ភ្នំពេញ៖ ពលករ សហគមន៍ខ្មែរ និងនិស្សិតដែលកំពុងធ្វើការងារ និងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះយ៉ាងសប្បាយរីករាយនិងអធិកអធម ដើម្បីបង្ហាញវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិឱ្យកាន់តែរឹងមាំ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅប្រទេសម៉ាឡេស៊ី រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA) នៅទីតាំងចំនួន២កន្លែង ដែលមានអ្នកចូលរួមជាង ៥០០នាក់។...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធចំពោះព័ត៌មានបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដោយនេះជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនា ដើម្បីបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។ តាមរយៈសេចក្តីប្រកាសព័ត៌មានលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា...
កំពង់ស្ពឺ៖ ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍...
ភ្នំពេញ៖ នាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅទូទាំងរាជធានីភ្នំពេញនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ ជិត១លាននាក់ ដែលក្នុងនោះពលរដ្ឋខ្មែរ មាន៩៨៣,០៨០នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន...
តាកែវ ៖ ក្នុងបរិយាកាសរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីដង្ហែរក្បួនព្យុហយាត្រា និងនាំយកព្រ័ត្រយក្សដែលមានប្រវែងដល់ទៅ ៨០ ម៉ែត្រ ដើម្បីប្រកាសបើកព្រឹត្តិការណ៍ “តាកែវសង្ក្រាន្ត” ជាផ្លូវការ។ ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ...
តាកែវ ៖ ក្នុងឱកាសថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខេត្តតាកែវ បានបង្ហាញនូវភាពទាក់ទាញយ៉ាងខ្លាំង ដោយទទួលបានភ្ញៀវទេសចរមកកម្សាន្តសរុបជាង ១៦ម៉ឺននាក់។ យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តតាកែវ ចំនួនភ្ញៀវមាន ដូចខាងក្រោម ភ្ញៀវទេសចរដើរកម្សាន្តវិលល្ងាច ១៦២,៨០៥ នាក់ ភ្ញៀវស្នាក់នៅតាមមូលដ្ឋានអាជីវកម្ម ២,៨០០ នាក់ និងភ្ញៀវទេស ចរបរទេស៖...
ព្រឹកថ្ងៃទី១៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះអង្គម្ចាស់ Khaled ព្រះរជ្ជទាយាទអាប៊ូដាប៊ីនៃអេមីរ៉ាតអារ៉ាប់រួម ដែលកំពុងធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។ លោក Xi Jinping បានលើកឡើងថា អេមីរ៉ាតអារ៉ាប់រួមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិនជានិច្ចកាល ភាគីចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយអេមីរ៉ាតអារ៉ាប់រួម។ បច្ចុប្បន្ន បម្រែបម្រួលពិភពលោក បម្រែបម្រួលយុគសម័យនិងបម្រែបម្រួលប្រវត្តិសាស្ត្រកំពុងលាតចេញតាមរបៀបដែលមិនធ្លាប់មាន សង្គមមនុស្សជាតិប្រឈមមុខនឹងជម្រើសជាប្រវត្តិសាស្ត្រ គឺសន្តិភាពឬសង្គ្រាម សាមគ្គីគ្នាឬការប្រឈមមុខដាក់គ្នា ការអភិវឌ្ឍឬការដើរថយក្រោយ។ក្នុងនាមជាសមាជិកសំខាន់នៃសកលខាងត្បូង ប្រទេសចិននិងអេមីរ៉ាតអារ៉ាប់រួមត្រូវតែពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយចិន-អេមីរ៉ាតអារ៉ាប់រួមដែលកាន់តែរឹងមាំ ធន់និងរស់រវើក។ ជាការឆ្លើយតប ព្រះអង្គម្ចាស់ Khaled បានមានបន្ទូលថា អេមីរ៉ាតអារ៉ាប់រួមយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិន។ យើងនឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឱ្យវិវឌ្ឍទៅមុខ និងត្រួសត្រាយអនាគតកាន់តែទូលំទូលាយ៕
ពេលថ្មីៗនេះ ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី ៦ និងពិធីដាក់ឱ្យដំណើរការរដូវកាលប្រើប្រាស់អន្តរជាតិឈ្មោះ ”ទិញទំនិញនៅចិន” ឆ្នាំ ២០២៦ បានរៀបចំធ្វើនៅក្រុងហៃខូវខេត្តហៃណានប្រទេសចិនក្រោមអធិបតីភាពរបស់លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន។ លោក He Lifeng បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់និងការណែនាំដោយផ្ទាល់ពីសំណាក់ប្រធានរដ្ឋចិនលោក Xi Jinping និងក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគី ក្នុងនាមជាវេទិកាតាំងបង្ហាញ និងជួញដូរផលិតផលប្រើប្រាស់ដ៏ធំលើនៃពិភពលោក...
មិនថាសេដ្ឋកិច្ចសកលប្រឈមមុខនឹងការកើនឡើង នៃភាពមិនប្រាកដប្រជា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងនិន្នាការគាំពារនិយមខ្លាំងយ៉ាងណាក៏ដោយ ប្រទេសចិននៅតែបន្តប្រកាន់ខ្ជាប់យ៉ាងរឹងមាំចំពោះពហុភាគីនិយម សេរីភាវូបនីយកម្ម និងការបើកចំហកម្រិតខ្ពស់។ សម្រាប់ចិន ការបើកចំហកម្រិតខ្ពស់ មិនមែនគ្រាន់តែជាវោហារសាស្ត្រនយោបាយទេ ប៉ុន្តែជាគោលនយោបាយយុទ្ធសាស្ត្រដែលត្រូវបានអនុវត្តតាមរយៈយន្តការជាក់ស្តែងជាបន្តបន្ទាប់។ អនុលោមទៅតាមស្មារតីនៃផែនការប្រាំឆ្នាំ ទី១៤ (២០២០-២០២៥) និងផែនការប្រាំឆ្នាំ ទី១៥ (២០២៦-២០៣០) ការបើកចំហកម្រិតខ្ពស់បានក្លាយទៅជាគោលនយោបាយស្នូល ក្នុងការជំរុញកំណើន និងការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ។ តួយ៉ាង ការរៀបចំពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី៦...
ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី៦ បានរៀបចំធ្វើនៅខេត្តហៃណាន ពីថ្ងៃទី១៣ដល់ថ្ងៃទី១៨ ខែមេសា ដែលជាការសម្ពោធបើក “ពិព័រណ៍ទី១” ក្នុងចំណោមពិព័រណ៍សំខាន់ៗរបស់ប្រទេសចិនក្នុងឆ្នាំចាប់ផ្តើមអនុវត្ត “ផែនការ៥ឆ្នាំទី១៥” និងជា “ពិព័រណ៍ដំបូង”បន្ទាប់ពីការដំណើរការប្រតិបត្តិការគយពិសេសលើកោះហៃណានទាំងមូល។ ក្នុងនាមជាពិព័រណ៍ផលិតផលប្រើប្រាស់ដែលមានទំហំធំបំផុតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពិព័រណ៍ផលិតផលប្រើប្រាស់លើកនេះបើកធ្វើក្រោមប្រធានបទ “ការបើកចំហនាំមុខការប្រើប្រាស់សកល ការច្នៃប្រឌិតថ្មីជំរុញជីវភាពរស់នៅដ៏ល្អបវរ”។កម្រិតអន្តរជាតូបនីយកម្មនៃការតាំងពិព័រណ៍ត្រូវបានលើកកម្ពស់យ៉ាងច្រើន ដោយសមាមាត្រនៃទំនិញអន្តរជាតិបានកើនឡើង២០%បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥ ហើយមានក្រុមហ៊ុនបរទេសជិត៤០ចូលរួម។ ក្រៅពីនេះ ពិព័រណ៍ផលិតផលប្រើប្រាស់លើកនេះមានរៀបចំសកម្មភាពជាច្រើន បូករួមទាំងកិច្ចប្រជុំស្តីពីការផ្គត់ផ្គង់និងតម្រូវការ និងកម្មវិធីពិសេសស្តីពីគោលនយោបាយនៃកំពង់ផែពាណិជ្ជកម្មសេរីហៃណានជាដើម ដែលបន្តនាំមុខនិន្នាការប្រើប្រាស់ថ្មីៗ និងបញ្ចូលកម្លាំងចលករថ្មីសម្រាប់ការពង្រីកការបើកចំហ ការជំរុញការប្រើប្រាស់និងការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន៕