កំពង់ធំ៖ ខណៈចៅប្រុស២នាក់ កំពុងបំពេញភារកិច្ចឈរជើងនៅ សមរភូមិមុខជាំខ្សាន្ត ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពជាតិ មានតែទឹកភ្នែក និងក្តីព្រួយបារម្ភប៉ុណ្ណោះ ដែលនៅសល់សម្រាប់លោកយាយ អៀង សំអាង អាយុ៨៣ឆ្នាំ អតីតគ្រូបង្រៀនម្នាក់ ដែលកំពុងរស់នៅក្នុងភាពទុរគត ឯកោ និងមានជំងឺប្រចាំកាយ ដោយគ្មានអ្នកមើលថែជាប់ជាប្រចាំ។ អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាភូមិត្រពាំងវែង កាលពីមុន ឃុំស្រយ៉ូវ ស្រុក កំពង់ស្វាយ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងនាមជាមេដឹកនាំ គ្មានអ្នកណាសុខចិត្តលុតជង្គង់ កាត់ទឹកដីខ្លួន ទៅឱ្យប្រទេសផ្សេងនោះទេ ។ ក្នុងឱកាសអញ្ជើញអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី សង្កត់ធ្ងន់ថា វីរភាពរបស់កងទ័ពកម្ពុជាដែលបូជាជីវិត...
ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានប្រគល់ជនជាតិថៃម្នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នាពេលកន្លងមក ទៅប្រទេសកំណើតខ្លួនវិញ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ជនជាតិថៃម្នាក់នេះ បានលួចឆ្លងដែនខុសច្បាប់ ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦...
ប៉េកាំង៖ ប្រទេសចិន នឹងបន្តធ្វើសកម្មភាពស្របតាមសំណើទាំង៤ របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីផ្តល់ការគាំទ្រកាន់តែខ្លាំងសម្រាប់ការចរចាសន្តិភាព និងដើរតួនាទីស្ថាបនាក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន នៅពេលឆ្លើយសំណួរអំពីស្ថានភាពនៅអ៊ីរ៉ង់។ អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា ចាប់តាំងពីជម្លោះអ៊ីរ៉ង់ បានចាប់ផ្តើមមក ប្រទេសចិនបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ និងសន្តិភាព ដោយបន្ថែមថា ប្រធានាធិបតី ស៊ី បានដាក់ចេញនូវសំណើទាំងបួនស្តីពីការការពារ និងលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានហាមឃាត់ការចូល លក់ ចែកចាយ ផ្គត់ផ្គង់ ឬវេចខ្ចប់ឡើងវិញនូវផលិតផលទំនិញស្ករស បំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ។...
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតី អាមេរិកលោក J.D. Vance បានឧ្យដឹងថា លោកគិតថាសហរដ្ឋអាមេរិក កំពុងសម្រេចបានវឌ្ឍនភាព ក្នុងកិច្ចខិតខំប្រឹងប្រែងការទូតទាក់ទងនឹងសង្គ្រាមជាមួយអ៊ីរ៉ង់ ទោះបីជាបន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិក លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ នៅតែមានក៏ដោយ។ លោកបានកត់សម្គាល់ថា លោកបានទូរស័ព្ទជាមួយលោក Steve Witkoff បេសកជនរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក Jared...
មូស្គូ៖ សភាឌូម៉ារុស្ស៊ី បានអនុម័តច្បាប់នីតិបញ្ញត្តិ ដែលផ្តល់អំណាចដល់ប្រធានាធិបតីក្នុងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារពលរដ្ឋរុស្ស៊ី ពីភាពអយុត្តិធម៌របស់លោកខាងលិច ។ សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់សភាឌូម៉ា បានឧ្យដឹងថា យោងតាមច្បាប់ដែលបានអនុម័ត ប្រធានាធិបតីរុស្ស៊ី អាចដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដើម្បីការពារពលរដ្ឋរបស់ខ្លួនដែលត្រូវបាន “ចាប់ខ្លួន ឃុំខ្លួន ឬទទួលរងនូវការចោទប្រកាន់ព្រហ្មទណ្ឌ ឬការចោទប្រកាន់ផ្សេងទៀតដោយផ្អែកលើការសម្រេចចិត្តរបស់តុលាការបរទេស ឬស្ថាប័នតុលាការអន្តរជាតិ ដែលរុស្ស៊ីមិនចូលរួម”។ ប្រភពបានឧ្យដឹងថា យុត្តិធម៌លោកខាងលិច...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រុមការងារក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែសិក្សា ដើម្បីរៀបចំបើកបៀវត្សរ៍ ឱ្យយោធិនទាំងអស់ តាមប្រព័ន្ធធនាគារ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលមហោស្រពកោះពេជ្រ...
តេអេរ៉ង់៖ ចាប់តាំងពីយប់ថ្ងៃពុធមក វាអាចទៅរួចសម្រាប់នាវាចិនមួយចំនួន ក្នុងការឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយអនុលោមតាមពិធីសារគ្រប់គ្រងរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើច្រកសមុទ្រហ័រមូស ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលខ្លួនបានហាមឃាត់ការឆ្លងកាត់ដល់នាវា ដែលជាកម្មសិទ្ធិរបស់ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ពួកគេលើទឹកដីអ៊ីរ៉ង់។ ទន្ទឹមនឹងនេះដែរសារព័ត៌មាន Fars បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់នៃកងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ដោយថា នាវាចំនួន ៣០គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីយប់ថ្ងៃពុធ។...
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ១% បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសចិនចង់ទិញប្រេងពីសហរដ្ឋអាមេរិក ហើយក្នុងពេលដែលក្តីបារម្ភនៅតែបន្ត កើតមានលើការវាយប្រហារកប៉ាល់ និងការរឹបអូស ទោះបីជាអ៊ីរ៉ង់បាននិយាយថា កប៉ាល់ប្រហែល ៣០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូសក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងប្រភេទ Brent...