ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធី “រាត្រីសមោសរថ្នាក់ដឹកនាំកម្មវិធី សហប្រតិបត្តិការសិង្ហបុរី ឆ្នាំ២០២៦” ជាមួយនឹងវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាតិមួយចំនួនទៀត នាល្ងាចថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh។ នាឱកាសនេះ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសផ្អាកការងារ ជាបណ្តោះអាសន្នចំពោះលោកវរៈសេនីយ៍ឯក ចាន់ សុធី ប្រធានការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាឱកាសអញ្ជើញថ្លែងសុន្ទរកថាជាតិ នៅក្នុងក្នុងកិច្ចប្រជុំបើក ចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃទី២៦ ខែឧសភា...
ត្បូងឃ្មុំ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធរោងចក្រ ផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)...
បាងកក៖ ផលិតកម្មរថយន្តរបស់ប្រទេសថៃ បានធ្លាក់ចុះ ០,៤៤ ភាគរយធៀប នឹងឆ្នាំមុននៅក្នុងខែមេសា ដោយសារតម្រូវការក្នុងស្រុកចុះខ្សោយ បានជះឥទ្ធិពលដល់ទិន្នផល ចំពេលមានការរំខានដល់ការដឹកជញ្ជូន ទៅកាន់មជ្ឈិមបូព៌ា នេះបើយោងតាមទិន្នន័យ ពីសហព័ន្ធឧស្សាហកម្មថៃ (FTI) នៅថ្ងៃចន្ទ។ ក្រុមហ៊ុនផលិតរថយន្ត បានផលិតរថយន្តចំនួន ១០៣.៧៩៤ គ្រឿងនៅក្នុងប្រទេសថៃ កាលពីខែមុន នេះបើយោងតាម FTI។ ការធ្លាក់ចុះនេះភាគច្រើនត្រូវបានជំរុញដោយការធ្លាក់ចុះ...
ប៉េកាំង៖ ប្រទេសចិន មានឆន្ទៈក្នុងការបន្តដើរតួនាទីស្ថាបនាក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ទាំងផ្នែកនយោបាយ និងការទូត ដើម្បីការពាររបបមិនរីកសាយ ភាយនុយក្លេអ៊ែរអន្តរជាតិ និងលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងពិភពលោក។ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅ នឹងសំណួរពាក់ព័ន្ធ ដោយបន្ថែមថា ប្រទេសចិនតែងតែគាំទ្រការដោះស្រាយ ដោយសន្តិវិធី នៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈការសន្ទនា និងការចរចា។...
វ៉ាស៊ីនតោន៖ អាមេរិកបានវាយប្រហារទីតាំងបាញ់មីស៊ីល និងទូកដាក់មីននៅភាគខាងត្បូងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក។ លោក Tim Hawkins អ្នកនាំពាក្យទីបញ្ជាការ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារ ការពារខ្លួននៅភាគខាងត្បូងអ៊ីរ៉ង់ នៅថ្ងៃនេះ ដើម្បីការពារកងទ័ព របស់យើងពីការគំរាមកំហែង ដែលបង្កឡើង ដោយកងកម្លាំងអ៊ីរ៉ង់”។ លោកបានលើកឡើងថា “គោលដៅរួមមានទីតាំងបាញ់មីស៊ីល និងទូកអ៊ីរ៉ង់...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម សេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងនោះប្រេងសាំង ៥ ២៥០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូត ៥ ៣០០រៀល/លីត្រ ៕
ភ្នំពេញ៖ អ្នកនិពន្ធខ្មែរ APSARA L.L. បានបង្កើតជំហានថ្មីមួយសម្រាប់អក្សរសិល្ប៍កម្ពុជា ខណៈដែលប្រលោមលោកដំបូងរបស់ខ្លួន «ស្រមោលស្នេហ៍៖ អតីតជាតិ» (Almost Love: A Past-Life Destiny) ទទួលបានការចាប់អារម្មណ៍ និងការទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់អ្នកអាន និងអ្នកជំនាញបោះពុម្ពផ្សាយអន្តរជាតិ។ APSARA L.L. គឺជានាមប៉ាកការបស់កញ្ញា លី លក្ខិណា (Ly...
កំពត ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋាន អេស វី ដែលកំពុងតែចិញ្ចឹមគោសាច់ និងផលិតទឹកស្ពេមពូជគោ សម្រាប់ផ្គត់ផ្គង់ដល់កសិករដែលចិញ្ចឹមគោយកសាច់។ កសិដ្ឋាន អេស វី គឺមានទីតាំងស្ថិតនៅឃុំពងទឹក...