពង្រីកដល់ប្រទេសលីបង់។ យោងតាមការបញ្ជាក់ដែលបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់សមភាគីអ៊ីរ៉ង់ លោក Abbas Aragchi នៅក្នុងការហៅទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍។ លោក Lavrov បានបញ្ជាក់ថា...
បរទេស: កងកម្លាំង IDF របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញស្ថិតិចុងក្រោយរបស់ខ្លួនរហូតមកដល់បច្ចុប្បន្នពីសង្គ្រាមអ៊ីរ៉ង់ ដែលរួមមានការទម្លាក់គ្រាប់បែកចំនួន ១៨.០០០ គ្រាប់។យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា ចំនួននោះក្នុងរយៈពេល ៣៨ ថ្ងៃតំណាងឱ្យប្រហែលប្រាំដងនៃចំនួនគ្រាប់បែកដែលកងកម្លាំង IDF បានទម្លាក់លើអ៊ីរ៉ង់ក្នុងរយៈពេល ១២ ថ្ងៃក្នុងអំឡុងសង្គ្រាមខែមិថុនា ឆ្នាំ...
បរទេស ៖ ស្ថានទូតប៉េកាំងប្រចាំទីក្រុងញូវដេលី ប្រទេសឥណ្ឌា បាននិយាយថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌាក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥-២៦ ដោយវ៉ាដាច់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ថា លោក Xu Feihong ឯកអគ្គរដ្ឋទូតក្រុងប៉េកាំងប្រចាំទីក្រុងញូវដេលី បានមានប្រសាសន៍ក្នុងសារមួយថា ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងចិន បានសម្រេចបានដល់ទៅ ១៣៧...
បរទេស៖ ប៉ូលីសនៅខេត្ត Saitama ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៦នាក់ ដោយសង្ស័យថា បានប្លន់សម្លាប់ បន្ទាប់ពីការស្លាប់របស់ជនជាតិវៀតណាមដូចគ្នានៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល។ បើតាមទិន្នន័យ គឺ គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ទិន្នន័យពីទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុនបង្ហាញថា មានប្រជាជនវៀតណាមចំនួន ៦៦០,៤៨៣នាក់នៅក្នុងប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា...