បរទេស៖ ទិន្នន័យដឹកជញ្ជូនពី Kpler និង LSEG បានបង្ហាញថា នាវាដឹកប្រេង Shalamar ដែលមានទង់ជាតិប៉ាគីស្ថាន បានចាកចេញពីឈូងសមុទ្រពែក្ស តាមរយៈច្រកសមុទ្រ Hormuz ដែលដឹកប្រេងឆៅពីប្រទេសអារ៉ាប់រួម។ យោងតាមសារព័ត៌មាន Arab News ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា ទិន្នន័យ Kpler បានបង្ហាញថា...
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ បានបង្ហាញស្ថិតិភ្ញៀវទេសចរជាតិ និងទេសចរបរទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមបណ្តារាជធានី ខេត្ត រយៈពេល ៣ថ្ងៃ មានចំនួនសរុបប្រមាណ ២១ ០៩២ ៤៤៦នាក់ ក្នុងនោះ ទេសចរជាតិស្នាក់នៅ ប្រមាណ ១ ១៤៥ ៤៥០នាក់,...
ភ្នំពេញ ៖ ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក។ ជាក់ស្ដែង បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នគរបាលជាតិ បានបង្ក្រាបក្មេងទំនើង១៦ករណី ឃាត់ខ្លួនជនសង្ស័យ៨៤នាក់បញ្ជូនទៅតុលាការ។ បើតាមរបាយការណ៍ករណីក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួននោះ មាននៅក្នុងមូលដ្ឋានដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ កំពត ពោធិ៍សាត់ ត្បូងឃ្មុំ បាត់ដំបង និងខេត្តសៀមរាប។...
នៅថ្ងៃទី ១៥ ខែមេសា ព្រឹត្តិការណ៍វប្បធម៌ភាពយន្តរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានបើកធ្វើនៅទីក្រុង Ningbo ខេត្ត Zhejiang ប្រទេសចិន ។ ព្រឹត្តិការណ៍នេះផ្តោតលើសេដ្ឋកិច្ច “ភាពយន្ត+” គ្របដណ្តប់លើវិស័យជាច្រើន បូករួមទាំងការស្វែងយល់ពីឧស្សាហកម្មភាពយន្ត ការតាំងបង្ហាញស្នាដៃ បេតិកភណ្ឌវប្បធម៌អរូបី និងដកបទពិសោធ ពីទេសចរណ៍វប្បធម៌ ដែលធ្វើឱ្យពិភពលោកស្វែងយល់ ពីអរិយធម៌ចិន តាមរយៈភាពយន្តចិន ។...
“សេដ្ឋកិច្ចចិនលើសពីការរំពឹងទុក មានកំណើនខ្លាំងក្លា…” ប្រព័ន្ធសារព័ត៌មានអន្តរជាតិដូចជា កាសែត«The Straits Times» ប្រទេសសិង្ហបុរី កាសែត«El País» ប្រទេសអេស្ប៉ាញនិងកាសែត«The New York Times» សហរដ្ឋអាមេរិកជាដើមបាននាំគ្នាចុះផ្សាយដំណឹងអំពីសមិទ្ធផលសេដ្ឋកិច្ចរបស់ចិនក្នុងត្រីមាសទីមួយដូចការលើកឡើងខាងលើ ។ តាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសកាលពីថ្ងៃទី១៦ ខែមេសា បង្ហាញឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនក្នុងត្រីមាសទីមួយមានចំនួន៣៣,៤១៩៣ ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ គឺកើនឡើង...
ក្នុងនាមជាពិព័រណ៍លើកដំបូង ក្នុងចំណោមពិព័រណ៍សំខាន់ៗ របស់ចិន ក្នុងឆ្នាំចាប់ផ្តើម នៃការអនុវត្ត ”ផែនការ ៥ ឆ្នាំទី ១៥” និងជាព្រឹត្តិការណ៍ សំខាន់លើកដំបូង បន្ទាប់ពីការដាក់ឱ្យដំណើរការប្រតិបត្តិការគយ ពិសេសនៅកំពង់ផែពាណិជ្ជកម្ម សេរីកោះហៃណានទាំងមូល ពិព័រណ៍ផលិតផលប្រើប្រាស់ អន្តរជាតិចិនលើកទី ៦ បានស្រូបទាញក្រសែភ្នែករបស់ពិភពលោកទាំងមូល ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុ...
ភ្នំពេញ ៖ ក្នុងរយៈពេលចុងក្រោយនេះ តួនាទីរបស់សង្គមស៊ីវិលនៃប្រទេសចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព រវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ។ តាមរយៈសកម្មភាពមនុស្សធម៌ ដែលចុះផ្ទាល់ដល់មូលដ្ឋាន សង្គមស៊ីវិលចិន មិនត្រឹមតែនាំមកនូវជំនួយ សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់នូវ “ជីវិតថ្មី” និងសេចក្ដីសង្ឃឹមដល់ក្រុមគ្រួសារកម្ពុជាជាច្រើននៅតាមតំបន់ដាច់ស្រយាល។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ...
ភ្នំពេញ៖ កម្ពុជាបានគូសបញ្ជាក់ជាថ្មី ពីតួនាទីដ៏សំខាន់របស់សភា ក្នុងការជំរុញនគរូបនីយកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅទូទាំងចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM-PN) អំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងស៊ីស្តង់ប៊ុល សាធារណរដ្ឋតួគឺយេ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៦ គណៈប្រតិភូសភានៃព្រះរាជាណាចក្រ...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅដើមដំបូង នៃការជួញដូរនៅថ្ងៃសុក្រ ដោយសារមានសុទិដ្ឋិនិយមថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងជិតដល់ទីបញ្ចប់ បន្ទាប់ពីបទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងប្រទេសលីបង់ និងអ៊ីស្រាអែលបានចូលជាធរមាន ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងជួបគ្នាដើម្បីពិភាក្សានៅចុងសប្តាហ៍។ យោងតាមសារព័ត៌មាន The Economic Times ចេញផ្សាយនៅថ្ងៃទី១៧...
បរទេស៖ នៅពេលដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញកាលពីចុងសប្តាហ៍មុន បន្ទាប់ពីការចរចាសន្តិភាព មិនបានជោគជ័យនៅក្នុងប្រទេសប៉ាគីស្ថាន លើវិបត្តិនៅឈូងសមុទ្រ ពែក្ស , ក្រសួងការបរទេសចិនកំពុងរៀបចំសម្រាប់ភ្ញៀវយ៉ាងច្រើន រួមទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងមេដឹកនាំនៃប្រទេសអេស្ប៉ាញ វៀតណាម និងអារ៉ាប់រួម ផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ...