ខេត្តឈុនបុរី៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា មន្ត្រីប៉ូលីសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានបាញ់សម្លាប់ម្ចាស់ហាងលក់កញ្ឆាម្នាក់ក្នុងការបាញ់ប្រហារនៅថ្ងៃសង្ក្រាន្តនៅតាមផ្លូវដើរប៉ាតាយ៉ា ប្រទេសថៃ នៅព្រឹកព្រលឹមថ្ងៃនេះ ទី១៩ ខែមេសា ។ ការបាញ់ប្រហារនេះត្រូវបានរាយការណ៍នៅម៉ោង ១:០៦ ព្រឹកនៅពីក្រោយហាងលក់កញ្ឆាមួយនៅតាមផ្លូវដើរនៅប៉ាតាយ៉ាខាងត្បូង ណងព្រូ ស្រុកបាងឡាមុង ខេត្តឈុនបុរី។ ប៉ូលីស និងក្រុមជួយសង្គ្រោះបានមកដល់ ប្រទះឃើញម្ចាស់ហាងលក់កញ្ឆាឈ្មោះ Phattharathon...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេ ម្យុង នឹងធ្វើកិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅទីក្រុងញូវដេលី នៅថ្ងៃចន្ទ ដោយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យខ្លាំងក្លា ជាពិសេសនៅក្នុងវិស័យដូចជាការសាងសង់កប៉ាល់ជាដើម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មកកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល៨ឆ្នាំ។ លោក លី...
សាលាអន្តរជាតិផារ៉ាហ្គនជាសាលាអន្តរជាតិទីមួយនៅកម្ពុជា ដែលផ្ដល់នូវកម្មវិធីសិក្សាពីរភាសា ជាមួយនឹងគុណភាពអប់រំដែលត្រូវបានវាយតម្លៃទទួលស្គាល់ដោយស្ថាប័ន CIS។ កាលពីពេលថ្មីៗ សាលាអន្តរជាតិផារ៉ាហ្គនត្រូវបានក្រុមប្រឹក្សាសាលាអន្តរជាតិ ហៅកាត់ថា CIS ចុះមកវាយតម្លៃគុណភាពអប់រំឡើងវិញ ហើយក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សាជាថ្មីផងដែរ ពោលគឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់សាលាក្នុងការផ្ដល់នូវគុណភាពអប់រំ ដែលមានស្ដង់ដាខ្ពស់លំដាប់ថ្នាក់អន្តរជាតិ។ សមិទ្ធផលនេះទៀតសោតបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់សាលាក្នុងការរក្សាបាននូវគុណភាពអប់រំខ្ពស់ ព្រមទាំងលើកកម្ពស់សុខុមាលភាពសិស្ស និងការអភិវឌ្ឍសាលារៀនទាំងមូល ចាប់តាំងពីពេលទទួលបានការវាយតម្លៃទទួលស្គាល់របស់ CIS ជាលើកដំបូងក្នុងឆ្នាំ២០១០ បន្តមកដល់បច្ចុប្បន្ន។ អត្ថប្រយោជន៍សំខាន់ៗ ដែលសិស្សផារ៉ាហ្គនទទួលបាន រួមមានកម្មវិធីសិក្សាខេមប្រ៊ីជ...
ភ្នំពេញ៖ នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត » រាជធានីភ្នំពេញ ទទួលបានមានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន៤សែននាក់ ខណៈ៦ថ្ងៃពេញ ប្រមាណ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។ តាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានចែករំលែកបទពិសោធន៍ ក្នុងវិស័យការទូតជាង២០ឆ្នាំ ក្នុងកម្មវិធី «13th ASIA World Model United Nations – AWMUN XIII » លើកទី១៣ នៅទីក្រុងសេអ៊ូល...
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កងកម្លាំងអាមេរិក បានស្ទាក់ចាប់ និងរឹបអូសកប៉ាល់ដឹកទំនិញ ដែលមានទង់ជាតិ អ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមគេច ពីការបិទផ្លូវរបស់ខ្លួន នៅក្នុងឈូងសមុទ្រអូម៉ង់។ លោក ដូណាល់ ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា “ថ្ងៃនេះ...
ភ្នំពេញ ៖ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញពីកម្មវិធីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង កាលពីថ្ងៃទី១៦ មេសា នៅរដ្ឋសភាបារាំង ។យោងតាមសេចក្តីបំភ្លឺ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានឱ្យដឹងថា បើតាមការបញ្ជាក់ ពីអ្នករៀបចំកម្មវិធី ទណ្ឌិតសម រង្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ ពោលគឺលោកចូលរួមដោយខ្លួនឯង ។ ស្ថានឯកអគ្គរាជទូតបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នរដ្ឋផ្លូវការ...
ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រួមទាំងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅទូទាំងប្រទេស មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើង៨២ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរងរបួសធ្ងន់ស្រាល១៤៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ សម្រាប់ចន្លោះពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៤...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេច កំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះ ព្រះមហាក្សត្រជាទីគោរពសក្ការៈ បានទទួលជោគជ័យហើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ថា...
ភ្នំពេញ៖ នៅទីនេះ រាល់ភេសជ្ជៈកូកា-កូឡាគ្រប់ដប ត្រូវបានផលិតដោយដៃខ្មែរ ហើយរាល់ដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងខ្លួន។ នៅប្រទេសកម្ពុជា សាច់រឿងរបស់ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែត្រូវបានពណ៌នាតាមរយៈដបភេសជ្ជៈ ឡានដឹក ឬការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ តែសាច់រឿងនោះ ត្រូវបានបង្ហាញឱ្យឃើញតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងដៃគូសហការដែលនៅក្រោយម៉ាកយីហោ ហើយ ការលះបង់ មោទនភាព និងការយកចិត្តទុកដាក់របស់ពួកគាត់នោះហើយ ដែលបានធ្វើឱ្យភេសជ្ជៈកូកា-កូឡាបន្តដំណើររីកចម្រើនរបស់របស់ខ្លួន នៅទូទាំងប្រទេស។ អស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ...