កំពង់ស្ពឺ៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បានឧបត្ថម្ភគាំទ្រ សម្ភារះជាភេសជ្ជៈមួយចំនួនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ -មហាសង្រ្កាន្ត នាពេលខាងមុខ។ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលថ្ងៃទី២៨ ខែមីនា...
ព្រះវិហារ៖ អាជ្ញាធរក្រុងព្រះវិហារ បានបន្តពង្រឹងវិធានការសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ដោយរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តកម្មវិធីបំពាក់ស្ទីកគ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃចំនួន ១០០គ្រឿង ជូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំងពីរ នៃក្រុងព្រះវិហារ។ កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសាលាក្រុងព្រះវិហារ ដោយមានការសហការរវាងរដ្ឋបាលក្រុង នគរបាលចរាចរណ៍ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រោមអធិបតីភាព លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ...
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ នៃអាណត្តិទី៤ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ និងតំណាងអង្គភាពពាក់ព័ន្ធជាច្រើន។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រដ្ឋបាលខេត្តក្នុងរយៈពេលកន្លងមក...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា កម្ពុជាកំពុងធ្វើការងារយ៉ាងសកម្ម ក្នុងការលើកកម្ពស់ក្រប ខណ្ឌសុខភាពតែមួយ ដើម្បីពង្រឹងសមត្ថភាព សម្រាប់បង្ការ ការស្រាវជ្រាវ និងការឆ្លើយតបទៅនឹង ការគំរាមកំហែងដល់សុខភាព។ ក្នុងឱកាសអញ្ជើញជាសហអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា...
ហ្សាការតា៖ រញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារតំបន់ Maluku ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដែលជំរុញឱ្យមាន ការព្រមានជាមុនអំពីរលកយក្សស៊ូណាមិ សម្រាប់តំបន់ឆ្នេរ សមុទ្រជាច្រើនរបស់ប្រទេសនេះ។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ប្រទេសនេះ បានឧ្យដឹងថា រញ្ជួយដីនេះមាន សក្តានុពលបង្ក ឱ្យមានរលកយក្សស៊ូណាមិនៅ North Maluku...
ខេត្តព្រះវិហារ៖ ថ្ងៃទី១ ខែមេសាឆ្នាំ ២០២៦ ម្សិលមិញនេះ រដ្ឋបាលស្រុកសង្គមថ្មី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពយុវជន តាមរយៈការរៀបចំព្រឹត្តិការណ៍សំខាន់មួយនៅវិទ្យាល័យសង្គមថ្មី ដែលរួមមានពិធីចែកប័ណ្ណសរសើរ និងការបើកកម្មវិធីប្រកួតបាល់ទាត់មិត្តភាពក្នុងស្រុក។ ពិធីនេះ ត្រូវបានអញ្ជើញជាអធិបតីដោយ លោក ស៊ាប កែវជីវ៉ា អភិបាលនៃគណៈអភិបាលស្រុកសង្គមថ្មី ដោយមានការចូលរួមពីមន្ត្រីរាជការ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន សិស្សានុសិស្ស និងមាតាបិតាជាច្រើន។...
បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមវាយប្រហារ រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធប្រេង របស់អ៊ីរ៉ង់ម្តងទៀត លុះត្រាតែការទាមទាររបស់លោកត្រូវបានបំពេញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ថា នៅក្នុងសុន្ទរកថា លើកដំបូងរបស់លោក ទៅកាន់ប្រជាជាតិចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមរបស់ពួកគេលើអ៊ីរ៉ង់ ដែលបានថ្លែងកាលពីថ្ងៃពុធ លោក ត្រាំ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពាន របស់ប្រទេសជិតខាង ។ ក្នុងសារសារជូនពរទៅដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី...
បរទេស៖ ក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាស ពីជំហានសងសឹក ប្រឆាំងនឹងប្រទេសបារាំង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់យ៉ាងចំហរចំពោះសមាជិកណាតូអឺរ៉ុប ដែលបដិសេធមិនអនុញ្ញាតឱ្យមានការចូលទៅកាន់ដែនអាកាសរបស់ខ្លួនសម្រាប់ការដឹកជញ្ជូនអាវុធទៅកាន់មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ថា ដោយបង្ហោះនៅលើ Truth Social កាលពីថ្ងៃអង្គារ លោក ត្រាំ បានពិពណ៌នាអំពីការសម្រេចចិត្តរបស់បារាំងថា “មិនមានប្រយោជន៍ខ្លាំង”...
បរទេស៖ លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច របស់ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ីកំពុងជំរុញវិធានការសន្សំសំចៃ ថាមពលជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង ឥន្ធនៈ និងពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ ចំពេលមានភាពមិនប្រាកដប្រជា កាន់តែខ្លាំងឡើងលើពិភពលោក ដែលបង្កឡើង ដោយជម្លោះនៅមជ្ឈិមបូព៌ា។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន...