ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បច្ចុប្បន្ន ប្រព័ន្ធអប់រំនៅកម្ពុជាកំពុង ផ្លាស់ប្តូរពីការបង្រៀន តែមួយ បែបសម្រាប់សិស្សទាំងអស់ ទៅរកប្រព័ន្ធអប់រំមួយ ដែលឆ្លើយតបទៅនឹងសមត្ថភាពសិក្សាខុសៗគ្នា របស់កុមារម្នាក់ៗ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលអៀរឡង់បានយល់ ព្រមដាក់ចេញនូវផែនការមួយ ដើម្បីបញ្ចប់ការស្នាក់នៅ ដែលផ្តល់ដោយរដ្ឋាភិបាលសម្រាប់ជនចំណាកស្រុកអ៊ុយក្រែន ក៏ដូចជាកាត់បន្ថយអត្ថប្រយោជន៍ សម្រាប់អ្នកដែលរស់នៅក្នុងផ្ទះជួលផងដែរ។ ប្រជាជនអ៊ុយក្រែនប្រមាណ១២៥០០០ នាក់បានទទួលការការពារបណ្តោះអាសន្ននៅក្នុងប្រទេសអៀរឡង់ ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។យោងតាមរបាយការណ៍ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុក ទីក្រុង Dublin បានចំណាយប្រាក់ជាង៤៣៨លានអឺរ៉ូឬ ត្រូវជា៥១៦លានដុល្លារលើការគាំទ្រលំនៅដ្ឋានសម្រាប់ប្រហែលពាក់កណ្តាលនៃពួកគេ។ រដ្ឋាភិបាលបានបិទគម្រោងកាត់បន្ថយអត្ថប្រយោជន៍ លំនៅដ្ឋានសម្រាប់ប្រជាជនអ៊ុយក្រែន...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ធនាគារពិភពលោកបានព្រមានថា សង្រ្គាមនៅមជ្ឈិមបូព៌ាបានបង្ក ឱ្យមានការភ្ញាក់ផ្អើល នៃការផ្គត់ផ្គង់ថាមពលពិភពលោកដ៏ធំបំផុតក្នុងកំណត់ត្រា ហើយនឹងជំរុញឱ្យមានការ កើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញ ដែលជំរុញឱ្យអតិផរណាកើនឡើងខ្ពស់ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងការដឹកជញ្ជូននៅក្នុងច្រកសមុទ្រដ៏សំខាន់នៃ Hormuz បានកាត់បន្ថយការផ្គត់ផ្គង់សកលប្រហែល១០ លានបារ៉ែលក្នុងមួយថ្ងៃក្នុងដំណាក់កាលដំបូងនៃសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាម Commodity Markets Outlook របស់ធនាគារដែលបានចេញផ្សាយកាលពីថ្ងៃពុធ។...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបន្តសក្ខីកម្មរបស់លោក នៅក្នុងសវនាការព្រហ្មទណ្ឌនៅ តុលាការទីក្រុងនTel Aviv កាលពីថ្ងៃអង្គារ បន្ទាប់ពីការផ្អាករយៈពេលពីរ ខែដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់។ លោក ណេាន់យ៉ាហ៊ូ ដែលប្រឈមមុខនឹងការចោទប្រកាន់ក្នុងករណីអំពើពុករលួយចំនួនបី គឺត្រូវបន្តសក្ខីកម្មនៅថ្ងៃចន្ទ ដែលត្រូវបានលុបចោលបន្ទាប់ពីមេធាវីរបស់លោកបានស្នើសុំការពន្យារពេល ដោយលើកឡើងពី “ការរឹតបន្តឹងកាលវិភាគទាក់ទងនឹងសន្តិសុខ”។ ក្នុងអំឡុងពេលសក្ខីកម្មនៅថ្ងៃអង្គារ ព្រះរាជអាជ្ញា...
ភ្នំពេញ៖ កម្មករ និងសហជីពនៅកម្ពុជា បានលើកឡើងថា មានសន្តិភាព ទើបមានការដំឡើងប្រាក់ខែ មានលក្ខខណ្ឌការងារល្អប្រសើរ មានការពង្រីករោងចក្រ សហគ្រាសថ្មីៗ បន្ថែមធ្វើឱ្យពលរដ្ឋមិនខ្វះការងារធ្វើ ជីវភាពធូរធាជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាចំណុចសំខាន់បំផុត នៃស្មារតីទិវាពលកម្មអន្តរជាតិ។ លោក ហង្ស រ៉ាវី ប្រធានសហភាព សហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានថ្លែងថា «សន្តិភាពមានសារៈសំខាន់ ណាស់...
ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ ៥ រូបនោះ ទទួលបានត្រឹមតែការបន្ថយស័ក្តិមកត្រឹមស័ក្តិ ៤ កន្លះ។ លោកស្រីបានសរសេរក្នុងហ្វេសបុកថា៖ «ស្រុកខ្មែរ កុំយកច្បាប់ហ្នឹងមកអនុវត្តលើប្រជាជន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ក្នុងបរិបទ ដែលសេដ្ឋកិច្ចសកល កំពុងស្ថិតក្រោមសម្ពាធ នៃភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពលសកល សេដ្ឋកិច្ចចិននៅតែបន្តបង្ហាញភាពធន់ខ្ពស់ និងរក្សាសន្ទុះគួរឱ្យកត់សម្គាល់ ។ ការសម្រេចបាន នូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៥% ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦ គឺជាសក្ខីភាពដែលបញ្ជាក់ថា ប្រទេសចិនមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តតួនាទីជាក្បាលម៉ាស៊ីន នៃសេដ្ឋកិច្ចសកលផងដែរ ។...
ថ្ងៃទី ២៨ ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរអំពីការលើកឡើងថ្មីបំផុត របស់លោកស្រី Sanae Takaichi ។ ទាក់ទិននឹងសំណួរនេះ លោក Lin Jian បានលើកឡើងថា នាពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលរបស់លោកស្រី Sanae Takaichi បានខិតខំអភិវឌ្ឍឧស្សាហកម្មយោធាយ៉ាងខ្លាំង ឥឡូវ បានអះអាងយ៉ាងកម្រោលទៀតថាត្រូវត្រៀមលក្ខណៈសម្រាប់ការធ្វើសង្គ្រាមរយៈពេលវែង ។ ការដែលជប៉ុនឃោសនាបំប៉ោងពីអ្វីដែលហៅថា “ស្ថានការណ៍ដ៏តានតឹង” គឺចង់ធ្វើខុសម្តងទៀតដូចក្នុងប្រវត្តិសាស្ត្រ...
នៅថ្ងៃទី ២៩ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាស្តីពីការអភិវឌ្ឍបៃតងនិងប្រកបដោយនិរន្តរភាពនៃអង្គការសហប្រតិបត្តិការសៀងហៃ ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីភ្នំបៃតងទឹកសថ្លាគឺជាភ្នំមាសភ្នំប្រាក់ ហើយបាននិងកំពុងដើរតាមផ្លូវដែលតម្កល់ទុកការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាពនិងផ្លូវអភិវឌ្ឍន៍បៃតងយ៉ាងមុតមាំដោយមិនងាករេ ដែលបានក្លាយជាអ្នកចូលរួម អ្នករួមចំណែកនិងជាអ្នកនាំមុខនៃការកសាងអរិយធម៌អេកូឡូស៊ីសកល ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបទី ២៥ នៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ ហើយក៏ជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត” ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ”របស់ចិនផងដែរ ។ ប្រទេសចិនរីករាយធ្វើការជាមួយបណ្តាភាគីនានា ដើម្បីផ្សព្វផ្សាយពី”ស្មារតីសៀងហៃ” ជំរុញការធ្វើឱ្យប្រព័ន្ធអភិបាលកិច្ច បរិស្ថានសកលមានសុក្រឹតភាព ក៏ដូចជាពួតដៃគ្នាកសាងពិភពលោក ប្រកបដោយភាពស្រស់ស្អាតនិងនិរន្តរភាព ៕