ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការកែសម្រួលស្ថាប័ន និងអគ្គនាយដ្ឋាន មិនមែនស្អប់មន្រ្ដីណាមួយនោះទេ គឺរៀបចំមនុស្សផ្អែកទៅលើលទ្ធផលការងារ និងរចនាសម្ព័ន្ធ។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១...
សៀមរាប៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនអ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី២២ និងទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ។...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ ទៅត្រួតពិនិត្យការគ្រប់គ្រង ការពារ តំបន់ដែនជំរកសត្វព្រៃបឹងពែ នៅតំបន់ជាំក្របី ក្នុងភូមិសាស្ត្រឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។...
ភ្នំពេញ ៖ រយៈពេល ១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ បានបង្ក្រាបករណីក្មេងទំនើង ចំនួន២៥ករណី ឃាត់ខ្លួនជនបង្កសរុប៩២នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន៤ករណី ឃាត់ខ្លួនជនងប់ល្បែង២៣នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ តាមរបាយការណ៍ក្រសួងមហាផ្ទៃ ករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ ខណៈអ្នកប្រព្រឹត្តល្បែង២២នាក់ក៏ត្រូវបញ្ជូនទៅតុលាការ និង១នាក់បានអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ សូមបញ្ជាក់ថា...
បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានសាទរចំពោះ «ដំណាក់កាលថ្មី» ក្នុងទំនាក់ទំនងទ្វេភាគី ក្នុងពេលដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាពង្រីកសន្ធិសញ្ញាមិត្តភាពចិន-រុស្ស៊ីបន្ថែមទៀត និងបានសន្យាថា នឹងធ្វើការរួមគ្នាដើម្បីសណ្តាប់ធ្នាប់ពិភពលោកដែលយុត្តិធម៌ និងសមធម៌ជាងមុន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា...
ភ្នំពេញ៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក សុខ សុខេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើ «វឌ្ឍនភាពនៃការងារដោះស្រាយបណ្ដឹង»។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទទួលបន្ទុកការងារដោះស្រាយបណ្តឹង ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ដែលមកពីបណ្តាអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញក្រោមឱវាទក្រសួង។ កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យឡើងវិញ នូវលទ្ធផលការងារដោះស្រាយបណ្តឹងដែលសម្រេចបាននារយៈពេលកន្លងមក ព្រមទាំងតាមដានសន្ទុះនៃការដោះស្រាយករណីនីមួយៗឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា «នឹងមិនមានការកើនឡើងនៃភាពតានតឹង» ប្រឆាំងនឹងប្រទេសគុយបានោះទេ បន្ទាប់ពីរដ្ឋអាជ្ញា សហព័ន្ធអាមេរិក បានចោទប្រកាន់មេដឹកនាំបដិវត្តន៍គុយបា លោក Raul Castro និងនាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង បានមកដល់តំបន់ការ៉ាប៊ីន។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «នឹងមិនមានការកើនឡើងនៃភាពតានតឹងទេ។ ខ្ញុំមិនគិតថា ចាំបាច់ត្រូវមាននោះទេ»។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា រដ្ឋបាលរបស់លោកស្ថិត ក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ ហើយមានឆន្ទៈរង់ចាំរយៈពេលពីរ ឬបីថ្ងៃសម្រាប់ចម្លើយត្រឹមត្រូវមួយ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចាជាមួយអ៊ីរ៉ង់ យើងនឹងឃើញអ្វីដែលនឹងកើតឡើង»។ លោកបានបន្ថែមថា «យើងនឹងមានកិច្ចព្រមព្រៀង ឬយើងនឹងធ្វើរឿងមួយចំនួន ដែលអាក្រក់បន្តិច ប៉ុន្តែសង្ឃឹមថារឿងនោះនឹងមិនកើតឡើងនោះទេ»។...
តាកែវ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ(RPITST) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់កន្លែង ដោយផ្ដោតលើ ១០មុខជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំ ខែក្រោមកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M)។ បើតាមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤មកត្រីមាសទីមួយនៃដើមឆ្នាំនេះ RPITST បានផ្ដល់អាហារូបករណ៍ជូនសិស្សសរុបចំនួន ២...
ពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់។ ផ្លូវទាំង៦ខ្សែនោះរួមមាន៖ខ្សែទី១៖ ឈ្មោះផ្លូវ ភូមិបាគូ-ផ្ទះស្រែ ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប...