ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាននិយាយការពិតពីបញ្ហាព្រំដែនកម្ពុជា-ថៃទៅប្រធានាធិបតីបារាំង អំឡុងពេលបំពេញទស្សនកិច្ចនៅបារាំងចំនួន៣ចំណុច ។ ក្នុងសន្និសីទសារព័ត៌មាន ក្រោយមាតុភូមិនិវត្តរបស់សម្តេចធិបតី ពីប្រទេសបារាំងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា...
វ៉ាស៊ីនតោន៖ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវអស់រយៈពេលប្រហែល ៤០ថ្ងៃ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃពុធបានឈានដល់បទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដោយអ៊ីស្រាអែលគាំទ្របទឈប់បាញ់ ដែលផ្តល់ឱ្យតំបន់មជ្ឈិមបូព៌ាដ៏ច្របូកច្របល់មួយនូវការសម្រាកមួយរយៈពេលខ្លី។ បទឈប់បាញ់ដែលរង់ចាំជាយូរមកហើយត្រូវបានសម្រេចភ្លាមៗ ដោយកើតឡើងភ្លាមៗមុនថ្ងៃផុតកំណត់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់អ៊ីរ៉ង់ឱ្យយល់ព្រមលើកិច្ចព្រមព្រៀង និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ឬ “អរិយធម៌ទាំងមូលរបស់ប្រទេសនេះនឹងស្លាប់”។ ខណៈពេលដែលបទឈប់បាញ់បានផ្អាកជម្លោះដែលផលប៉ះពាល់ត្រូវបានគេមានអារម្មណ៍ទូទាំងពិភពលោក អ្នកជំនាញព្រមានថាជម្លោះដ៏ជ្រៅរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅតែមិនទាន់ដោះស្រាយបាន ដែលធ្វើឱ្យទស្សនវិស័យ សម្រាប់សន្តិភាពយូរអង្វែងនៅឆ្ងាយពីភាពប្រាកដប្រជា។...
បរទេស៖ កូរ៉េខាងជើងបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ការសាកល្បងរបស់ខ្លួននៅសប្តាហ៍នេះពាក់ព័ន្ធនឹងប្រព័ន្ធអាវុធថ្មីៗជាច្រើន រួមទាំងមីស៊ីលផ្លោងដែលបំពាក់ដោយក្បាលគ្រាប់បែកចង្កោម ខណៈដែលខ្លួនកំពុងជំរុញឱ្យពង្រីកកងកម្លាំងដែលមានសមត្ថភាពនុយក្លេអ៊ែរ ដែលមានគោលដៅទៅលើកូរ៉េខាងត្បូង ដែលជាគូប្រជែង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានកើតឡើងមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ពីតំបន់ឆ្នេរសមុទ្រភាគខាងកើត ក្នុងការបាញ់លើកទីពីររបស់ខ្លួនក្នុងរយៈពេលពីរថ្ងៃមកនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើងបានផ្សាយថា ការធ្វើតេស្តនេះមានរយៈពេលបីថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃចន្ទ ហើយក៏រួមបញ្ចូលទាំងការបង្ហាញអាវុធប្រឆាំងយន្តហោះ ប្រព័ន្ធអាវុធអេឡិចត្រូម៉ាញ៉េទិច និងគ្រាប់បែកកាបូនផងដែរ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយមរដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសរង់ចាំស្វាគមន៍ ទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមក្នុងកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ តាមរយៈបណ្តាញសង្គម នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញអំពីអត្ថប្រយោជន៍ជាច្រើន ក្នុងការរៀបចំសង្ក្រាន្តកំពង់ចាម ឆ្នាំថ្មី ២០២៦នេះ ដែលពាក់ព័ន្ធការរក្សាវប្បធម៌ប្រពៃណីសាសនា និងការរំលឹកដឹងគុណដល់វីរៈកងទ័ពការពារព្រំដែន និងប្រយោជន៍ដល់សេដ្ឋកិច្ចខេត្តជាដើម ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ លោកអភិបាលខេត្ត...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បើទោះបីប្រេងឥន្ធនៈ មានការកើនឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ នៅតែប្រើប្រាស់រថយន្តក្រុង ប្រមាណ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដដែរ ។ ការលើកឡើងរបស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាថ្ងៃទី៩...
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រ តាន់បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាននិយាយការពិតពីបញ្ហាព្រំដែនកម្ពុជា-ថៃទៅប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ។ ប្រសាសន៍របស់សម្តេចធិបតីដែលត្រូវស្រង់មកបញ្ជាក់ដោយ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ថា ភាគីថៃកំពុងបំពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្ត នៃក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងមូលនិធិសប្បុរសធម៌ សម្រាប់គាំទ្រដល់វីរកងទ័ពជួរមុខ និងគ្រួសារជនភៀសសឹកកម្ពុជា។ យោងតាមរបាយការណ៍របស់ លោក ពិត...
បរទេស៖ ក្រុមឆបោកតាមអនឡាញ ដែលត្រូវបានបោសសម្អាត ចេញពីប្រទេសកម្ពុជា និងកន្លែងលាក់ខ្លួន ក្នុងតំបន់ផ្សេងទៀត គឺកំពុងផ្លាស់ប្តូរប្រតិបត្តិការ របស់ពួកគេចូលទៅប្រទេសវៀតណាម ដោយប្រើប្រាស់អាផាតមិនប្រណីត និងបរិវេណវីឡា ដែលមានរបងព័ទ្ធ នៅទីក្រុងហាណូយជាមូលដ្ឋានថ្មី ដើម្បីដំណើរការការឆបោក តាមអ៊ីនធឺណិត ដែលកំណត់គោលដៅលើជនរងគ្រោះ ទូទាំងទ្វីបអាស៊ី , នេះបើតាមការឲ្យដឹង របស់នាយកដ្ឋានសន្តិសុខ សាធារណៈទីក្រុងហាណូយ។ យោងតាមសារព័ត៌មាន VN...
បរទេស៖ លោក តូ ឡាំ អគ្គលេខាធិការបក្ស និង ជាប្រធានរដ្ឋវៀតណាម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន...