ឡុងដ៍៖ ចក្រភពអង់គ្លេស នឹងផ្តល់ការគាំទ្រការពារដែន អាកាសបន្ថែមដល់ដៃគូរដ្ឋឈូងសមុទ្រ ខណៈដែលភាពតានតឹង ក្នុងតំបន់បន្តកើនឡើង។ សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស លោក John Healey បានបញ្ជាក់ពីការដាក់ពង្រាយថ្មីជាបន្តបន្ទាប់ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងបារ៉ែន។ ទាំងនេះរួមមានការពង្រីកការ ដាក់ពង្រាយយន្តហោះចម្បាំង Typhoon របស់អង់គ្លេសនៅក្នុងប្រទេសកាតា ការបញ្ជូនប្រព័ន្ធការពារដែន អាកាស...
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា ដើម្បីរួមចំណែកឱ្យខឿនសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិនិយោគិនគ្រប់រូប គប្បីពង្រឹងអំណាច៥ សម្រាប់អភិវឌ្ឍខ្លួនឱ្យកាន់តែមានជំនាញ និងវិជ្ជាជីវៈពិតប្រាកដ ។ ការលើកឡើងរបស់លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមនសហព័ន្ធវិនិយោគិនកម្ពុជា, ប្រធានសមាគមសហព័ន្ធយុវជន សេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក...
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា ក្រុមហ៊ុនដែលខ្លួនចោទ ប្រកាន់ពីបទពាក់ព័ន្ធនឹង “ចារកម្មភេរវកម្ម” អាចនឹងត្រូវកំណត់គោលដៅវាយប្រហារ ដោយដាក់ឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗមួយចំនួន និងជំរុញឱ្យបុគ្គលិក និងអ្នកស្រុកនៅក្បែរនោះ ចាកចេញពីតំបន់ទាំងនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC បានឧ្យដឹងថា ស្ថាប័នដែលខ្លួនអះអាងថា រួមចំណែកដល់ប្រតិបត្តិការស៊ើបការណ៍សម្ងាត់ បច្ចេកវិទ្យាទំនាក់ទំនង និងបញ្ញាសិប្បនិម្មិត ដែលប្រើក្នុងការវាយប្រហារលើអ៊ីរ៉ង់...
បាត់ដំបង ៖ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឱ្យដឹងថាស៊ីវ ជ័យសិដ្ឋ ត្រូវបានបញ្ជូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ដេីម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ច នគរបាល បានធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់។ បេីតាម អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថានាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៦ នេះជនសង្ស័យឈ្មោះ...
ប្រ៊ុចសែល៖ លោក Dan Jorgensen ស្នងការថាមពលសហភាពអឺរ៉ុប បានឧ្យដឹងថា ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ទំនងជាបណ្តាលឱ្យមានការរំខានដ៏យូរអង្វែងដល់ទីផ្សារថាមពល ទោះបីជាអរិភាពបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ។ រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុប បានរៀបចំកិច្ចប្រជុំតាមវីដេអូមួយកាលពីថ្ងៃអង្គារ ដើម្បីសម្របសម្រួលការឆ្លើយតប។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក Jorgensen បានព្រមានថា ផលប៉ះពាល់នឹងមិនមានរយៈពេលខ្លីនោះទេ។ លោកបានលេីកឡេីងថា “ទោះបីជាមានសន្តិភាពនៅថ្ងៃស្អែកក៏ដោយ ក៏នៅតែមានផលវិបាកដែរ” ដោយកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។...
ភ្នំពេញ ៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុត លើសុខទុក្ខរបស់កងទ័ព នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់នាពេលខាងមុខនេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកងទ័ព ដែលកំពុងឈរជើងប្រចាំការបំពេញ ភារកិច្ចនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ការចុះផ្ទាល់ដល់ទីតាំងឈរ ជើងនេះ គឺជាការបង្ហាញនូវមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ និងជាការគិតគូយ៉ាងដិត...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសមជាមួយលោក Christoph Weigelmeier ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Christoph Hoffmann អតីតសមាជិកសភាអាល្លឺម៉ង់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាស្វែងរកឱកាសបង្កើតគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលរួមមានទាំងសិក្ខាកាម ដែលអាចមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់។...
បាត់ដំបង៖ ម្ដាយរបស់ជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានជួបពិភាក្សាលើការផ្ដល់សំណងព្យសនកម្មជាមួយក្រុមគ្រួសារនៃសពទាំង ៦នាក់ នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីកូនប្រុសរបស់ខ្លួនត្រូវបាននាំខ្លួនមកសារភាពទោស។ យោងតាមការបញ្ជាក់ពី លោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្ដីជូនគ្រួសារជនរងគ្រោះ បានឱ្យដឹងតាមរយៈបណ្ដាញសង្គមថា “អមកូនក្តីគ្រួសារជនរងគ្រោះ មកចរចារសំណងព្យសនកម្មតាម ការស្នេីសុំរបស់ម្តាយជនបង្ក នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង”។ គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តប្រណីតមួយគ្រឿង...
ខេត្តបាត់ដំបង៖ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កំពូលតារាសម្តែងហូលីវូឌអ្នកស្រី Angelina Jolie ធ្វើដំណើរទស្សនកិច្ច មកកាន់វិទ្យាល័យសំឡូត ខេត្តបាត់ដំបង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ អ្នកស្រី Angelina Jolie មកកាន់វិទ្យាល័យសំឡូត ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន ៕
កំពង់ចាម ៖ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ជំនួសលោកវិជ្ជបណ្ឌិត គឹមសួរ ភីរុណ បានចូលនិវត្តន៍ ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៦ នៅសាសាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។...