ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូន លោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យ នយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសំដែងការគួរសម នាព្រឹកថ្ងៃទី១០...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku)T2604 ដែលនាំឱ្យតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥ទៅ២០% ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព្យុះនេះ...
អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថាន បានបង្កើនការរៀបចំសន្តិសុខ និងភស្តុភារ ខណៈដែលគណៈប្រតិភូមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់កិច្ចចរចា ដែលមានហានិភ័យខ្ពស់ ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលបានប្រកាសថ្មីៗនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi បានឧ្យដឹងថា ផែនការដ៏ទូលំទូលាយមួយត្រូវបានរៀបចំឡើង ដើម្បីធានាសន្តិសុខដ៏រឹងមាំ សម្រាប់គណៈប្រតិភូបរទេសទាំងអស់ដែលមកទស្សនា។ ការចរចានេះត្រូវបានគេរំពឹងថា...
ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង ៤,៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារ ទំនិញសកល ដែលបង្កឡើងដោយ ជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។ នេះបើយោងតាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ក្នុងសេណារីយោរបស់ ADB ករណីដែលស្ថានភាព នៅមជ្ឈិមបូព៌ា...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិ បណ្ដុះបណ្ដាល (NTB) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើការពង្រឹងគុណភាព និងប្រសិទ្ធភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ នៃការវិវឌ្ឍរីកចម្រើនសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស និងន័រវេស បានតាមដាននាវាមុជទឹករុស្ស៊ីចំនួនបីគ្រឿង នៅតំបន់អាត្លង់ទិកខាងជើង។ នៅក្នុងសន្និសីទសារព័ត៌មាន 10 Downing Street លោកបាននិយាយថា កងកម្លាំងអង់គ្លេស រួមជាមួយនឹងសម្ព័ន្ធមិត្តរួម ទាំងប្រទេសន័រវេស បានដឹកនាំប្រតិបត្តិការរយៈពេលមួយខែនៅអាត្លង់ទិកខាងជើង ដើម្បីតាមដាននាវាមុជទឹករុស្ស៊ី នៅជិតហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រសំខាន់ៗ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣៣៩នាក់ទៀត ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុកបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស...
គែរ៖ បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្អាកអរិភាព ប៉ុន្តែអ្នកវិភាគព្រមានថា ខ្លួនមិនទាន់បានបង្កើតទំនុកចិត្តដែលត្រូវការ ដើម្បីការពារជម្លោះពីការបន្តឡើងវិញនោះទេ ដោយសារតែការប្រជែងគ្នាអស់ជាច្រើនទសវត្សរ៍រវាងប្រទេសទាំងពីរ។ ពាក្យសម្ដីមុតស្រួច ទោះបីជាមានបទឈប់បាញ់ក៏ដោយ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានផ្លាស់ប្តូរការកត់សម្គាល់យ៉ាងច្បាស់នៅថ្ងៃពុធ ទោះបីជាបទឈប់បាញ់នៅតែបន្តក៏ដោយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ Sky News ថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តជំរុញ ការអនុវត្ត «សាលារៀនគំរូ» ដែលជាអាទិភាពចម្បង ស្រាវជ្រាវ និងរៀបចំវិធីសាស្ត្របង្រៀនថ្មីៗ ការពង្រឹងសមត្ថភាពសិស្សលើតេស្តស្តង់ដាអន្តរជាតិ (SEA-PLM និង PISA) និងការលើកកម្ពស់ការបង្រៀនផ្នែកវិទ្យាសាស្ត្រ (STEM)។ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ៖លោក វង សូត អនុប្រធានទី២ រដ្ឋសភា ធ្វើការចែករំលែកបទពិសោធនៃការរៀបចំគោលនយោបាយគាំពារសង្គម ដល់និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ នៅចំពោះមុខនិវត្តជនប្រមាណ២២៤ នាក់ កាលពីថ្ងៃទី៩មេសា ឆ្នាំ២០២៦ លោកអនុប្រធានទី២រដ្ឋសភា បានចែករំលែកបទពិសោធនៃការដឹកនាំរៀបចំគោលនយោបាយគាំពារសង្គម ជាពិសេសការរៀបចំគោលការណ៍សោធននិវត្តន៍សម្រាប់អតីតយុទ្ធជន និងនិវត្តជន ក្នុងពេលដែលឯកឧត្តម ធ្លាប់ចូលរួមដឹកនាំរាជរដ្ឋាភិបាល កាលពីនីតិកាលកន្លងទៅ។ លោកបន្តថាដោយការដឹងគុណ ចំពោះយុទ្ធជន និងមន្ត្រីរាជកាដែលធ្លាប់បានរួមចំណែកការពារនិងបម្រើជាតិមាតុភូមិ រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់រៀបចំក្របខណ្ឌសោធននិវត្តន៍...