កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បានអញ្ជើញចុះពិនិត្យ ជួយអន្តរាគមន៍ ក្នុងការពន្លត់អគ្គីភ័យមួយកន្លែង ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បើតាមសមត្ថកិច្ចនគរបាល នៃការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ...
កណ្ដាល៖ ខេត្តកណ្ដាល មានឱកាសការងារប្រមាណជាង ១០ ០០០កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តកណ្ដាល មានឱកាសការងារចំនួន ១៤ ០២៨កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ...
ស្វាយរៀង៖ ខេត្តស្វាយរៀង មានឱកាសការងារប្រមាណជិត ៤ ០០០កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្វាយរៀងមានឱកាសការងារចំនួន ៣,៩៨៦កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ...
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់គ្រឿងសង្ហារឹម ចំនួន ០៦មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និង មានដាក់លក់នៅក្រុមលទ្ធកម្ម...
កែប ៖ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកែប បានប្តេជ្ញាបោសសម្អាត និងលុបបំបាត់ Scam Online ឱ្យអស់ពីភូមិសាស្ត្រខេត្ត ដើម្បីលើកកម្ពស់កិត្តិយសខេត្ត និងកិត្តិយសប្រទេសជាតិ ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា យោងតាមច្បាប់...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធី ពិសាអាហារថ្ងៃត្រង់ថ្នាក់រដ្ឋមន្ត្រី ជាមួយលោកស្រី Lisa Wright នាយកប្រតិបត្តិរង និងជាប្រធានគណៈប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅភោជនីយដ្ឋាន Zhan...
បរទេស៖ កាលពីថ្ងៃសៅរ៍ យោធាសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធមួយនៅក្នុងរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា ដែលជាការហាត់សមអំពីភាព អាសន្នដែលអាចកើតមាន និងការជម្លៀស ចេញនៅស្ថានទូតរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ថា សមយុទ្ធនេះ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរវេណេស៊ុយអេឡា គឺជាសមយុទ្ធយោធាលើកដំបូងរបស់សហរដ្ឋអាមេរិកដែលបានធ្វើឡើងនៅក្នុងប្រទេសនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចាប់ខ្លួនប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា។ សមយុទ្ធនេះពាក់ព័ន្ធនឹងយន្តហោះ...
បរទេស៖ នាវាដឹកប្រេងជប៉ុនមួយគ្រឿងនៅថ្ងៃចន្ទ គឺបានក្លាយជានាវាដំបូងគេ ដែលបានមកដល់ប្រទេសជប៉ុន បន្ទាប់ពីបានឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោយពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់ ដែលបានធ្វើឱ្យចរាចរណ៍ឆ្លងកាត់ផ្លូវថាមពល ដ៏សំខាន់ត្រូវបានរឹតត្បិតយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា យោងតាមប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ បានឱ្យដឹងថា នាវាដឹកប្រេងនេះ ដំណើរការដោយអង្គភាពចម្រាញ់ប្រេងធំមួយឈ្មោះ Idemitsu Kosan Co. បាននាំយកប្រេងឆៅចំនួន...
ភ្នំពេញ៖ ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្ត ដែលកំពុងរងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,៧២៩ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម ឧស្សាហកម្ម...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Eugene Pak ព្រឹទ្ធបុរសផ្នែកទំនាក់ទំនងខាងក្រៅ នៃសាកលវិទ្យាល័យ State University of New York (SUNY)ដោយផ្តោតសំខាន់លើវិស័យអប់រំ ។ សាកល SUNY មានទីតាំងនៅទីក្រុង...