តាមកាផ្សាយដំណឹងឱ្យដឹងថា ក្នុង«សៀវភៅខៀវស្តីពីការទូតឆ្នាំ ២០២៦ »ដែលបានចេញផ្សាយនាពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានទម្លាក់កម្រិតនៃទំនាក់ទំនងរវាងជប៉ុននិងចិនពី”ទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយ”មកនៅត្រឹម”ប្រទេសជិតខាងដ៏សំខាន់” ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨២ ភាគរយសម្គាល់ឃើញថា ពាក្យសម្តីនិងទង្វើមួយចំនួនរបស់ជប៉ុនដែលបំបែកការជាប់ដៃជាប់ជើងពីសណ្តាប់ធ្នាប់ក្រោយពីសង្គ្រាមលោកលើកទីពីរ បំភ្លៃការយល់ដឹងចំពោះប្រវត្តិសាស្ត្រនិងបង្កើនការបដិបក្ខាគ្នាខាងភូមិសាស្ត្រគឺជាមូលហេតុពីឫសគល់ដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងជប៉ុនព្រមទាំងស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹងថែមទៀត ។ ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨១,១ ភាគរយសម្គាល់ឃើញថា ទង្វើរបស់ភាគីជប៉ុនដែលទម្លាក់កម្រិតនៃទំនាក់ទំនងជាមួយប្រទេសចិនប្រហែលនឹងធ្វើឱ្យទំនាក់ទំនងចិន-ជប៉ុនមានភាពតានតឹងកាន់តែខ្លាំងឡើងថែមមួយកម្រិតទៀត ដោយឡែកអ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៨ ភាគរយបានអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនដកពាក្យសម្តីខុសឆ្គងវិញភ្លាម បញ្ឈប់សកម្មភាពបង្ករឿងដើម្បីទទួលបានទំនុកចិត្តពីសហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង ។ ការស្ទង់មតិនេះបានធ្វើតាមគេហទំព័រភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ក្នុងរយៈពេល ២៤ ម៉ោងមានអ្នកប្រើអ៊ីនធឺណិតចំនួន ៧៣៨៧ នាក់បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ ៕
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលី និងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ដ៏អធិកអធម ព្រមទាំងរៀបចំតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា...
ខេត្តកំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជាង ២ ម៉ឺនកន្លែងសម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ២០,៩១៨កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ...
ខេត្តកណ្ដាល៖ ខេត្តកណ្ដាលមានឱកាសការងារជាង ១ ម៉ឺនកន្លែងសម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ១៤,៦១៥កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ...
ខេត្តកំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន ៣រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជិត ៧ពាន់កន្លែងសម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៦,៨៦១កន្លែង...
ភូមិភាគឦសាន្ត៖ ខេត្តចំនួន ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៤ពាន់កន្លែង សម្រាប់ផ្ដល់ជូនបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅភូមិភាគឦសាន្តរួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា សកម្មភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅកន្លែងមួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្មើនឹងការទះកំភ្លៀងពួកប្រឆាំងនឹងការចូលឆ្នាំ។ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី១៤ មេសានេះ សម្តេចតេជោ ក៏បានហៅក្រុមប្រឆាំងទាំងក្នុងនិងក្រៅប្រទេសប្រឆាំងនឹងការចូលឆ្នាំមកសប្បាយរីករាយ ដោយកុំខ្មាស់អៀនអីគ្រាន់តែគិតខុស និងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់។ ការលើកឡើងរបស់សម្តេចតេជោនេះ បន្ទាប់ពីក្រុមប្រឆាំងបានជំទាស់ទៅនឹងបុណ្យចូលឆ្នាំខ្មែរថា មិនគួររៀបចំឡើងក្នុងកាលៈទេសៈនេះ៕
បរទេស៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាបន្តប្រតិបត្តិការយោធាកំណត់លើគោលដៅអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការបរាជ័យក្នុងការចរចាជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ថា យោងតាមរបាយការណ៍ គឺមន្ត្រីអាមេរិកបានពិចារណាលើប្រតិបត្តិការមួយដែលផ្តោតលើគោលដៅជាក់លាក់...
បរទេស៖ ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បាននិយាយថា លោក «មិនខ្លាច» ចំពោះប្រធានាធិបតី ដូណាល់ ត្រាំ និងការគំរាមកំហែងរបស់លោកក្នុងការ «ដណ្តើមយក» ប្រទេសគុយបានោះទេ។ យោងតាមសារព័ត៌មាន POLITICO ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ថា នៅក្នុងបទសម្ភាសន៍ជាមួយ Kristen Welker...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf បានឧ្យដឹងថា ការគំរាមកំហែងរបស់សហរដ្ឋអាមេរិក មិនមានឥទ្ធិពលលើប្រទេសអ៊ីរ៉ង់នោះទេ ការលេីកឡេីងនេះ ធ្វេីឡេីងបន្ទាប់ពីការបរាជ័យរវាងអាមេរិក និងអ៊ីរ៉ង់ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងប្រទេសប៉ាគីស្ថាន។ ប្រធានសភាអ៊ីរ៉ង់រូបនេះ ក៏បានឧ្យដឹងផងដែរថា មធ្យោបាយតែមួយគត់ សម្រាប់សហរដ្ឋអាមេរិកក្នុងការស្វែងរកច្រកចេញពីស្ថានភាពបច្ចុប្បន្ន គឺការធ្វើការសម្រេចចិត្ត និងទទួលបានទំនុកចិត្តពីប្រជាជាតិអ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកយកព័ត៌មាននៅតាមផ្លូវត្រឡប់ទៅអ៊ីរ៉ង់វិញពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលលោក រួមជាមួយក្រុមអមដំណើររបស់លោក បានចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយគណៈប្រតិភូអាមេរិក។...