បរទេស៖ អ្នកទោសច្រើនជាង ៤.៥០០នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានលើកលែងទោស ហើយអ្នកទោសផ្សេងទៀតត្រូវបានបន្ធូរបន្ថយទោសក្រោមបទបញ្ជា លើកលែងទោសរបស់ប្រធានាធិបតី មីន អ៊ុង លាំង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា អត្តសញ្ញាណរបស់អ្នកដែលត្រូវបានដោះលែងមិនទាន់មានភ្លាមៗនោះទេ។ សាច់ញាតិ និងមិត្តភក្តិរបស់អ្នកទោសបានរង់ចាំនៅខាងក្រៅច្រកទ្វារធំ នៅពន្ធនាគារអ៊ីនសេន នៅជាយក្រុងភាគខាងជើងនៃទីក្រុងយ៉ាំងហ្គោន ចាប់តាំងពីព្រឹកមក។ មិនមានសញ្ញាណាមួយដែលបង្ហាញថាអតីតមេដឹកនាំ...
បរទេស៖ មេដឹកនាំប្រទេសបារាំង និងចក្រភពអង់គ្លេស នៅថ្ងៃសុក្រនឹងប្រមូលផ្តុំប្រទេសជាច្រើន ប៉ុន្តែមិនមែនសហរដ្ឋអាមេរិក ដើម្បីជំរុញផែនការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាផ្លូវប្រេងដ៏សំខាន់មួយ ដែលត្រូវបានបិទដោយសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា កិច្ចប្រជុំនៅទីក្រុងប៉ារីស គឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់ប្រទេសខាងក្រៅ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃជម្លោះដែលពួកគេមិនបានចាប់ផ្តើម និងមិនបានចូលរួម ប៉ុន្តែវាបានធ្វើឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ បន្ទាប់ពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីរ៉ង់បានបិទច្រកសមុទ្រតូចចង្អៀតនេះ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះបាតុភាពព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមក្មេងៗបានគប់ និងវាយបំផ្លាញរថយន្តនោះ ត្រូវចូលខ្លួនដោះស្រាយនៅអធិការខណ្ឌដូនពេញ ឱ្យទាន់ពេលវេលា។ លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ បានលេីកឡេីងបែបនេះ ក្នុងកិច្ចដឹកនាំប្រជុំ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សបញ្ជាក់ថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា បានយកចិត្តទុកដាក់លើគ្រប់វិស័យ និងលើពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ...
ពោធិ៍សាត់៖ នាល្ងាចថ្ងៃឡើងស័ក ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាកិត្តិយស...
ព្រះវិហារ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ សម្រាប់ស្រុកជាំក្សាន្តមានប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរកម្សាន្តជាង ១ម៉ឺននាក់។ គូសបញ្ជាក់ផងដែរថា សម្រាប់រយៈពេលថ្ងៃ កន្លងមកនេះ អាជ្ញាធរស្រុក បានរៀបចំកម្មវិធីសង្ក្រាន្តដោយលេងល្បែងកំសាន្តជាច្រើន នៅតាមរមណីយដ្ឋានទេសចរណ៍នានា និងនៅតាមវត្តអារាម។ ដោយឡែកសម្រាប់ស្រុកជាំក្សាន្ត រដ្ឋបាលស្រុកបានរៀបចំកន្លែងកំសាន្ត សប្បាយនៅសួនច្បារ ដោយមានការរៀបចំកន្លែងសម្រាប់លេងល្បែងកំសាន្ត ល្បែងប្រជាប្រិយនិងល្បែងទាញព្រាត់យក្សប្រវែង...
ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួន ១ ៨៤២ ៤៣៨ នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុប មានចំនួនប្រមាណ ១ ៨៣៧ ០០០ នាក់ ភ្ញៀវទេសចរបរទេសមានចំនួន...
ភ្នំពេញ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ពលករ និងសហគមន៍ខ្មែរ នៅប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី ប្រទេសអាល្លឺម៉ង់ និងឆែក បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយ៉ាងអធិកអធម ដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ។ សម្តេចធិបតីបន្តថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមបណ្តាប្រទេសទាំងនេះ មានការសហការជាមួយក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ នៅតាមបណ្តាប្រទេសនីមួយៗផងដែរ...
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ១៧នាក់ និងរបួសធ្ងន់ស្រាល ៤៥នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ តាមលោក ទូច សុឃៈ...
ស្ទឹងត្រែង៖ យោងតាមរបាយការណ៍លទ្ធផលមន្ទីរទេសចរណ៍ខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកកម្សាន្ត តាមតំបន់ទេសចរណ៍នានា ជាពិសេសក្នុងព្រឹត្តិការណ៍ “ស្ទឹងត្រែងសង្ក្រាន្ត” តាមរបាយការណ៍របស់មន្ត្រីទេសចរណ៍ ខេត្តស្ទឹងត្រែងបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរសរុបដែលបានមកសម្រាកកម្សាន្តក្នុងខេត្តមានចំនួន ២៨៩,៥៧០នាក់។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួននេះមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅ ២៧,៨២៥នាក់ ដែលស្មើនឹងអត្រាកំណើន...