បច្ចុប្បន្ននេះ កុមារដែលសម្រាលនៅក្នុងប្រទេសកម្ពុជាដោយវះកាត់មានប្រមាណ ១៨% ដែល ៥០%មកពីមូលដ្ឋានសុខាភិបាលឯកជន និង ១០%នៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់មាតាបិតា ក្នុងការយល់ដឹងអំពីវិធីសាស្ត្រដែលអាចជួយកាត់បន្ថយផលប៉ះពាល់លើសុខភាព ដែលកុមារសម្រាលដោយការវះកាត់អាចប្រឈមមុខ រួមមាន អតុល្យភាពអតិសុខុមប្រាណ ដែលអាចប៉ះពាល់ដល់សុខភាពរយៈពេលវែង ជាពិសេសប្រព័ន្ធការពាររាងកាយ ដោយសារកង្វះបាក់តេរីល្អ ដែលអាចធ្វើឲ្យ កុមារងាយឆ្លងជំងឺផ្លូវដង្ហើម ហឺត ពន្យារការអភិវឌ្ឍខួរក្បាល កង្វះសមត្ថភាពចងចាំ និងបញ្ញា ព្រមទាំងប៉ះពាល់ដល់សុខភាពប្រព័ន្ធក្រពះពោះវៀនផងដែរ។ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន CCCC ស្វែងរកនូវកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគថ្មីៗលើវិស័យនានានៅកម្ពុជា។ ការស្វាគមន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company...
ភ្នំពេញ ៖ ក្រុមហ៊ុន ទឹកពិសាវីតាល់ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រារព្វកម្មវិធី “វីតាល់ស្រង់ព្រះ” ឆ្នាំទី៩ នៅបរិវេណផ្សារទួលទំពូង ដើម្បីបង្ហាញនូវសេចក្តីកតញ្ញូ តបស្នងសងគុណ ជូនចាស់ជរា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូល មកដល់នាពេលដ៏ខ្លឺខាងមុខនេះ ។ ពិធីនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ នៃគម្រោងស្ថានីយអគ្គិសនី បូមទឹកស្តុកទុកតាតៃលើ ដែលមានតម្លៃរហូតទៅដល់ ១ពាន់លានដុល្លារ។ តាមរយៈគណនីហ្វេសប៊ុក របស់លោក វ៉ាង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១៩១នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះនៅមានពលរដ្ឋចំនួន ៣៤.៦៧៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា បណ្តាអង្គទូតនិងតំណាងអង្គការអន្តរជាតិនានា បានយល់អំពីការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញមួយកាលពីថ្ងៃទី៨...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ត្រូវគង់ប្រថាប់នៅមន្ទីរពេទ្យបន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេស់នៅពេលនេះបានទេ៕
ព្រះវិហារ៖ ក្នុងស្មារតីផ្សារភ្ជាប់ ជាមួយសមរភូមិមុខ និង ជាការចងចាំ បង្ហាញពីក្តីគោរពដឹងគុណ ជានិច្ច ចំពោះបងប្អូន វីរកងទ័ព ដែលកំពុងឈរជើង នៅតាមព្រំដែនការពារជាតិមាតុភូមិ នៅក្នុងពេលពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក...
អ៊ីមែលរបស់ អេហ្វប៊ីអាយ (FBI) ដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយកាសែត ហ្ស៊ីតថូ (Zeteo) បានបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ត្រាំ កំពុងជំរុញឱ្យប៉ូលិសសហព័ន្ធ និងប៉ូលិសមូលដ្ឋាន តម្រង់មុខព្រួញទៅរកជនជាតិអាមេរិកទាំងឡាយណាដែលមាននិន្នាការនយោបាយឆ្វេងនិយម (បក្សប្រជាធិបតេយ្យ)។ ខណៈពេលដែលសង្គ្រាមបជ្ឈិមបូពារ៍ដ៏ក្តៅរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ត្រាំនៅប្រទេសអ៊ីរ៉ង់ ខិតចូលមកដល់ខែទីពីរ ហើយនិង ការមើលមិនឃើញមាននូវសញ្ញានៃការបញ្ចប់នៅឡើយនោះ សង្គ្រាមត្រជាក់មួយថ្មីទៀត ដែលគ្មានសម្លេង កំពុងឆាមឆេះយ៉ាងស្ងៀមស្ងាត់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។...
ភ្នំពេញ៖ ខណៈនៅសល់តែ៤ថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នឹងឈានមកដល់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនៈភាព ការងារតុបតែងលម្អសោភណ្ឌភាព នៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលកំពុងលេចរូបរាងជាបណ្តើរៗ ហើយត្រៀមវរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”...