ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានទទួលរៀបចំ ការធ្វើបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា អំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។ បទបង្ហាញនេះ ត្រូវបានដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធបានថ្កោលទោស ការវាយប្រហារចុងក្រោយ របស់អ៊ីស្រាអែលលើប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថា លីបង់ត្រូវតែគ្របដណ្តប់ពេញ លេញដោយ បទឈប់បាញ់នៅមជ្ឈិមបូព៌ា។ ប្រទេសបារាំងថ្កោលទោស នៅក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ចំពោះការវាយប្រហារ មិនរើសអើង របស់អ៊ីស្រាអែលនៅលីបង់ កាលពីថ្ងៃពុធដែលបណ្តាលឱ្យ ចំនួនជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន។ លោក Macron...
បរទេស ៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាបំផុត របស់ខ្លួនទៅលើប្រទេសលីបង់ចាប់តាំង ពីជម្លោះជាមួយក្រុមហេសបូឡា បានផ្ទុះឡើងកាលពីខែមុន ដោយបានសម្លាប់មនុស្សជាង ២៥០ នាក់ ខណៈដែលក្រុមដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់បានបន្តការវាយប្រហារដោយរ៉ុក្កែតទៅលើភាគខាងជើងនៃប្រទេសអ៊ីស្រាអែល បន្ទាប់ពីការផ្អាកមួយរយៈខ្លីក្រោមបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា ការវាយប្រហារទាំងនេះបានបង្កើនសំណួរអំពីកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ក្នុងតំបន់ ដោយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian...
ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់អ្នកនាំពាក្យក្រសួង កសិកម្ម បានលើកឡើងថា ក្រសួងមានគម្រោង បង្កើតកសិដ្ឋាន នៃកសិកម្មទំនើប នាពេលឆាប់ខាងមុខ ដើម្បីជួយទ្រទ្រង់ជីវភាពពលរដ្ឋភៀសសឹកក្នុងរយៈពេលវែង ។ ក្នុងឱកាសចូលរួមធ្វើសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសា បានថ្លែងថា គម្រោងកសិដ្ឋាន...
តាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូ អន្តរក្រសួង ចុះពិនិត្យការងារ រៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង...
ភ្នំពេញ៖ អតីតពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ អាចចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) បានតាម ៤ វិធី ដើម្បីទទួលបានលិខិតបញ្ជាក់ជំនាញផ្លូវការ ដែលអាចប្រើប្រាស់ ក្នុងការស្វែងរកការងារល្អប្រសើរ និងបង្កើនប្រាក់ចំណូលខ្ពស់។ យោងតាមលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា វិធីទាំង៣នោះមានដូចជា៖ ទី១ ចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះនិងដែលបានដកស្រង់ ចេញពីកាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតី អាមេរិក Donald Trump និងរដ្ឋបាលរបស់លោកកំពុង ពិចារណាផែនការដាក់ ទណ្ឌកម្មសម្ព័ន្ធមិត្តណាតូ មួយចំនួនដែលលោក Trump ជឿថាមិនមានប្រយោជន៍ ចំពោះសង្គ្រាម៣៩ថ្ងៃរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយប្រទេសអ៊ីរ៉ង់។ នៅក្រោមផែនការដែលបានផ្សព្វផ្សាយ...
បរទេស៖ កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីផ្អាកសង្គ្រាមនៅអ៊ីរ៉ង់ ហាក់ដូចជាគំរាមកំហែង កាលពីថ្ងៃពុធ បន្ទាប់ពីសាធារណរដ្ឋអ៊ីស្លាម បានបិទច្រកសមុទ្រ Hormuz ម្តងទៀត ដើម្បីឆ្លើយតបទៅ នឹងការវាយប្រហារ របស់អ៊ីស្រាអែល នៅប្រទេសលីបង់ ។ សេតវិមានបានទាមទារ ឱ្យច្រកសមុទ្រ នេះត្រូវបានបើកឡើងវិញ និងស្វែងរកការរក្សាការចរចា សន្តិភាពឱ្យដំណើរការ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩...
ភ្នំពេញ ៖ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបង្ហាញក្តីសោមនស្សរីករាយទុកជាមុន សម្រាប់ការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ។ តាមរយៈសេចក្តីថ្លែងការណ៍ របស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បង្ហោះក្នុងហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើផែនការ សន្តិភាពថ្មីមួយ មុនពេលកិច្ចចរចាបិទទ្វារ ដែលចាប់ផ្តើមក្នុងពេលឆាប់ៗ នេះនៅក្នុងទីក្រុង Islamabad ។ លោកស្រី Leavitt បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាននៅសេតវិមានថា ៖ បន្ទាត់ក្រហមរបស់ប្រធានាធិបតី ពោលគឺការបញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសអ៊ីរ៉ង់...