ពោធិ៍សាត់៖ ក្នុងស្មារតីស្នេហាជាតិ ក៏ដូចជារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់យ៉ាងច្រើន ជូនទៅដល់កងកម្លាំងវីរកងទ័ពជួរមុខ...
ដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងក្លាទាំងក្នុងនិងក្រៅប្រទេស ជប៉ុនកំពុងពន្លឿន”ការធ្វើយោធូបនីយកម្មឡើងវិញ”ដែលជាជំហានដ៏មានគ្រោះថ្នាក់មួយទៀត ។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុននាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងគិតពិចារណាពីការដាក់ចេញផែនការដើម្បីបន្ធូរបន្ថយការរឹតត្បិតចំពោះការនាំចេញអាវុធ ដែលខ្លឹមសារទាំងមូលត្រូវបានបញ្ជាក់ឱ្យបានច្បាស់ ហើយគ្រោងនឹងកែសម្រួលគោលការណ៍បីស្តីពីការផ្ទេរបរិក្ខារការពារជាតិនិងសេចក្តីណែនាំអំពីការប្រើប្រាស់នៅចុងខែនេះ ។ នេះគឺជាទង្វើថ្មីបំផុតរបស់ជប៉ុនក្នុងការស្វែងរកការលុបចោលទាំងស្រុងនូវការហាមឃាត់ការនាំចេញអាវុធនិងបំបែកការជាប់ដៃជាប់ជើងពីរដ្ឋធម្មនុញ្ញសន្តិភាព ។ ប្រឈមមុខនឹងបម្រែបម្រួលយ៉ាងស៊ីជម្រៅនៃស្ថានការណ៍ពិភពលោក ”យោធានិយមបែបថ្មី”របស់ជប៉ុនបានបង្ហាញពីមុខមាត់ដ៏អាក្រក់ម្តងទៀតដែលបង្កជាការគំរាមកំហែងជាក់ស្តែងដល់សនិ្តសុខនិងស្ថិរភាពក្នុងតំបន់ ហើយបណ្តាលឱ្យប្រទេសជិតខាងនិងសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ ។ អនុលោមតាមគោលនយោបាយបច្ចុប្បន្ន ការនាំចេញបរិក្ខារការពារជាតិរបស់ជប៉ុនទៅកាន់ប្រទេសដទៃទៀតត្រូវបានកំណត់ជាគោលការណ៍លើអាវុធ ៥ ប្រភេទដែលអាចប្រើប្រាស់ជាសំខាន់ក្នុងវិស័យភស្តុភារកម្ម ដូចជាការជួយសង្គ្រោះនិងការដឹកជញ្ជូនជាដើម ។ ចាប់តាំងពីលោកស្រី Sanae Takaichi បានចូលកាន់តំណែងកាលពីខែតុលា ឆ្នាំ ២០២៥មក ជប៉ុនបានពន្លឿនការជំរុញការបង្កើនកងទ័ពនិងកម្លាំងយោធា ។ នៅដើមខែកុម្ភៈ ឆ្នាំនេះ ជប៉ុនបានធ្វើការបោះច្នោតជ្រើសរើសនៃសភាតំណាងរាស្រ្ត ហើយពាក្យសន្យាដែលបានធ្វើពេលចូលរួមការបោះឆ្នោតរបស់បក្សសេរីប្រជាធិបតេយ្យក៏បូករួមទាំង”ការបន្ធូរបន្ថយការរឹតត្បិតចំពោះការនាំចេញអាវុធ”ផងដែរ ។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនឱ្យដឹងថា ផែនការចុងក្រោយបំផុតដែលរដ្ឋាភិបាលលោកស្រី Sanae Takaichi កំពុងគិតពិចារណា រួមមាន៖ការលុបចោលការដាក់កំហិតលើការនាំចេញបរិក្ខារការពារជាតិចំនួន ៥ ប្រភេទដែលអាចប្រើប្រាស់ក្នុងវិស័យមិនមែនប្រយុទ្ធតែប៉ុណ្ណោះ អនុញ្ញាតជាគោការណ៍ឱ្យនាំចេញផលិតផលដែលបូករួមទាំងអាវុធមហាប្រល័យផងដែរ ហើយបានបង្កើតការកំណត់លើកលែងសម្រាប់ការនាំចេញទៅកាន់ប្រទេសដែលស្ថិតក្នុងការប៉ះទង្គិចដែលបន្សល់ទុកលំហរមួយចំនួនសម្រាប់ការនាំចេញនាពេលអនាគត ។ លើសពីនេះទៅទៀត តួនាទីរបស់សភាជប៉ុនកំពុងកើតមានការប្រែប្រូលដែលប្រែក្លាយពី”ការត្រួតពិនិត្យជាមុននិងឃ្លាំមើលក្រោយមក”ឱ្យទៅជាការទទួលយកយ៉ាងអសកម្មនូវ”ការរាយការណ៍ក្រោយមក” ដែលលែងដើរតួនាទីជា”ការជាន់ហ្វ្រាំង”សម្រាប់ការនាំចេញអាវុធ ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានវិភាគថា ប្រសិនបើផែនការនេះត្រូវបានអនុវត្ត នោះគឺមានន័យថា ពួកគេសម្រេចបាននូវ”ភាពរលុងដោយគ្រប់ជ្រុងជ្រោយ”លើការនាំចេញអាវុធ ។ ទាក់ទងនឹងរឿងនេះ សាធារណមតិក្នុងសង្គមជប៉ុនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ។ យោងតាមរបៀបវារៈរបស់រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ក្រៅពីការជំរុញការលុបចោលទាំងស្រុងនូវការហាមឃាត់ការនាំចេញអាវុធ រដ្ឋាភិបាលក៏មានផែនការធ្វើវិសោធនកម្ម”ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ” ធ្វើវិសោធនកម្ម”គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ”និងជំរុញរបៀបវារៈធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅឆ្នាំ ២០២៦ ។ល។ ការពិតជាក់ស្តែងគ្រប់បែបយ៉ាងបានបញ្ជាក់ថា ពួកស្តាំនិយមរបស់ជប៉ុនកំពុងពន្លឿនការល្មើសនឹងសន្តិនិយមបន្ទាប់ពីសង្គ្រាមលោកលើកទី២។ ហេតុនេះហើយ សហគមន៍អន្តរជាតិបានយល់ដឹងថែមមួយកម្រិតទៀតថា ប្រទេសចិនបានចាត់វិធានការដើម្បីបង្កើនការគ្រប់គ្រងការនាំចេញទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាចំពោះប្រទេសជប៉ុនតាមផ្លូវច្បាប់ ហើយដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន ២០ ក្នុងបញ្ជីឈ្មោះស្តីពីការគ្រប់គ្រងការនាំចេញនិងដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន ២០ ក្នុងបញ្ជីឈ្មោះផ្តោតសំខាន់ វាគឺមានសារសំខាន់ណាស់និងជាទង្វើដ៏ចាំបាច់សម្រាប់ទប់ស្កាត់”ការធ្វើយោធូបនីយកម្មឡើងវិញ”និងការប៉ុនប៉ងមានអាវុធនុយក្លេអ៊ែររបស់ជប៉ុន ក៏ដូចជាគាំពារសន្តិភាពក្នុងតំបន់និងពិភពលោក ។ សំដៅចំពោះសកម្មភាពដ៏គឃ្លើនគ្រប់បែបយ៉ាងរបស់ជប៉ុន សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់និងធ្វើពហិការយ៉ាងដាច់ណាត់ ហើយរួមគ្នាគាំពារសមិទ្ធផលជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរនិងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ បើសិនជាជប៉ុនធ្វើតាមតែទំនើងចិត្តរបស់ខ្លួន មុខជានឹងកាន់តែឆាបវិនាសជាក់ជាមិនខាន ៕
ភ្នំពេញ៖ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលបានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយជោគជ័យ បានលើកឡើងថា ការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន ផ្តល់ឱកាសដល់ពួកគាត់ទទួលបានវិញ្ញាបនបត្រជាតិផ្លូវការ ងាយស្រួលរកការងារធ្វើ និងទទួលបានចំណូលខ្ពស់ជាងមុន។ លោក មាស រ៉ាយុទ្ធ អតីតពលករត្រឡប់មកពីប្រទេសថៃ ជំនាញការងារការ៉ូ បានឱ្យដឹងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន បានជួយឱ្យរូបលោកមានវិញ្ញាបនបត្រជំនាញច្បាស់លាស់ ដែលងាយស្រួលរកការងារធ្វើ ព្រោះក្រុមហ៊ុនមានទំនុកចិត្ត មិនតែប៉ុណ្ណោះតាមរយៈវិញ្ញាបនបត្រជំនាញនោះក៏បានជួយឱ្យរូបលោកទទួលបានប្រាក់ខែសមរម្យ និងមានឱកាសឡើងតំណែងទៀតផង។ ...
ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយលោក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វូ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់ប្រធានាធិបតីបារាំង ពីជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់ យកការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីរវាង កម្ពុជា-ថៃ។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយគីន ដូចូ (DAIKIN DOJO...
ភ្នំពេញ ៖ វិស័យឯកជននៅកម្ពុជា បានបង្ហាញការគាំទ្រជាខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់បងប្អូនអតីតពលករត្រឡបមកពីប្រទេសថៃ ដើម្បីទទួលស្គាល់ជំនាញផ្លូវការ ទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។ លោក សាយនី យូសន នាយកគ្រប់គ្រងក្រុមហ៊ុនសាងសង់ Sayny E&C បានឱ្យដឹងថា RPL គឺជាកម្មវិធីដ៏ល្អមួយសម្រាប់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ខណៈដែលវិស័យឯកជនបាននឹងកំពុងរង់ចាំទទួលដោយក្ដីរីករាយ។...
ភ្នំពេញ ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានកោះហៅឈ្មោះ ឡុង ច័ន្ទវិបុល មកសួរនាំករណី «បាញ់សត្វព្រៃ (សត្វស្លាប)» និងបានបង្ហោះតាម Facebook និងមានការចែកចាយតគ្នា តាមបណ្តាញសង្គមមួយចំនួន។ តាមរយៈការសាកសួរ និងផ្តល់ចម្លើយពីបុគ្គល ឡុង ច័ន្ទវិបុល បានសារភាពថា បានប្រព្រឹត្តបរបាញ់សត្វស្លាប...
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្រ្តី លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានថ្លែងការបញ្ជាក់យ៉ាងច្បាស់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានរយៈពេលជិតមួយឆ្នាំមកនេះ ដើរមកដល់ចំណុចមួយទាមទារឱ្យកម្ពុជាគិតឱ្យបានស៊ីជម្រៅ និងវែងឆ្ងាយ ដើម្បីទាមទារទឹកដីមកវិញ ។ ក្នុងសន្និសីទសារព័ត៌មាន ក្រោយមាតុភូមិនិវត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាពីប្រទេសបារាំងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយអ៊ីរ៉ង់ លើការបន្ធូរបន្ថយពន្ធ និងទណ្ឌកម្ម ខណៈពេលដែលក៏គំរាមដំឡើងពន្ធ ៥០ភាគថយ លើប្រទេសណាមួយ ដែលផ្គត់ផ្គង់អាវុធដល់ទីក្រុងតេអេរ៉ង់ ។ លោក ត្រាំ បានឧ្យដឹងនៅលើគណនី Truth Social របស់លោកថា «សហរដ្ឋអាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ដែលយើងបានកំណត់ថា...