ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីបានអញ្ជើញចុះពិនិត្យមើលការរៀបចំតំឡេីង រោងចក្រផលិតជីរបស់ឧកញ៉ា សុក រ៉ាដូ ដែលស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។ រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ(hybrid) មានប្រសិទ្ធភាពខ្ពស់ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។ ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុងមួយឆ្នាំ ។ ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិត អោយធំជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់ ហេីយរំពឹងថានឹងទទួលបានការគាំទ្រពីកសិករក្នុងស្រុកកាន់តែច្រើន ដែលនឹងឈានដល់ការកាត់បន្ថយការពឹងផ្អែកលើជីដែលនាំចូល ពីក្រៅប្រទេសផងដែរ ៕
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងអំឡុងពេលអញ្ជើញ បំពេញបេសកកម្ម នៅប្រទេសចិន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថានចិន នៅទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការការពារបរិស្ថាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងរក្សាអ៊ីរ៉ង់ ឱ្យស្ថិតនៅក្រោមការបិទ ផ្លូវកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិក រហូតដល់ទីក្រុងតេអេរ៉ង់ យល់ព្រមលើកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក ត្រាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ អនឡាញអាមេរិក Axios ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា “ការបិទផ្លូវនេះមានប្រសិទ្ធភាព ជាង...
បរទេស៖ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាក្រសួងហិរញ្ញវត្ថុ នៃប្រទេសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកំពុង បង្កើនវិធានការសកម្មដើម្បីទប់ទល់ នឹងការចំណាយដែលមិន សំខាន់ដែលជា ផ្នែកនៃ កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា ស្ថិរភាពសេដ្ឋកិច្ចចំពេល មានការកើនឡើងនៃភាព មិនប្រាកដប្រជាជាសកល។ សេចក្តីណែនាំនេះត្រូវបានចេញទៅក្រសួងនិងទីភ្នាក់ងារ ដើម្បីកំណត់អាទិភាពលើការ ចំណាយប្រតិបត្តិការរបស់ខ្លួនជាការឆ្លើយតបនឹងបញ្ហាប្រឈម ដែលបណ្តាលមកពីការរំខាន ដល់ការផ្គត់ផ្គង់សកល និងការបង្កើនការសន្យាឧបត្ថម្ភធននានា។ ក្រសួងក៏បាននិយាយដែរថា ៖...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃពុធថា លោកនឹងរក្សាអ៊ីរ៉ង់ នៅក្រោមការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក រហូតដល់ទីក្រុង តេហរ៉ង់ យល់ព្រមលើកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោនស្តីពីកម្មវិធី នុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។ លោក Trump បានប្រាប់មន្ត្រីអាមេរិកថាបែបនេះថា ៖ ការទប់ស្កាត់គឺមានប្រសិទ្ធភាព ជាងការទម្លាក់គ្រាប់បែក។ ប្រព័ន្ធផ្សព្វផ្សាយអនឡាញ...
ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាល សន្តិសុខសង្គមនៃ ប.ស.ស. ដឹកនាំដោយលោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាធនាភិបាល សន្ដិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញចុះទស្សនកិច្ច សិក្សានៅធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា...
ភ្នំពេញ ៖ សាលាឧទ្ធរណ៍ បានសម្រេច បានសម្រេចរក្សាសាលក្រម របស់សាលាដំបូង លើសំណុំរឿងលោក កឹម សុខា ទុកជាបានការដដែល ដោយមិនអនុញ្ញាតឱ្យលោក ចេញពីប្រទេសក្នុងរយៈ៥ឆ្នាំ ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលបានចូលរួមស្តាប់សវនាការ ដោយផ្ទាល់នៅព្រឹកថ្ងៃ៣០ មេសា នេះ បានប្រាប់ក្រុមអ្នកកាសែតថា...
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាសហអធិបតី និងជាវាគ្មិន ក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»។ សិក្ខាសាលាតម្រង់ទិសនេះ ប្រព្រឹត្តទៅនៅ ទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ជាសហអធិបតី ពីឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៅទីក្រុងភ្នំពេញ ជាមួយសាកលវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកទេសណាននីង ប្រទេសចិន លើវិស័យបញ្ញាសិប្បនិម្មិត និងយន្តហោះដ្រូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា «សូមអបអរសាទរយ៉ាង កក់ក្តៅចំពោះក្រសួងមហាផ្ទៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ៕