ភ្នំពេញ ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងជាច្រើន។ សកម្មភាពទាំងនេះក៏ជាការរំលោភ លើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព...
ក្នុងបរិបទ ដែលហានិភ័យភូមិសាស្ត្រ នយោបាយសកលកើនឡើង និងទីផ្សារថាមពលមានភាពរង្គោះរង្គើយ៉ាងខ្លាំង ការរំពឹងទុកដ៏ល្អបំផុតចំពោះសេដ្ឋកិច្ចពិភពលោកគឺអាចទប់ទល់នឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនិងអាចរកបានស្ថិរភាពក្នុងភាពចលាចល ហើយសេដ្ឋកិច្ចចិននៅត្រីមាសទីមួយនៃឆ្នាំដំបូងនៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” បានផ្តល់នូវការរំពឹងទុកបែបនេះ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត ទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៣ភាគរយបានយល់ឃើញថា តម្លៃនៃភាពប្រាកដប្រជារបស់ចិនក្នុងយុគសម័យដ៏រង្គោះរង្គើបានបន្តកើនឡើង ។ ការស្ទង់មតិលើកនេះធ្វើឡើងតាមគេហទំព័រភាសាអង់គ្លេស បារាំង អារ៉ាប់ និងរុស្ស៊ី របស់បណ្តាញ CGTN ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន ៥២៤២ នាក់បានចូលរួមការបោះឆ្នោតព្រមទាំងបញ្ចេញមតិ ៕
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦បានចេញសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយបន់ស្រន់សូមព្រះអង្គទ្រង់ទទួលការព្យាបាលដោយជោគជ័យ និងឆាប់ទទួលបានព្រះរាជសុខភាពល្អបរិបូរណ៍ឡើងវិញ ព្រះរាជពលានុភាពរឹងមាំ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សាដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់ កូនចៅ ចៅទួតរបស់ព្រះអង្គ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្ញេីសារលិខិតថ្វាយព្រះពរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គស្តេចយាងទទួលការវះកាត់ព្យាបាលព្រះរោគ នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៨ ខែមេសា...
ភ្នំពេញ ៖ គិតមកដល់ម៉ោង ៨ល្ងាច នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្ស ៩នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងៗទៀត បន្ទាប់ពីគប់ និងវាយរថយន្ដអ្នកដទៃ នៅវត្តភ្នំ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១៨ មេសា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...
ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងរ៉ូបូតរូបរាងមនុស្សឆ្នាំ២០២៦ ដែលសហការរៀបចំដោយសាលារដ្ឋបាលក្រុងប៉េកាំង និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើម នឹងប្រព្រឹត្តទៅនៅតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យា Yizhuang ទីក្រុងប៉េកាំងនៅថ្ងៃទី១៩ ខែមេសានេះ ដែលនឹងមានការចូលរួមពីក្រុមកីឡាកររ៉ូបូតចិននិងអន្តរជាតិជាង៧០ ក្រុម។ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងដែលមានចម្ងាយប្រហែល២១ គីឡូម៉ែត្រអាចនិយាយបានថាជាការធ្វើតេស្តចំពោះភាពធន់របស់មនុស្សយើង ចំណែកនិយាយចំពោះរ៉ូបូតវិញ វាជាការធ្វើតេស្តចំពោះដែនកំណត់នៃប្រព័ន្ធបច្ចេកវិទ្យារ៉ូបូត។ ក្នុងនាមជាព្រឹត្តិការណ៍ប្រកួតពាក់កណ្តាលម៉ារ៉ាតុងរ៉ូបូតរូបរាងមនុស្សដំបូងគេលើពិភពលោក គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ វាមិនមែនស្ថិតនៅលើតែការបង្អួតគ្នាខាងបច្ចេកវិទ្យារ៉ូបូតនោះទេ តែវាជាការជំរុញការប្រើប្រាស់រ៉ូបូតរូបរាងមនុស្សឱ្យបានកាន់តែទូលំទូលាយ និងពន្លឿនការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាមួយនឹងឧស្សាហកម្ម ដើម្បីឱ្យផលិតផលបញ្ញាសិប្បនិម្មិតបម្រើផលប្រយោជន៍ទាំងផ្នែកផលិតកម្មនិងជីវភាពរស់នៅឱ្យបានកាន់តែទូលំទូលាយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ពិភពលោកដូចជា ម៉ូដែលធំ,...
ភ្នំពេញ៖ នាពេលថ្មីៗនេះ ផ្សារទំនើប “អវតារ ម៉ាត Avatar Mart” បានបើកសម្ពោធជាផ្លូវការ ដែលជាសមិទ្ធផលថ្មីរបស់ក្រុមហ៊ុន Jet’s Group ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ មានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍពិសេស 9NG ដែលជាតំបន់មានសក្តានុពលខ្ពស់ក្នុងការវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ច ដោយតំបន់សេដ្ឋកិច្ចពិសេសទាំងនេះត្រូវបានបង្កើតឡើងដើម្បីទាក់ទាញវិនិយោគ...
សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីនៃព្រះបរមរតនកោដ្ឋ ព្រមទាំងទេវតាឆ្នាំថ្មីសូមប្រោះព្រំព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីផ្លូវហោះហើរថ្មីចំនួនប្រាំរវាងប្រទេសវៀតណាម និងប្រទេសចិន ខណៈពេលដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរជាមួយក្រុមហ៊ុន SPDB Financial Leasing សម្រាប់ការជួលហិរញ្ញវត្ថុយន្តហោះ COMAC C909 ចំនួន ១០ គ្រឿង និងជាមួយក្រុមហ៊ុន...
(ភ្នំពេញ)៖ ប្រពៃណីខ្មែរ មានកូនខ្មែរចាំជួយថែរក្សាពិតៗ រកចន្លោះផ្សព្វផ្សាយរបស់របរខ្មែរទាន់តែបាន ដូចភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានប្រមូលទិញមួកត្នោត ១០០០ មួក យកមកចែកជូនបងប្អូនខ្មែរ និងភ្ញៀវទេសចរឥតគិតថ្លៃ នៅខាងមុខឆាកតន្រ្តី «សង្ក្រាន្តកម្ពុជា» ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កាលពីម្សិលមិញ។ ចំពេលសង្ក្រាន្ត នៅក្រោមមេឃក្តៅបែបនេះ មួកត្នោត...