ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យជាក្មេងទំនើងចំនួន ៣៥នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ១០ករណីផ្សេងៗគ្នា។ ដោយអនុវត្តតាមបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានឯកភាព ចំពោះការលើកឡើង របស់សមាជិកប្រចាំការ គណៈលេខាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឱ្យបង្កើនកិច្ចសហការតាមព្រំដែន ដើម្បីការពារពីកំលាំងអមិត្តណាមួយ មានបំណងមិនល្អមកលើកម្ពុជានិងវៀតណាម។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ...
ភ្នំពេញ៖ ជំនាញក្នុងវិស័យសំណង់ចំនួន ៨មុខជំនាញ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលស្គាល់ជាផ្លូវការដាក់ឲ្យធ្វើតេស្តតាមរយៈកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL) ក្នុងគោលបំណងបង្កើនឱកាសការងារ និងលើកកម្ពស់ប្រាក់ចំណូលសម្រាប់អតីតពលករខ្មែរដែលធ្លាប់បានសិក្សារៀនសូត្រជំនាញទាក់ទងវិស័យសំណង់នៅប្រទេសថៃ។ លោក ស៊ុន មេសា មានប្រសាសន៍ថា៖«កម្មវិធី RPLនេះ គឺជាវិធានការសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការទទួលស្គាល់ជំនាញរបស់បងប្អូនអតីតពលករខ្មែរដែលធ្លាប់មានបទពិសោធន៍ និងធ្វើការងារក្នុងវិស័យសំណង់ ដើម្បីជួយពួកគាត់មានភាពងាយស្រួលក្នុងការស្វែងរកការងារសមរម្យ និងទទួលបានប្រាក់ចំណូលល្អប្រសើរ។ កម្មវិធីនេះក៏ជួយលើកកម្ពស់គុណភាពកម្លាំងពលកម្មក្នុងវិស័យសំណង់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។ មុខជំនាញទាំង៨ ដែលត្រូវបានទទួលស្គាល់រួមមាន...
ភ្នំពេញ៖ កាលពីថ្ងៃទី ៤ និង ទី ៥ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ កម្មវិធី «ម៉ាអេមនៅលើទឹក» របស់ Anchor បានបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៅលើដងទន្លេចតុមុខ ជាមួយការសម្តែង Flyboard ពីម្ចាស់កំណត់ត្រាពិភពលោក Guinness World Record រួមនឹងការចូលរួមសម្តែងដោយកំពូលតារាចម្រៀង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូន លោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យ នយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសំដែងការគួរសម នាព្រឹកថ្ងៃទី១០...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku)T2604 ដែលនាំឱ្យតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥ទៅ២០% ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព្យុះនេះ...
អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថាន បានបង្កើនការរៀបចំសន្តិសុខ និងភស្តុភារ ខណៈដែលគណៈប្រតិភូមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់កិច្ចចរចា ដែលមានហានិភ័យខ្ពស់ ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលបានប្រកាសថ្មីៗនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi បានឧ្យដឹងថា ផែនការដ៏ទូលំទូលាយមួយត្រូវបានរៀបចំឡើង ដើម្បីធានាសន្តិសុខដ៏រឹងមាំ សម្រាប់គណៈប្រតិភូបរទេសទាំងអស់ដែលមកទស្សនា។ ការចរចានេះត្រូវបានគេរំពឹងថា...
ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង ៤,៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារ ទំនិញសកល ដែលបង្កឡើងដោយ ជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។ នេះបើយោងតាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ក្នុងសេណារីយោរបស់ ADB ករណីដែលស្ថានភាព នៅមជ្ឈិមបូព៌ា...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិ បណ្ដុះបណ្ដាល (NTB) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើការពង្រឹងគុណភាព និងប្រសិទ្ធភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ នៃការវិវឌ្ឍរីកចម្រើនសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស និងន័រវេស បានតាមដាននាវាមុជទឹករុស្ស៊ីចំនួនបីគ្រឿង នៅតំបន់អាត្លង់ទិកខាងជើង។ នៅក្នុងសន្និសីទសារព័ត៌មាន 10 Downing Street លោកបាននិយាយថា កងកម្លាំងអង់គ្លេស រួមជាមួយនឹងសម្ព័ន្ធមិត្តរួម ទាំងប្រទេសន័រវេស បានដឹកនាំប្រតិបត្តិការរយៈពេលមួយខែនៅអាត្លង់ទិកខាងជើង ដើម្បីតាមដាននាវាមុជទឹករុស្ស៊ី នៅជិតហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រសំខាន់ៗ...