ភ្នំពេញ ៖ ក្នុងរយៈពេល៤ខែ ចាប់ពីខែមករាដល់មេសា កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង២លាននាក់ បើធៀបនឹងរយៈពេលដូចគ្នា ថយចុះ៤ភាគរយ ។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាស នៃកម្ពុជាសម្រាប់រយៈពេល៤ ខែ ដើមឆ្នាំ២០២៦កម្ពុជាមានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន២,៤២៨,០០៩...
បរទេស៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលអាប៊ូដាប៊ី (ADMO) បាននិយាយនៅថ្ងៃសុក្រថា ប្រទេសអារ៉ាប់រួមនឹងពន្លឿនការសាងសង់បំពង់បង្ហូរប្រេងថ្មីមួយដើម្បីបង្កើនសមត្ថភាពនាំចេញរបស់ខ្លួនទ្វេដងតាមរយៈទីក្រុង Fujairah នៅឆ្នាំ ២០២៧ ដោយពង្រីកសមត្ថភាពរបស់ខ្លួនយ៉ាងខ្លាំងដើម្បីបញ្ចៀសពីការឆ្លងកាត់ច្រកសមុទ្រហ័រមូស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា ADMO បាននិយាយថា ព្រះអង្គម្ចាស់រាជទាយាទអាប៊ូដាប៊ី Sheikh Khaled bin Mohamed bin Zayed...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីប្រទេសចិននៅថ្ងៃសុក្រនេះ ដោយបានធ្វើឱ្យកិច្ចព្រមព្រៀងអាជីវកម្ម ធ្វើឲ្យទីផ្សារមានការរំភើបចិត្តតិចតួច ក្នុងពេលដែលទីក្រុងប៉េកាំងបានព្រមានទីក្រុងវ៉ាស៊ីនតោនអំពីការគ្រប់គ្រងកោះតៃវ៉ាន់មិនបានល្អ និងបាននិយាយថា សង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់មិនគួរចាប់ផ្តើមឡើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់គូប្រជែងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់របស់អាមេរិក ដែលជាលើកដំបូងដោយប្រធានាធិបតីអាមេរិកចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោកក្នុងឆ្នាំ ២០១៧ មានគោលបំណងទទួលបានលទ្ធផលជាក់ស្តែង...
ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងផ្តល់ «ឱកាសពិសេស» ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ចំណូលខ្ពស់។...
ភ្នំពេញ ៖ ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ ៥ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិតបណ្តោះអាសន្ន ។ ជាមួយគ្នានេះ តុលាការក៏បានចោទប្រកាន់ពីបទល្មើស២ករណី ៖ ១. បទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (១៥ឆ្នាំ ទៅ ៣០ឆ្នាំ)...
កំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រី វង គន្ធារី ឆាយឫទ្ធិសែន បានដឹកនាំគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធាន...
ភ្នំពេញ៖ ការដាក់បង្ហាញតាំង និងបើកបរសាកល្បងយានយន្តទំនើប GAZ របស់ប្រទេសរុស្ស៊ីសម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ និង ១៦ ខែឧសភា ឆ្នាំ២៩២៦ នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ ទីក្រុងភ្នំពេញ ដោយមានការគាំទ្រពីស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា និងអគារពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី។ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអង្គភាពជំនាញថា ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល គឺមានសារៈសំខាន់សម្រាប់ការកសាង ប្រព័ន្ធថែទាំសុខភាព ដែលមានប្រសិទ្ធភាព ដើម្បីឆ្លើយតបបានលឿន និងមានអធិបតេយ្យភាពក្នុងជំនាញ ។ ការលើកឡើងបែបនេះ របស់លោក សាស្រ្តាចារ្យ ឈាង រ៉ា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់កម្ពុជា ត្រូវការមនុស្សចេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ព្រោះសពា្វវុធ បច្ចេកវិទ្យាសន្តិសុខ និងបច្ចេកវិទ្យាការពារជាតិ ត្រូវការអ្នកចេះដឹង ។ការមានប្រសាសន៍ របស់សម្តេចមហាបវរធិបតីបែបនេះ ក្រោយនៅតែមានការបញ្ចេញមតិជាហូរហែរថា អ្នកចូលបម្រើជាទាហាន ឬប៉ូលិស មិនត្រូវការអ្នកចេះដឹង រៀនសូត្រអ្វីច្រើននោះទេ ។ប៉ុន្តែក្នុងឱកាសអញ្ជើញ...
បរទេស៖ ប្រទេសឥណ្ឌាបានដំឡើងថ្លៃប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំចំនួន ៣ រូពី (0.03 ដុល្លារ) ក្នុងមួយលីត្រ ឬច្រើនជាង ៣% , នេះបើយោងតាមអ្នកលក់រាយ នៅទីក្រុងដេលី នៅថ្ងៃសុក្រ ដើម្បីសងមកវិញ នូវការខាតបង់មួយចំនួន ដែលបានកើតឡើងដោយសារតែ តម្លៃប្រេងឆៅសកលកើនឡើង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា...