ជប៉ុន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់សាធារណជន ជាពិសេសបងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ នៅឆ្នេរសមុទ្រ Sanriku នៃខេត្ត Aomori, Hokkaido និងខេត្ត Iwate។ តាមរយៈសេចក្តីជូនដំណឹងនៅយប់ថ្ងៃទី២០ ខែមេសានេះក្រសួងបានឱ្យដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦...
បរទេស៖ ប៉ាគីស្ថានបានបន្តផែនការនៅថ្ងៃចន្ទជាមួយនឹងការរៀបចំសម្រាប់ការចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុនពេលបទឈប់បាញ់ដ៏ផុយស្រួយមួយត្រូវផុតកំណត់ ទោះបីជាជម្លោះឡើងវិញនៅជុំវិញច្រកសមុទ្រហ័រមូសបានបង្កើនសំណួរអំពីថាតើកិច្ចប្រជុំនេះនឹងកើតឡើងឬអត់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា កាលពីចុងសប្តាហ៍ សហរដ្ឋអាមេរិកបានវាយប្រហារ និងរឹបអូសនាវាដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ ដែលខ្លួនបាននិយាយថា បានព្យាយាមគេចពីការបិទផ្លូវកំពង់ផែអ៊ីរ៉ង់របស់ខ្លួន។ បញ្ជាការយោធារួមរបស់អ៊ីរ៉ង់បានសន្យាថា នឹងឆ្លើយតបវិញ ហើយរដ្ឋមន្ត្រីការបរទេសរបស់អីរ៉ង់ លោក Abbas Aragchi បានប្រាប់សមភាគីប៉ាគីស្ថានថា...
ភ្នំពេញ ៖ នៅថ្ងៃទី ១២ដល់ទី១៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,១៧៥នាក់ ស្រី ១៦៧នាក់។...
បរទេស៖ យន្តហោះយោធាមីយ៉ាន់ម៉ាមួយគ្រឿងបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យមួយដែលដំណើរការដោយសហភាពជាតិការ៉ាន (KNU) នៅជិតព្រំដែនថៃក្នុងខេត្ត ម៉ែហុងសុន កាលពីថ្ងៃអាទិត្យ ដោយមានការធ្លាក់គ្រាប់បែកយ៉ាងហោចណាស់មួយគ្រាប់នៅក្នុងទឹកដីថៃ ដែលជំរុញឱ្យមានការជម្លៀសចេញជាបន្ទាន់។ យោងតាមសារព័ត៌មាន Khaosod Englishចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ០២២៦ថា នៅម៉ោងប្រហែល ១១:០០ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ យន្តហោះចម្បាំង Yak-130...
បរទេស៖ ទិន្នន័យដឹកជញ្ជូនបានបង្ហាញថា នាវាដឹកប្រេងមួយគ្រឿងកំពុងធ្វើដំណើរទៅកាន់រោងចក្រចម្រាញ់ប្រេងកូរ៉េខាងត្បូង HD Hyundai Oilbank បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រ Hormuz។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា ទិន្នន័យ Kpler បានបង្ហាញថា នាវា Odessa ដែលមានទង់ជាតិម៉ាល់តា បានឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃទី ១៣...
បរទេស៖ ការព្រមានអំពីរលកយក្សស៊ូណាមិ ជាមួយនឹងការគំរាមកំហែងនៃរលកយក្សស៊ូណាមិរហូតដល់ ៣ ម៉ែត្រ ត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ សម្រាប់ខេត្តអ៊ីវ៉ាតេ ខេត្ត Iwate និងហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីមួយបានវាយប្រហារនៅឆ្នេរសមុទ្រ Iwate។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា ពិធីករនៅក្នុងកម្មវិធីព័ត៌មានទូរទស្សន៍ជាច្រើនបានជំរុញឱ្យប្រជាជនក្នុងតំបន់ផ្លាស់ទីទៅកន្លែងខ្ពស់ ឆ្ងាយពីទន្លេ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានសាខាកាកបាទក្រហមខេត្ត រួមជាមួយក្រុមការងារ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃគង់នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលរងគ្រោះដោយអគ្គីភ័យ ។...
បាត់ដំបង៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចុះអនុវត្តសកម្មភាពមនុស្សធម៌ ដោយជួយរៀបចំរុះរើ និងជួសជុលប្រក់ដំបូលផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋម្នាក់ដែលរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់។ សកម្មភាពនេះបានប្រព្រឹត្តទៅនៅចំណុចក្រុមទី១២ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងការដឹកនាំរបស់លោក ទេព ហន...
បាត់ដំបង៖ បុរសអតីតជាពលករខ្មែរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវបណ្តាំចុងក្រោយមួយសន្លឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៤១នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ខេន ភេទប្រុស អាយុ ៣១ឆ្នាំ អតីតជាពលករខ្មែរមកពីប្រទេសថៃ កាលពីសម័យផ្ទុះកូវីដ១៩...
ភ្នំពេញ ៖ ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្រាន្ត លោក ហ៊ុន ម៉ានី បានលើកឡើងថា ព្រឹត្តិការណ៍នគរសង្រាន្ត បានលើកតម្កើងមរតកវប្បធម៌ដូនតា និងអត្តសញ្ញាណជាតិ ឱ្យកាន់តែរុងរឿងបន្ថែមទៀត ។ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រួមទាំងក្រុមការងារប្រតិបត្តិ ក្រុមការងារទ្រទ្រង់កម្មវិធី និងក្រុមការងាររៀបចំកម្មវិធី ព្រមទាំងយុវជនស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះ...