ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ ដោយកំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំជាថ្ងៃ «ទិវាជាតិប្រជាជន»។ បើសេចក្ដីសម្រេច, ការរៀបចំ ទិវាជាតិប្រជាជន ក្នុងគោលបំណង រំឭកដល់ ជនរួមជាតិទាំងអស់ឱ្យបន្ត ផ្តោតការយកចិត្តទុកដាក់...
នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងការងារត្រៀម ទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចនឹងអញ្ជើញ មកបំពេញបេសកកម្មក្នុងទឹកដីខេត្តពោធិ៍សាត់...
ខេត្តព្រះវិហារ ៖ នៅសាលប្រជុំសាលាខេត្តព្រះវិហារ មានរៀបចំពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានអត្ថន័យ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា...
មណ្ឌលគិរី ៖ លោកបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល,ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសន្ទរកថា និងបើកកម្មវិធី ស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំឡើង ដោយផ្នែកសហគ្រិនវ័យក្មេង នៃយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី។...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្ទេរទណ្ឌិតជាក្មេងទំនើង ចំនួន ៧៩០នាក់ ទៅអនុវត្តទោសបន្ត នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ សហគ្រាសទេសចរណ៍ធំៗ និង Influencers ល្បីៗ នៅខេត្តហៃណាន សាទរការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិនរបស់កម្ពុជា និងប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរចិន មកកម្ពុជាឱ្យលើសពីចំនួន ៣០០.០០០នាក់ ដែលកំពុងមានស្រាប់ ។ ក្នុងដំណើរទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅខេត្តហៃណាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ...
បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា លោក លី ឈៀង បានមានប្រសាសន៍ថា ក្នុងចំណោមទិដ្ឋភាពអន្តរជាតិដ៏ច្របូកច្របល់កាន់តែខ្លាំងឡើង ទំនាក់ទំនងចិន-រុស្ស៊ី នៅតែមានស្ថិរភាព...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នៅដើមសប្តាហ៍ក្រោយនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ថា ប្រភពព័ត៌មានរដ្ឋាភិបាលមួយផ្សេងទៀតត្រូវបានដកស្រង់សម្តីថា ក្រុមមន្ត្រីសន្តិសុខ និងពិធីការចិនមួយក្រុមបានទៅដល់ទីក្រុងព្យុងយ៉ាងថ្មីៗនេះ ហើយដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅចុងខែឧសភា ឬដើមខែមិថុនា ទំនងជាអាចធ្វើទៅបាន។ មន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានដកស្រង់សម្តីថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា អគ្គនាយកពន្ធដាររបស់កម្ពុជាបានធ្វើការកែទម្រង់អស់រយៈពេលជាច្រើនខែ និងច្រើនអាណត្តិមកហើយ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី បានកោតសរសើរដល់អគ្គនាយកពន្ធដារដែលបានខិតខំធ្វើកំណែទម្រង់អស់រយៈពេលជាច្រើនអាណត្តិកន្លងមក ។ សម្តេចធិបតីបន្តថា “ក្រោមការដឹកនាំ របស់ឯកឧត្តម គង់...
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) នៅថ្ងៃពុធ ទី២០ ខែឧសភា បានរៀបចំទិវាសុវត្ថិភាពឌីជីថល ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយផ្តោតលើប្រធានបទ «ការពង្រឹងភាពធន់ និងសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា»។ វេទិកានេះ បានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ៥០០នាក់ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល និយ័តករ អ្នកជំនាញផ្នែកសន្តិសុខសាប័រ ភ្នាក់ងារអនុវត្តច្បាប់ គ្រឹះស្ថានធនាគារ...