តេហេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់ចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីបិទច្រកសមុទ្រ Hormuz ម្តងទៀត រហូតដល់សហរដ្ឋអាមេរិកដកការបិទផ្លូវរបស់ខ្លួន។ “យើងបានព្រមានអ្នកហើយ ប៉ុន្តែអ្នកមិនអើពើនឹងវា។ ឥឡូវនេះ សូមរីករាយជាមួយ Hormuz ដែលវិលត្រឡប់ទៅសភាពដើមរបស់វាវិញ”។
ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសារព្រមានយ៉ាងធ្ងន់ៗ និងជាការអំពាវនាវចុងក្រោយ ដល់ក្រុមយុវជនដែលបានបង្កហិង្សា និងអ្នករត់គេចខ្លួន ឱ្យប្រញាប់ចូលខ្លួនមកសារភាព និងដោះស្រាយតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ។ ការចេញមុខមកបញ្ជាក់យ៉ាងម៉ឺងម៉ាត់នេះ បានធ្វើឡើងបន្ទាប់ពីមានករណីហិង្សាមួយបង្កឡើងដោយក្រុមយុវជនមួយក្រុម ដែលធ្វើសកម្មភាពដោយមិនខ្វល់ពីច្បាប់ទម្លាប់។ លោកស្នងការបានសង្កត់ធ្ងន់ថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនរួចរាល់ ក៏មានម្នាក់ជាអ្នកធ្វើសកម្មភាពកាច់ស្លាកលេខរថយន្តផងដែរ។ យុវជនដែលកំពុងរត់គេចខ្លួន ត្រូវចូលខ្លួនមកបង្ហាញមុខនៅ...
បរទេស៖ មួយថ្ងៃបន្ទាប់ពីប្រកាសបើកដំណើរការឡើងវិញ បញ្ជាការយោធាអ៊ីរ៉ង់បាននិយាយថា ច្រកសមុទ្រហ័រមូសត្រូវបានបិទម្តងទៀត ដោយលើកឡើងពីការបិទផ្លូវ ពីសំណាក់កងទ័ពជើងទឹកអាមេរិកដែលកំពុងបន្ត។យោងតាមសារព័ត៌មាន The Economics Times ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ថា រដ្ឋាភិបាលអ៊ីរ៉ង់នៅថ្ងៃសុក្របានប្រកាសថា ច្រកសមុទ្រហ័រមូសត្រូវបានបើកចំហទាំងស្រុង សម្រាប់នាវាពាណិជ្ជកម្មក្នុងរយៈពេលដែលនៅសល់នៃបទឈប់បាញ់ ស្របតាមបទឈប់បាញ់នៅលីបង់ ។ ទោះជាយ៉ាងណាក៏ដោយ លោក Trump ក៏បាននិយាយផងដែរថា ការបិទផ្លូវកងទ័ពជើងទឹកអាមេរិក...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនស្រ្តីម្នាក់នៅកោះរ៉ុង មានឈ្មោះ សៅរ៍ សុខណា អាយុ៤៣ ភេទស្រី បច្ចុប្បន្នស្នាក់នៅភូមិ សុខសាន្ត (រស់នៅជាមួយប្តី) បានកេីតជំងឺហឺតដួលសន្លប់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។...
បរទេស៖ សារព័ត៌មាន រ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាកំពុងធ្វើការទូទាត់សម្រាប់ប្រេងអ៊ីរ៉ង់ ជាប្រាក់យន់ របស់ចិន បន្ទាប់ពីការលើកលែងទណ្ឌកម្មបណ្ដោះអាសន្ន ដោយសហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឱ្យទីក្រុងញូវដេលី ទិញប្រេងឆៅពីប្រទេសនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកបានចេញការលើកលែងរយៈពេលមួយខែកាលពីថ្ងៃទី ២០ ខែមីនា ដែលទីក្រុងវ៉ាស៊ីនតោន និយាយថានឹងមិនត្រូវបានពង្រីកថែមនោះទេ។ ការទូទាត់សម្រាប់ទំនិញអ៊ីរ៉ង់ គឺជាបញ្ហាស្មុគស្មាញមួយដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទីក្រុងតេហេរ៉ង់...
បរទេស៖ លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះរបស់អាមេរិក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានពង្រីកការបិទផ្លូវច្រកសមុទ្រ Hormuz ដោយប្រាប់យោធារបស់ខ្លួន ឲ្យស្វែងរកនាវា ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅគ្រប់ទិសទីជុំវិញពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងបញ្ឈប់កប៉ាល់ ពីការចូលទៅកាន់កំពង់ផែ អ៊ីរ៉ង់នៅថ្ងៃចន្ទ បន្ទាប់ពីកិច្ចពិភាក្សាជាមួយតំណាង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវាយប្រហារ ទៅលើអង្គការណាតូម្តងទៀត ដោយសង្កត់ធ្ងន់ថា លោកមិនត្រូវការជំនួយ ពីអង្គការនេះនៅក្នុងច្រកសមុទ្រហ័រមូសនោះទេ ហើយនិយាយថា ប្លុកយោធានេះ «គ្មានប្រយោជន៍នៅពេលត្រូវការ» ក្នុងអំឡុងពេលសង្គ្រាមលើអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា នៅរសៀលថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក...
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលព្រះអង្គកំពុងគង់ប្រថាប់ ទទួលការពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។ យោងតាមសេចក្តីប្រកាស ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលគុយបា បានព្យាយាមបើកបណ្តាញទំនាក់ទំនង ដោយផ្ទាល់ជាមួយប្រធានាធិបតី អាមេរិក Donald Trump កាលពីសប្តាហ៍មុន ដោយបានទាក់ទាញ អ្នកជំនួញឯកជនម្នាក់ ឱ្យប្រគល់លិខិតសំងាត់មួយច្បាប់ ទៅសេតវិមាន។ កាសែត...
ភ្នំពេញ៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួម ពិធីបុណ្យបញ្ចុះបឋមសិលា កសាងកុដិ “មហាសុវណ្ណសុគន្ធកុដិ សម្តេចព្រះសាក្យមុនី រ័ត្ន សាវឿន” ប្រគេនព្រះសង្ឃ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពិធីនេះមានការយាង...