ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំកម្ពុជា អំពីគោលជំហររបស់កម្ពុជា លើការដោះស្រាយជម្លោះព្រំដែន ជាមួយភាគីថៃដោយសន្តិវិធី ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាំ បានបដិសេធទាំងស្រុងចំពោះការប្រឌិតព័ត៌មានក្លែងក្លាយ រឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងហាមឃាត់អ្នកដំណើរបរទេស ដែលមានអាយុក្រោម ៤០ឆ្នាំទាំងអស់។ យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម We Chat ថា...
បរទេស៖ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជាង ២% នៅថ្ងៃអង្គារ បន្ទាប់ពីយោធាអាមេរិកបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ ដែលធ្វើឲ្យទីផ្សារមានភាពច្របូកច្របល់ ចំពេលដែលកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រ Hormuz នៅតែមិនទាន់ច្បាស់លាស់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង 2.36 ដុល្លារ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ គឺពិតជាមានសារៈសំខាន់ ក្នុងការជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត ។ ក្នុងឱកាសអនុញ្ញាតឱ្យលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត...
ភ្នំពេញ ៖ លោក កឹម សុខា ដែលត្រូវបានទទួលការលើកលែងទោស ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំនោះ ត្រូវបានដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាព នយោបាយផ្សេងទៀតជាស្ថាពរ ។ យោងតាមកំណត់ហេតុ ស្តីពីការអនុវត្តព្រះរាជ្យក្រឹត្យលើកលែងទោសដល់លោក កឹម សុខាដែលសមត្ថកិច្ចបានយកប្រគល់ជូន លោក កឹម សុខាដល់គេហដ្ឋានផ្ទាល់ នៅព្រឹកថ្ងៃ២៦ ឧសភានោះ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា...
កំពង់ធំ៖ លោកអភិបាលស្រុកស្ទោងបានលើកឡើងថា សំណង់ហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលច្រើនស្អេកស្កះក្នុងវត្ត គឺជាការរួបរួមសាមគ្គី និងលះបង់ខ្ពស់របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងពិធីសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្តទួលព្រះស្រី ស្ថិតនៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ។ ជាមួយគ្នានេះលោកបានអំពាវនាវបន្ថែមទៀតដល់ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ត្រូវបន្តវប្បធម៌ដ៏ល្អផូរផង់នេះដើម្បីឱ្យវត្តអារាម កាន់តែរីកចម្រើន ជាពិសេសតម្កល់ព្រះពុទ្ធសាសនាឱ្យបានរុងរឿងគ្រប់ ៥,000ព្រះវស្សា...
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់ លោក ឃីន រស្មី ជាអភិបាលនៃគណៈអភិបាលស្រុកត្បែងមានជ័យ។ ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសាលប្រជុំសាលាស្រុកត្បែងមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ការលើកទឹកចិត្ត និងការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ក្នុងសុន្ទរកថាថ្លែងទៅកាន់អង្គពិធី។ លោក គីម រិទ្ធី...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជូនដំណឹង ដល់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី កំពុងបើកការវាយប្រហារ ជាប្រព័ន្ធ ទៅលើទីតាំងនានាក្នុងទីក្រុងគៀវ ដែលប្រើប្រាស់ដោយយោធាអ៊ុយក្រែន។...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ដឹកនាំរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់ នូវគោលនយោបាយផ្សះផ្សារ និងបង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ ។ ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យ...