ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្តចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» តាមរយៈកិច្ចសហការរវាងមន្ទីរការងារ និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយផ្ទាល់ដល់បណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងអាជីវកម្មកសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្តាល ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងដាស់ស្មារតី...
ភ្នំពេញ៖ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ បានជួបទល់មុខគ្នា ដើម្បីពិភាក្សាលើវិធានការ កសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹង តាមព្រំដែនការបន្តអនុវត្តយន្តការទ្វេភាគី និងការស្តារប្រក្រតីភាពទ្បើងវិញ នៃទំនាក់ទំនងប្រទេសទាំងពីរ។ នេះបើយោងតាមសំណេររបស់លោក ប្រាក់ សុខុន...
កំពត ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគម បណ្តាញកសិករតេជោ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករនៅស្រុកទឹកឈូ ខេត្តកំពត ដោយក្នុងនោះបានស្នើឲ្យរួមគ្នាប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ។ កម្មវិធីជួបសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមផងដែរពី លោក ចាន់ ថា...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃប្រព័ន្ធតុលាការអ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ បានប្រហារជីវិតបុរសម្នាក់ ដែលត្រូវបានកាត់ទោសពីបទចារកម្ម និងកិច្ចសហប្រតិបត្តិការចារកម្មជាមួយអ៊ីស្រាអែល។ ដោយកំណត់អត្តសញ្ញាណបុគ្គលនោះថា មានឈមោញ Gholamreza Khani-Shekarab របាយការណ៍នេះបានឧ្យដឹងថា រូបគេត្រូវបានព្យួរកបន្ទាប់ពីដំណើរការតុលាការ និងការរក្សាការកាត់ទោសប្រហារជីវិតដោយតុលាការកំពូលអ៊ីរ៉ង់។ ប្រភពបានបន្ថែមថា ជនជាប់ចោទរូបនេះគឺជា “មេខ្លោងប្រតិបត្តិការ” នៃទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad នៅខាងក្រៅអ៊ីរ៉ង់...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “រំលោភយ៉ាងជាក់ស្តែង” លើបទឈប់បាញ់ ដែលបានឈានដល់រវាងប្រទេស ទាំងពីរកាលពីខែមុន បន្ទាប់ពីការវាយប្រហារ ដោយយោធារបស់សហរដ្ឋអាមេរិក នៅភាគខាងត្បូងអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍របស់ក្រសួងនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានអះអាងថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារ ទីតាំងបាញ់មីស៊ីល និងទូកដាក់មីននៅភាគខាងត្បូងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ។ ក្រសួងបានឧ្យដឹងថា ការរំលោភលើបទឈប់បាញ់ដែលបានប្រព្រឹត្តនៅក្នុងខេត្ត Hormozgan របស់អ៊ីរ៉ង់...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃពុធថា កូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងយុទ្ធសាស្ត្រ រ៉ុក្កែតកាំភ្លើងធំ និងមីស៊ីលបញ្ជាទិស ដែលមានភាពជាក់លាក់ខ្ពស់ ដែលដឹកនាំដោយ AI ដែលត្រូវបានរចនាឡើង សម្រាប់សង្គ្រាមសម័យទំនើប ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំ គីម ជុងអ៊ុន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា បន្ទាប់ពីបានជំរុញការអភិវឌ្ឍមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងសមត្ថភាពអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់...
បរទេស៖ អាជ្ញាធរអាមេរិកបាននិយាយថា ធុងគីមីដ៏ធំមួយបានផ្ទុះ និងដួលរលំនៅថ្ងៃអង្គារនៅរោងចក្រក្រដាសមួយរដ្ឋធានី វ៉ាស៊ីនតោន ដោយបានសម្លាប់កម្មករយ៉ាងហោចណាស់ម្នាក់ និងកម្មករប្រាំបួននាក់ផ្សេងទៀតបាត់ខ្លួនដោយគ្មានសង្ឃឹមសម្រាប់ការជួយសង្គ្រោះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា អាជ្ញាធរបាននិយាយថា មនុស្សប្រាំបួននាក់ផ្សេងទៀតបានរងរបួស ដែលខ្លះធ្ងន់ធ្ងរ នៅក្នុងការផ្ទុះនៅក្រុមហ៊ុន Nippon Dynawave Packaging Co. ក្នុងទីក្រុង Longview។ មូលហេតុនៅតែមិនទាន់ច្បាស់លាស់។ លោក...
កណ្តាល ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលជំនួយ មនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ជូនដល់រដ្ឋបាល ខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ។ ពិធីនេះ...
ខេត្តព្រះវិហារ ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ កម្មវិធីបណ្តុះបណ្តាលដ៏ធំប្រចាំឆ្នាំ CATALYST LEADERSHIP BOOT CAMP 2026 ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព» បានបើកដំណើរការជាផ្លូវការហើយ នៅសាលប្រជុំនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក គីម រិទ្ធី...
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានជំរុញលើកទឹកចិត្តឱ្យប្រជាកសិករ បន្តដាំដុះដំឡូងមី និងបន្លែបន្ទាប់បន្សំបានច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ។ ការលើកឡើងដូច្នេះ ក្នុងឱកាសលោក ចុះពិនិត្យមើលស្ថានភាពរស់នៅ និងការពិនិត្យមើលដំណាំរបស់ប្រជាកសិករ ដែលកំពុងដាំដំណាំតាមចម្ការដូចជា ដំឡូង ស្វាយចន្ទី ត្រសក់ ឪឡឹក ជាដើម នៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ...