ពោធិសាត់ ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក បណ្ឌិត ប្រាំង ជនសា បានអញ្ជើញប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសាលា ធម្មសភា ស្ថិតនៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោក បណ្ឌិតប្រាំង ជនសា អគ្គនាយកអគ្គិសនីកម្ពុជា ជាប្រធាន...
បរទេស៖ ភាគហ៊ុនអាស៊ីភាគច្រើន បានកើនឡើងនៅថ្ងៃចន្ទ ហើយតម្លៃប្រេង បានធ្លាក់ចុះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការចរចាស្តីពីការបញ្ចប់សង្គ្រាម ជាមួយអ៊ីរ៉ង់កំពុងដំណើរការទៅមុខ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា នៅព្រឹកថ្ងៃចន្ទ ប្រេងឆៅស្តង់ដាររបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៤,៣៥ ដុល្លារមកនៅត្រឹម ៩២,២៥ ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ...
បរទេស៖ នាវាដឹកឧស្ម័ន ធម្មជាតិរាវពីរគ្រឿង កំពុងចាកចេញ ពីច្រកសមុទ្រ Hormuz នៅថ្ងៃចន្ទ ដោយឆ្ពោះទៅកាន់ប្រទេសប៉ាគីស្ថាន និង ប្រទេសចិន ខណៈដែលនាវាដឹកប្រេងធំមួយគ្រឿង ដែលមានប្រេងឆៅអ៊ីរ៉ាក់ សម្រាប់ប្រទេសចិនបានចាកចេញពីឈូងសមុទ្រ ពែក្សនៅថ្ងៃសៅរ៍ បន្ទាប់ពីជាប់គាំងអស់ រយៈពេលជិតបីខែ , នេះបើយោងតាមទិន្នន័យដឹកជញ្ជូន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា...
យេរូសាឡឹម៖ យោធាអ៊ីស្រាអែល ត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមការលើកឡើងរបស់ប្រមុខ កងទ័ពអ៊ីស្រាអែល ចំពេលមានរបាយការណ៍ អំពីវឌ្ឍនភាពនៅ ក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឧ្យដឹងថា មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលវាយតម្លៃស្ថានភាពនៅបញ្ជាការភាគខាងជើងរបស់យោធាអ៊ីស្រាអែល។ លោកបានលេីកឡេីងថា យោធាអ៊ីស្រាអែល “ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តប្រតិបត្តិការប្រយុទ្ធដ៏ខ្លាំងក្លាភ្លាមៗ” និងធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ ចុះខ្សោយបន្ថែមទៀត ដោយបន្ថែមថា...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio បានឧ្យដឹងថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួច ជាស្រេចដើម្បីចូលទៅក្នុង “កិច្ចចរចា” អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times។ របាយការណ៍បានឧ្យដឹងថា ការកត់សម្គាល់នេះបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងចាត់វិធានការជាដំណាក់កាល...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅតែបដិសេធមិនទទួលយកប្រការមួយចំនួននៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអ៊ីរ៉ង់ ស្តីពីការបញ្ចប់សង្គ្រាម នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអ៊ីរ៉ង់Tasnim។ ដោយដកស្រង់ព័ត៌មាន ដែលទទួលបានដោយអ្នកយកព័ត៌មានរបស់ខ្លួន Tasnim បានឧ្យដឹងថា ទោះបីជាមានការចរចា មួយចំនួនរវាងភាគីទាំងពីរ កាលពីថ្ងៃអាទិត្យក៏ដោយ សហរដ្ឋអាមេរិក នៅតែរារាំងប្រការមួយចំនួន នៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសន្តិភាព រួមទាំងការដោះលែងទ្រព្យសម្បត្តិ ដែលត្រូវបានបង្កករបស់អ៊ីរ៉ង់។ ប្រភពបានបន្ថែមថា នៅតែមានលទ្ធភាពដែលអនុស្សរណៈនៃការយោគយល់គ្នានេះនឹងត្រូវបានលុបចោល...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខកម្មការិនីរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សាស្ដ្រាចារ្យ ឈាង រ៉ា បានណែនាំដល់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែតAxios បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងដែលនឹងបន្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃទៀត។ បទឈប់បាញ់គ្នាដែលនឹងធ្វើឡើង ក្នុងអំឡុងពេលដែលច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញហើយការ រឹតបន្តឹងលើពាណិជ្ជកម្មប្រេងប្រឆាំងនឹងទីក្រុងតេហរ៉ង់ ត្រូវបានដកចេញ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងព្យាយាមឈាន ដល់កិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ចប់ជម្លោះផងដែរ។ ប្រធានាធិបតីអាមេរិកលោក Donald...
ភ្នំពេញ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានចាត់វិធានការទាន់ពេលវេលា ចំពោះហាងកាហ្វេមួយកន្លែង នៅខេត្តឧត្តរមានជ័យ យកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំង និងយកកេសគ្រាប់ ធ្វើជាតុកាហ្វេ ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា «មានគំនិតឆ្នៃប្រឌិត បង្កើនភាពទាក់ទង...