ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅដោយរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីជាតិ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម...
ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ នៅវិមានប្រជាជនទីក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបពិភាក្សាជាមួយលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ លោក Xi Jinping បានលើកឡើងថា ភាគីចិនមានឆន្ទៈធ្វើការ ជាមួយភាគីវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ...
ទស្សនាវដ្តី Qiushi ដែលចេញនៅថ្ងៃទី ១៦ ខែមេសា នឹងចុះផ្សាយអត្ថបទសំខាន់មួយ របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលមានចំណងជើងថា «ជំរុញអំណានទូទាំងប្រទេស កសាងសង្គមអំណាន »។ អត្ថបទនេះដកស្រង់ពីបទអត្ថាធិប្បាយសំខាន់ៗរបស់លោក Xi Jinping ចាប់ពីខែមីនា...
ថ្ងៃទី១៥ ខែមេសា លោកស្រីPeng Liyuan ភរិយារបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជាប្រធានរដ្ឋចិន និងលោកស្រីNgo Phuong Lyភរិយារបស់លោក To Lam អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន បានអញ្ជើញទស្សនារោងមហោស្រពជាតិចិន...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងភរិយា រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បាននាំយកទេយ្យវត្ថុ និងបច្ច័យវេរប្រគេនព្រះសង្ឃក្នុងឱកាសថ្ងៃឡើងស័ក ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ...
ភ្នំពេញ៖ ពាក្យកុំព្រហើនពេក គឺជាសារដាស់តឿន របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ព្រមានទៅកាន់លោក សេង សារី ដែលបានសម្ងំខ្លួនធ្វើជាអ្នកយកការណ៍ ក្នុងក្រុមប្រឆាំងអស់រយៈកាលជាយូរណាស់មកហើយ រហូតដល់មានទាំងការស្នើសុំលុយ ដើម្បីយកទៅបង្កើតគណបក្សផងនោះ ។ ការចេញមកព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោក សេង សារី បានធ្វើបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ដោយធ្វើការចោទប្រកាន់...
កាន់តែធំទៀតហើយ សង្ក្រាន្តឆ្នាំនេះ! ខ្មែរ ប៊ែវើរីជីស រៀបចំឆាកប្រគំតន្រ្តី ៣ ទីតាំងក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត និង ៣ ផ្សេងទៀតនៅតាមខេត្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភគាំទ្ររៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលមានរយៈពេល ៦ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ ខែមេសា...
យូអិន៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានឧ្យដឹងថា ការបន្តកិច្ចចរចាឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ គឺទំនងជាមានកម្រិតខ្ពស់។ លោក Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិថា “ការចង្អុលបង្ហាញដែលយើងមានគឺថា វាទំនងជាមានកម្រិតខ្ពស់ដែលកិច្ចចរចាទាំងនេះនឹងចាប់ផ្តើមឡើងវិញ”។ លោកបានលេីកឡេីងថា លោកបានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar កាលពីថ្ងៃអង្គារ...
មូស្គូ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ដោយដកស្រង់សម្តីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីឧ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលអាចប្រើប្រាស់កិច្ចចរចាសន្តិភាពដើម្បីរៀបចំសម្រាប់សកម្មភាពយោធាលើដី ដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន TASS ក្រុមប្រឹក្សាបានឧ្យដឹងថា រឿងនេះអាចកើតឡើង ខណៈដែលមន្ទីរបញ្ចកោណបន្តកសាងវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់។ ក្រុមប្រឹក្សាបានព្រមានថា ប្រសិនបើកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បរាជ័យក្នុងការសម្រេចគោលដៅ ដែលបានគ្រោងទុក អរិភាពអាចនឹងបន្តឡើងវិញជាមួយនឹងអាំងតង់ស៊ីតេកាន់តែខ្លាំងបន្ទាប់ពីពីរសប្តាហ៍។ ក្រុមប្រឹក្សាក៏បានឧ្យដឹងផងដែរថា រដ្ឋាភិបាលអ៊ីរ៉ង់នៅតែគ្រប់គ្រងស្ថានការណ៍ក្នុងស្រុក ដោយគ្មានសញ្ញានៃភាពចលាចលដែលរំពឹងទុកដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tel...
ភ្នំពេញ៖ ថ្ងៃទី២ ជាថ្ងៃវារៈវ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី មានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ចូលរួមអបអរសាទរ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅទូទាំងរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទីបានមកដើរលេងកម្សាន្ត ដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពជិត ១លាន៦សែននាក់។ តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦មេសា...