សាកថ្មគ្រាន់តែ៥នាទី អាចបើកបរបន្ថែម៤រយគីឡូម៉ែត្រ ហើយអាចបន្ថយល្បឿន ដោយស្វ័យប្រវត្តិ នៅពេលជួបឧបសគ្គ ។ល។ ក្នុង ពិព័រណ៍រថយន្តអន្តរជាតិ ក្រុងប៉េកាំង លើកទី១៩ ឆ្នាំ២០២៦ បច្ចេកវិទ្យាទំនើបៗ គ្រប់បែបយ៉ាងបានបង្ហាញមុខព្រមៗគ្នា ដែលធ្វើឱ្យអ្នកផងទាំងពួងមានចក្ខុវិស័យកាន់តែទូលំទូលាយ ចំពោះរថយន្ត ។ ប្រទេសចិនជា“មជ្ឈមណ្ឌលស្រូបទាញ”ការច្នៃប្រឌិតថ្មីរបស់រថយន្ត ប្រទេសចិនហាក់ដូចជា “កន្លែងហាត់ប្រាណ”របស់ឧស្សាហកម្មរថយន្តសកល ។ល។ ប្រព័ន្ធសារព័ត៌មានបរទេសនិងសហគ្រាសបរទេសសុទ្ធតែផ្តោតការយកចិត្តទុកដាក់ចំពោះពិព័រណ៍រថយន្តនេះដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោកដោយសម្គាល់ឃើញថា ប្រទេសចិនបាននិងកំពុងក្លាយជាទិសដៅដែលណែនាំការច្នៃប្រឌិតថ្មីខាងបច្ចេកទេសរបស់ឧស្សាហកម្មរថយន្តសកល។...
គណៈកម្មាធិការច្បាប់ ពន្ធគយ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញសេចក្តីប្រកាស នៅថ្ងៃទី២៨ខែមេសា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៨ រដ្ឋាភិបាលចិន នឹងអនុវត្តគោលនយោបាយពន្ធគយសូន្យ ភាគរយតាមទម្រង់អត្រា ពន្ធអនុគ្រោះពិសេសចំពោះប្រទេសអាហ្វ្រិកចំនួន២០ ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន ហើយមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួច។ ចំពោះផលិតផលដែលស្ថិត នៅក្រោមកូតាពន្ធគយ គ្រាន់តែកាត់បន្ថយអត្រាពន្ធគយក្នុងកូតាមកត្រឹមសូន្យភាគរយប៉ុណ្ណោះ...
ថ្ងៃទី ២៨ ខែមេសា ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំដើម្បីវិភាគនិងសិក្សាអំពីស្ថានភាពសេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ច នាពេលបច្ចុប្បន្នក្រោមអធិបតិភាព លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ កិច្ចប្រជុំបានលើកឡើងថា យើងត្រូវប្រកាន់ខ្ជាប់ នូវទិសដៅការងារទូទៅដែលស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ។ យើងត្រូវរៀបចំផែនការទូទៅ ស្តីពីស្ថានការណ៍ជាតិនិងអន្តរជាតិឱ្យកាន់តែប្រសើរនិងរៀបចំផែនការទូទៅ ស្តីពីការអភិវឌ្ឍនិងសន្តិសុខឱ្យកាន់តែប្រសើរ ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងការបើកទូលាយដោយមិនងាករេ ជំរុញការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការនិងជំរុញឱ្យខ្សែសង្វាក់ឧស្សាហកម្មទាំងមូលមានសមត្ថភាពដែលប្រកបដោយភាពម្ចាស់ការនិងអាចគ្រប់គ្រងបាន ។ យើងត្រូវផ្តោតសំខាន់លើការជំរុញស្ថិរភាព នៃឱកាសការងារ សហគ្រាស ទីផ្សារនិងការរំពឹងទុក ពង្រឹងសេដ្ឋកិច្ចវិលជុំ ក្នុងស្រុក និងជំរុញដំណើរវិលជុំនៃសេដ្ឋកិច្ចជាតិ និងអន្តរជាតិថែមមួយកម្រិតទៀត ដើម្បីខិតខំសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃការអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ៕
« ប្រើប្រាស់អំណាចឱ្យបានត្រឹមត្រូវ កាន់អំណាចដើម្បីផលប្រយោជន៍សាធារណៈ ប្រើអំណាចដើម្បីប្រជាជន ចឹងហើយប្រជាជនគាំទ្រ ខ្លួនមានមោទនភាព ជាតិមានភាពរុងរឿង » ។ តាំងពីពេលវ័យក្មេង ដែលបានបម្រើការងារតាមមូលដ្ឋាន រហូតដល់ពេលបច្ចុប្បន្ន បម្រើការងារនៅមជ្ឈិមលោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនតែងតែសង្កត់ធ្ងន់ថា សមាជិកបក្សនិងកម្មាភិបាល បក្សកុម្មុយនីស្តចិនគួរផ្តោតលើការផ្តល់ ផលប្រយោជន៍ដល់ប្រជាជន ។ ពេលចូលរួមវគ្គបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេងចិន ដែលប្រចាំការតាមមូលដ្ឋាន លោកបានលើកឡើងរឿងរ៉ាវរបស់លេខាបក្សប្រចាំស្រុកពីរនាក់ ដែលលោកតែងតែគោរព សរសើរយ៉ាងខ្លំាង ៖ លោក Jiao Yulu«គិតតែប្រជាជនគ្រប់រូប មិនដែលគិតពីខ្លួនឯង » មិនដែលអនុញ្ញាតិឱ្យខ្លួននិងញាតិសន្តានកេញចំណេញរដ្ឋទេ លោកបានពលីជីវិតដើម្បីទប់ស្កាត់រហោឋានកម្មនិងដីខ្សាច់នៅស្រុក ឡាន់ កាវ ។ លោក Xi Jinping បានសរសើរថា៖ « សមមិត្តJiao Yulu« អនុវត្តគោលបំណងបក្សយ៉ាងម៉ឺងម៉ាត់ លោកខិតខំធ្វើការអស់មួយជីវិតដើម្បីរំលែកកង្វល់នៃបក្សនិងប្រជាជន និងបង្កើនជំនឿចិត្តរបស់ប្រជាជនចំពោះបក្ស ។ » លោក Gu Wenchang ប្រកាន់ខ្ជាប់គំនិត « បើមិនអាចជួយសង្គ្រោះប្រជាជនឱ្យចេញផុតពីទុក្ខវេទនា តើបក្សកុម្មុយនីស្តមកធ្វើការដើម្បីអ្វី» លោកបានដឹកនាំកម្មាភិបាលនិងមហាជននៃស្រុក តុងសាន ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រែប្រួលកោះវាលខ្សាច់នេះឱ្យក្លាយជាកោះព្រៃឈើពេញដណ្តប់។ លោក Xi Jinping បានថ្លែងថា « យើងត្រូវរៀនសូត្រពីគាត់ ធ្វើអភិបាលកិច្ចដូចគាត់ មានចរិកល្អ ក្នុងអាណត្តិធ្វើជាមន្ត្រី គួរផ្តល់ផលប្រយោជន៍ចំពោះប្រជាជនក្នុងតំបន់ នោះហើយទើបជាមាគ៌ាត្រឹមត្រូវនៃឆាកជីវិតិ។» ការបម្រើប្រជាជនអាចថាគឺជាខ្លឹមសារសំខាន់នៃ «ហ្សែនប្រហម» នៃបក្សកុម្មុយនីស្តចិន។ កម្មាភិបាលនៃបក្សកាន់អំណាចចិនចំនួនច្រើនរូបរាប់មិនអស់មានចរឹតដូចលោក ...
ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ជាវិធានការគន្លឹះ ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ពេលក្រុមអនុព័ន្ធយោធាបរទេស ចុះសង្កេតការណ៍ នៅច្រកអូរស្មាច់មានករណីផ្ទុះអាវុធបង្កឡើងដោយភាគីថៃ អ្នកនាំពាក្យរំលឹកឡើងវិញថា កម្ពុជានៅតែប្រកាន់ជំហរការពារខ្សែបន្ទាត់ព្រំដែន កម្ពុជា-កូរ៉េ ព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងបទល្មើសឆ្លងដែនបន្ថែមទៀត កម្ពុជា ចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចបំបែកបានទីទឹកដីរបស់ចិន
ប្រជាជនអូស្ត្រាលីជាង ៤០ ភាគរយអះអាងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាអ្នកទទួលខុសត្រូវបំផុត ចំពោះវិបត្តិប្រេងឥន្ធនៈ លោក ពូទីន បញ្ជាក់ថា លោកខាងលិចកំពុងបាត់បង់ភាពជាអ្នកដឹកនាំ ខណៈដែលឥទ្ធិពលពិភពលោកខាងត្បូង កំពុងងើបឡើង នាវាដឹករថយន្តបានច្រើន ជាងគេបំផុត នៅក្នុងពិភពលោក ក្នុងប្រទេសចិន អាចដឹករថយន្តបានដល់ជាង ១ម៉ឺនគ្រឿង ប្រទេសចិន បញ្ចូលប្រទេស នៅអាហ្វ្រិកចំនួន...
ស្វាយរៀង ៖ នៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ជាសមាជិកគណកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល និងលោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សមាជិកគណកម្មាធិការកណ្តាលនិងជាអនុប្រធានគណកម្មាធិការបក្សខេត្ត បានអញ្ជើញថ្លែងសន្ទរកថាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគតដែលរៀបចំឡើងនៅសណ្ឋាគារវ៉ៃគោខេត្តស្វាយរៀង។ កម្មវិធីនេះរៀបចំឡើងដោយយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានការអញ្ជើញចូលរួមផងដែរពី...
ភ្នំពេញ៖ យុត្តិធម៌ដែលមហាជនទន្ទឹងរង់ចាំក្នុងករណីជម្លោះរវាងមន្ត្រីនគរបាលជាតិ និងប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ បានចេញជាលទ្ធផលហើយ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីមហាជន ពីមន្ត្រីជាន់ខ្ពស់ ពីបណ្ឌិត និង លោកស្រី ហ៊ុន ស៊ីណាត ។ល។ យោងតាមសារសម្លេង អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃ: ផ្អែកតាមចំណាត់ការវិន័យផ្ទៃក្នុង លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ និងការផ្សាយពាណិជ្ជកម្មគ្រប់រូបភាព នៃបារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ទាំងនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែង...
បាត់ដំបង ៖ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ មានករណីផ្ទុះមីនតោន បណ្តាលឱ្យស្លាប់កសិករម្នាក់ស្លាប់ នៅលើដីស្រែចម្ការខ្លួនឯង ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាមទសវត្ស៨០-៩០ បណ្តាលឱ្យស្លាប់បុរសបើកបរត្រាក់ទ័រ...