បរទេស៖ រដ្ឋាភិបាលអៀរឡង់បានប្រកាសថា ខ្លួននឹងប្រើប្រាស់យោធា ដើម្បីបោសសម្អាតរថយន្តដឹកទំនិញ និងត្រាក់ទ័រដែលរារាំង ដល់ “ហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ”។ ការតវ៉ាដែលបានចាប់ផ្តើមឡើង លើតម្លៃប្រេងឥន្ធនៈ ដែលកើនឡើងខ្ពស់បានធ្វើឱ្យទីក្រុងឌុប្លីន ជាប់គាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អៀរឡង់ លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីលោកស្រី Claudia Sheinbaum បាននិយាយថា ប្រទេសម៉ិកស៊ិកកំពុងសម្លឹង រកមើលការទាញយកឧស្ម័នធម្មជាតិផ្ទាល់ខ្លួន ដើម្បីបង្កើនអធិបតេយ្យភាពថាមពល ខណៈដែលទីផ្សារ ថាមពលពិភពលោកបានវិលត្រលប់ពីភាពភ្ញាក់ ផ្អើលដែលបង្កឡើង ដោយសង្រ្គាម អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។ មិកស៊ិកដែលជាប្រទេសអ្នកជិតខាង ភាគខាងត្បូងរបស់សហរដ្ឋអាមេរិកគឺជាអ្នកនាំចូលឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ខ្លួន ជាមួយនឹងការផ្គត់ផ្គង់ ដែលគ្របដណ្តប់ប្រហែលបីភាគបួននៃតម្រូវការម៉ិកស៊ិក ខណៈដែលទិន្នផលក្នុង ស្រុកធម្មតាបានធ្លាក់ចុះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់គឺ ខុសច្បាប់ទាំងស្រុង ហើយ វាគួរតែបញ្ឈប់ ។ លោក Starmer បាននិយាយ នៅពេលត្រូវបានសួរថា តើការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការរំលោភលើការ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅចំពោះមុខមន្រ្តីជាន់ខ្ពស់ នៃគណបក្សកុម្មុយនីស្ត វៀតណាម បានលើកឡើងទាក់ទង ទៅនឹងការពន្លឿនបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរឱ្យបានចប់ឆាប់ៗ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមនាពេលបច្ចុប្បន្ន មានប្រមាណជា១០ពាន់លានដុល្លារនោះ បច្ចុប្បន្នភាគីទាំងពីរកំពុងធ្វើដំណើរបង្កើនឱ្យដល់កម្រិត២០ពាន់លានដុល្លារ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១០ ខែមេសា...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក ត្រឹន កឹមទូ (Trần Cẩm Tú) សមាជិកការិយាល័យ នយោបាយ និងជាសមាជិកប្រចាំការ នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍ បានបន្តកើតឡើងសរុប ៣៩ករណី បណ្តាលឱ្យមនុស្សស្លាប់ ២៥នាក់ និងរងរបួសធ្ងន់ស្រាល ៤៦នាក់បន្ថែមទៀត។ តួលេខនេះ បើធៀបរយៈពេលដូចគ្នាកាលពីដើមខែមីនា ថយចុះ២ករណី អ្នកស្លាប់ថយចុះ៤នាក់ ប៉ុន្តែអ្នករបួសកើនឡើង ៩នាក់។ យោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋឆែក ឯកភាព និងចាត់ទុកវិស័យ ទេសចរណ៍ ជាភារកិច្ចរួមគ្នា ដែលត្រូវសហការចូលរួម ជំរុញការអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Markéta Kolc Hájková...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានស្នើឱ្យជនរួមជាតិជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការប្តេជ្ញាចិត្ត ដ៏ខ្ជាប់ខ្ជួន និងឥតងាករេក្នុងការ ស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ជាពិសេសជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងសារលិខិតផ្ញើជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពវិបត្តិសកលលោកវិវត្តយ៉ាងឆាប់រហ័ស...
ភ្នំពេញ ៖ លោក អ៊ន ភ័ក្ត អតីតពលករខ្មែរម្នាក់ ក្នុងចំណោមអតីតពលកររាប់សែននាក់ ផ្សេងទៀត ដែលត្រឡប់មកពីប្រទេសថៃ បានលើកឡើងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) មិនចាំបាច់ចំណាយប្រាក់ ហើយថែមទាំងទទួល បានវិញ្ញាបនបត្រ ផ្លូវការបញ្ជាក់ពីជំនាញ ធ្វើឱ្យរូបលោកមានឱកាសខ្ពស់ ក្នុងការទទួលបានការងារ ទាំងក្នុងនិងក្រៅប្រទេស។ មានស្រុកកំណើត នៅខេត្តបាត់ដំបង អតីតពលករខ្មែរ...