ថ្ងៃទី ១៨ ខែឧសភា លោក Han Zheng អនុប្រធានរដ្ឋចិនបានចូលរួមពិធីបើកកិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៦នៅក្រុងប៉េកាំង ។ លោក Han Zheng បានថ្លែងថា បច្ចុប្បន្នសភាពការណ៍អន្តរជាតិមានភាពរង្គោះរង្គើ សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈម គ្មានប្រទេសណាដែលអាចនៅបានសុខតែឯងនោះទេ មានតែប្រកាន់ខ្ជាប់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការបើកទូលាយនិងបរិយាបន្ន ទើបជាមាគ៌ាដ៏ត្រឹមត្រូវ។ យើងគួរពង្រឹងជំនឿ ពួតដៃគ្នាឆ្ពោះទៅមុខ ក្តាប់ជាប់ឱកាសថ្មីនិងឆ្លើយតបបញ្ហាប្រឈមថ្មីដោយមានប្រសិទ្ធភាព ដើម្បីសម្រេចការអភិវឌ្ឍរួមដោយឈរលើមូលដ្ឋាន ដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។ សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលបានរៀបចំដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានរៀបចំអស់រយៈពេល ៥ ឆ្នាំជាប់គ្នាហើយ ។ កិច្ចប្រជុំប្រចាំឆ្នាំនេះធ្វើក្រោមប្រធានបទ «ឆ្ពោះទៅរកភាពថ្មី តភ្ជាប់អនាគត» តំណាងប្រហែល ៨០០ នាក់ដែលមកពីស្ថាប័នរដ្ឋាភិបាលបរទេស អង្គការអន្តរជាតិ ស្ថាប័នសេដ្ឋកិច្ចអន្តរជាតិ សភាពាណិជ្ជកម្មបរទេស ស្ថាប័នជំរុញពាណិជ្ជកម្មសកលនិងសហគ្រាសជាតិនិងអន្តរជាតិបានចូលរួមកិច្ចប្រជុំនេះ ៕
អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងអំពីករណី ដែលមហាសន្និបាត សុខភាពពិភពលោកលើកទី ៧៩ បានបដិសេធសេចក្តីស្នើ ច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ។ គណៈកម្មាធិការកិច្ចការទូទៅនិងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៩ បានធ្វើសេចក្តីសម្រេចចិត្តដោយឡែកពីគ្នានៅថ្ងៃទី ១៨ ខែឧសភា ដោយបដិសេធចំពោះសំណើ នៃប្រទេសមួយចំនួនតូច ដែលចង់ដាក់បញ្ចូលការ « អញ្ជើញតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត សុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍ »...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានរឹបអូសកប៉ាល់ ដឹកប្រេង ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅមហាសមុទ្រឥណ្ឌា ដែលជាការរឹបអូសកប៉ាល់លើកទីបី របស់សហរដ្ឋអាមេរិក ដែលជាប់ទាក់ទងនឹងការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal។ របាយការណ៍បានឧ្យដឹងថា ទិន្នន័យតាមដាន កប៉ាល់បានបង្ហាញថា កប៉ាល់នេះ ដែលគេស្គាល់ថា Skywave...
បរទេស៖ នាវាដឹកប្រេងចិនពីរគ្រឿងដែលដឹកប្រេងឆៅចំនួន ៤ លានបារ៉ែលនៅមជ្ឈិមបូព៌ាបានចាកចេញពីច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ បន្ទាប់ពីរង់ចាំនៅក្នុងឈូងសមុទ្រអស់រយៈពេលជាងពីរខែ នេះបើយោងតាមទិន្នន័យដឹកជញ្ជូននៅលើ LSEG និង Kpler។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា នាវាទាំងនេះស្ថិតក្នុងចំណោមនាវាធុនធំដឹកប្រេងឆៅអ៊ីរ៉ាក់ដែលចាកចេញពីឈូងសមុទ្រពែក្ស នៅខែនេះតាមរយៈផ្លូវដឹកជញ្ជូនដែលអ៊ីរ៉ង់បានបញ្ជាឱ្យនាវាប្រើប្រាស់។ នាវាដឹកប្រេងឆៅយ៉ាងធំ Yuan Gui Yang (VLCC) ដែលមានទង់ជាតិចិន...
ភ្នំពេញ ៖ ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារ និងអាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ មានគម្រោង វិនិយោគចំនួន ២៣គម្រោង (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង,...
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ គោលការណ៍ប្រតិបត្តិស្ដង់ដាសម្រាប់ការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ក្រោមអធិបតីភាពលោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំ ក្រុមអធិការកិច្ចអន្តរក្រសួង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ ក្នុងជំនួបនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច អំពីការបន្តខិតខំយ៉ាងមុតមាំរបស់សុខាភិបាលកម្ពុជា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងអនុវត្តច្បាប់ កាតព្វកិច្ចយោធា ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។ក្រោយបញ្ចប់ការចូលរួម ក្នុងសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ កាតព្វកិច្ចយោធានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងថា...
ភ្នំពេញ ៖ ក្នុងឱកាស ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក និងពិនិត្យការរៀបចំជីវភាពរស់នៅ និងមុខរបរតាមខ្នងប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានកោតសរសើរថា ពួកគាត់បានរៀបចំផ្ទះយ៉ាងមានសោភ័ណភាព។ ក្រៅពីបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំផ្ទះយ៉ាងមានសោភ័ណភាព លោក គន់ គីម...