មូស្គូ៖ លើអឺរ៉ុប អនុរដ្ឋមន្ត្រីការបរទេស Alexander Grushko បានឧ្យដឹងថា នៅពេលកំណត់គោលដៅ អាទិភាពក្នុងករណីមានជម្លោះសម្មតិកម្ម រុស្ស៊ី នឹងគិតគូរពីគំនិតផ្តួចផ្តើមរបស់បារាំងក្នុងការបង្កើតអ្វីដែលគេហៅថា “ឆ័ត្រនុយក្លេអ៊ែរ”។ នៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti លោក Grushko បានឧ្យដឹងថា ការយកចិត្តទុកដាក់ជាពិសេសកំពុងត្រូវបានផ្តល់ទៅឱ្យការដាក់ពង្រាយកងកម្លាំងនុយក្លេអ៊ែររបស់បារាំងនៅក្នុងរដ្ឋអឺរ៉ុប ដែលមិនមែនជានុយក្លេអ៊ែរ។ អ្នកការទូតរុស្ស៊ីរូបនេះបានឧ្យដឹងថា “វាច្បាស់ណាស់ថា យោធារបស់យើងនឹងត្រូវបង្ខំឱ្យយកចិត្តទុកដាក់យ៉ាងខ្លាំង...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានចុះផ្សាយថា ប្រទេសនេះបានបដិសេធ មិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជុំទីពីរជាមួយសហរដ្ឋអាមេរិក។ អវត្តមានរបស់អ៊ីរ៉ង់ ពីកិច្ចចរចាជុំទីពីរ «កើតចេញពីអ្វីដែលខ្លួនហៅថាការទាមទារហួសហេតុរបស់ទីក្រុងវ៉ាស៊ីនតោន ការរំពឹងទុកមិនប្រាកដនិយម ការផ្លាស់ប្តូរជំហរឥតឈប់ឈរ ភាពផ្ទុយគ្នាម្តងហើយម្តងទៀត និងការបិទផ្លូវកងទ័ពជើងទឹកដែលកំពុងបន្ត ដែលខ្លួនចាត់ទុកថាជាការរំលោភលើបទឈប់បាញ់»។ នៅក្នុងរបាយការណ៍មួយផ្សេងទៀតដែលបានបោះពុម្ពផ្សាយជាភាសាហ្វាស៊ី IRNA បានឧ្យដឹងថា របាយការណ៍ដែលចេញផ្សាយអំពីកិច្ចចរចាសន្តិភាពជុំទីពីររវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននៅទីក្រុងអ៊ីស្លាម៉ាបាដ «មិនពិតទេ»។ ស្ថាប័ននេះបានពិពណ៌នាអំពីរបាយការណ៍ដែលចេញផ្សាយដោយសហរដ្ឋអាមេរិកថា...
ភ្នំពេញ ៖ សហជីពនៅកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦បានចេញសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយបន់ស្រន់សូមព្រះអង្គទ្រង់ទទួលការព្យាបាលដោយជោគជ័យ និងឆាប់ទទួលបានព្រះរាជសុខភាព ល្អបរិបូរណ៍ឡើងវិញ ព្រះរាជពលានុភាពរឹងមាំ ព្រះជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់កូន ចៅ...
នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមជាមួយសមត្ថកិច្ចចម្រុះ ធ្វើការល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទស្នាលពី បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលមកចូលរួមទស្សនានៅតាមបណ្តាទីតាំងនានាដែលបានរៀបចំពិធីកំសាន្តសប្បាយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយមោទនភាព...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានផ្តល់សហការ និង ចូលរួមថែរក្សាសន្តិសុខ និងបង្កលក្ខណៈយ៉ាងល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋ មកលេងកម្សាន្តនៅសួនសាធារណៈ អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ សួនសាធារណៈអតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ត្រូវបានដាក់ឱ្យចូលលេងកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១១ ដល់...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានជម្រាបជូនជាថ្មីបន្ថែមទៀតដល់សាធារណជន ថា រាល់ការលក់ ទិញ កាប់ ឬដឹកជញ្ជូនដើមឈើ ចេញពីតំបន់ការពារធ្មជាតិ រួមមាន ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ គឺជាទង្វើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ តាមច្បាប់ជាធរមាន។ សេចក្តីដូចបានជម្រាបជូនខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួង បានចាត់វិធានការច្បាប់តឹងរ៉ឹង បានចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់ឈើក្នុងតំបន់ការពារធម្មជាតិ និងបានឃាត់ខ្លួន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃអាទិត្យថា អតីតភាពខ្លាំង របស់ប្រទេសកាណាដាដោយ ផ្អែកលើទំនាក់ទំនងជិតស្និទ្ធជាមួយ សហរដ្ឋអាមេរិកបានក្លាយទៅជា ចំណុចខ្សោយដែលទាមទារការ កែតម្រូវតាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្មសកល។ នៅក្នុងពិធីថ្លែងសន្ទរកថា តាមវីដេអូមួយដែលមានចំណងជើងថា “ការណែនាំឆ្ពោះទៅមុខ” ដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម របស់គាត់ លោកCarney...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រី អ៊ីតាលីលោក Matteo Salvini បានអំពាវនាវ ឱ្យសហភាពអឹរ៉ុប EU បន្តការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីឡើងវិញ ដោយលើកហេតុផលថា ប្លុកគួរតែផ្តល់អាទិភាព ដល់សន្តិសុខថាមពល។ សង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យវិបត្តិថាមពលរបស់អឺរ៉ុប កាន់តែធ្ងន់ធ្ងរឡើង ខណៈដែលការរំខានដល់ ការរុករកតាមច្រកសមុទ្រ Hormuz...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បានរិះគន់សមភាគីបារាំង ចិន និងប៉ាគីស្ថាន ដោយចោទប្រកាន់ប្រទេស របស់ពួកគេថា បានគាំទ្រអ៊ីរ៉ង់ប្រកបដោយប្រសិទ្ធភាព ដោយការចោទប្រកាន់ថា បានបន្តធ្វើចរចាកិច្ចព្រមព្រៀង បន្ថែមទៀតដើម្បីធានាសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ការស្តីបន្ទោសនិងសំដីបែបរិះគន់ខ្លាំងនេះហាក់ដូចជាកើតចេញពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថ្មីៗនេះបានបង្ហាញថានាវាពាណិជ្ជកម្មមកពីប្រទេសទាំងបី អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលបិទផ្លូវ ក្នុងករណីខ្លះមានការអនុញ្ញាតពីអ៊ីរ៉ង់ ទោះបីជាមានការរឹតបន្តឹងទូលំទូលាយ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានសភាអ៊ីរ៉ង់ និងក៏ជាអ្នកមានតួនាទីជាអ្នកចរចាកំពូល លោក Mohammad Bagher Ghalibaf បាននិយាយថា អ៊ីរ៉ង់នឹងមិនទទួលយកសម្ពាធ របស់សហរដ្ឋអាមេរិកទេ ។ លោកបានសង្កត់ធ្ងន់ថាមានវឌ្ឍនភាពក្នុងការចរចា ទោះបីជាបញ្ហាមូលដ្ឋាន នៅមិនទាន់ដោះស្រាយក៏ដោយ ។ រំលឹកឡើងវិញកាលពីជុំទីមួយ នៃកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានធ្វើឡើង កាលពីចុងសប្តាហ៍មុនក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ...