ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យកាត់បន្ថយការប្រើប្រាស់ ប្រេងឥន្ធនៈដូចជាសាំង និងម៉ាស៊ូត និងជៀសវាងការទិញមាសក្នុងរយៈពេលមួយឆ្នាំខាងមុខ ដើម្បីសន្សំសំចៃអត្រាប្តូរប្រាក់បរទេស។ ថ្លែងទៅកាន់ការជួបជុំសាធារណៈនៅរដ្ឋ Telangana ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃអាទិត្យនាយករដ្ឋមន្រ្ដីឥណ្ឌារូបនេះ ក៏បានថ្លែងផងដែរថា វប្បធម៌ធ្វើការពីផ្ទះគួរតែត្រូវបានលើកទឹកចិត្ត ហើយប្រជាជនត្រូវតែជ្រើសរើសការជិះរថយន្តរួមគ្នាសម្រាប់ការធ្វើដំណើររវាងផ្ទះ និងការិយាល័យរបស់ពួកគេ។ ជាធម្មតា ប្រទេសឥណ្ឌានាំចូលប្រេងឆៅជិត ៨៥ភាគរយនៃតម្រូវការប្រេងឆៅរបស់ខ្លួន...
បរទេស៖ ការលក់រថយន្តក្នុងស្រុក របស់ប្រទេសចិន បានធ្លាក់ចុះអស់រយៈពេលប្រាំពីរខែជាប់ៗគ្នាគិតមកដល់ខែមេសា ដោយសារតែការប្រកួតប្រជែងខ្លាំងនៅ ក្នុងទីផ្សាររថយន្តធំជាងគេបំផុត របស់ពិភពលោក ប៉ុន្តែការនាំចេញនៅតែរឹងមាំ ខណៈដែលក្រុមហ៊ុនផលិតរថយន្តកំពុងកំណត់គោលដៅទីផ្សារក្រៅប្រទេសកាន់តែខ្លាំងឡើង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ថា ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានឱ្យដឹងនៅថ្ងៃចន្ទថា ការលក់នៅក្នុងស្រុកបានធ្លាក់ចុះ 21.6% ពីមួយឆ្នាំមុនមកនៅត្រឹម 1.4 លានគ្រឿងកាលពីខែមុន។ លោក Cui...
ភ្នំពេញ៖ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងការផ្សព្វផ្សាយប្រកាសលេខ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦...
១. គោលជំហរជាមូលដ្ឋានរបស់ប្រទេសជប៉ុន (១) ប្រទេសជប៉ុន បានរួមចំណែកយ៉ាងជាប់លាប់ក្នុងគាំទ្រសន្តិភាព និងភាពរីកចម្រើនអន្តរជាតិ ក្រោយការបញ្ចប់នៃសង្គ្រាមលោកលើកទី២។ ជប៉ុនបានប្រកាន់ខ្ជាប់ជានិច្ច នូវច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបន្តខិតខំរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហរ ដោយផ្អែកលើនីតិរដ្ឋនៅក្នុងសហគមន៍អន្តរជាតិ។ ជំហររបស់ប្រទេសជប៉ុន ត្រូវបានគេដឹងយ៉ាងច្បាស់ នៅក្នុងសហគមន៍អន្តរជាតិ ហើយត្រូវបានកោតសរសើរ ដោយប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ។ ជំហរនេះនឹងមិនផ្លាស់ប្តូរទេនៅពេលអនាគត។ ការអះអាងដែលធ្វើឡើង...
គណៈកម្មាធិការចំបុណ្យជាតិ ណែនាំឱ្យរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ លោក គន់ គីម ៖ គ្រូបង្រៀនបានយកចិត្តទុកដាក់ បង្រៀនសិស្សជាជនភៀសសឹក ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់ អ្នកនាំពាក្យ ៖ កម្ពុជា-ថៃ ប្រើប្រាស់ UNCLOS ដោះស្រាយព្រំដែនសមុទ្រ ត្រួតស៊ីគ្នា រដ្ឋមន្ត្រីមុខងារសាធារណៈ...
អ៊ីស្រាអែល សាងសង់មូលដ្ឋានទ័ព សំងាត់ក្នុងប្រទេសអ៊ីរ៉ាក់ ត្រៀមវាយប្រហារលើទឹកដីអ៊ីរ៉ង់ សមាជិកណាតូ មួយផ្សេងទៀត ព្រមានអ៊ុយក្រែន ឲ្យធ្វើការគ្រប់គ្រង និងប្រតិបត្តិការយន្តហោះដ្រូន ឲ្យបានត្រឹមត្រូវ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ប្រេងឡើងថ្លៃ ៣% បន្ទាប់ពីលោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ នេះជាការលេីកឡេីងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព...
ភ្នំពេញ៖ នៅវេលាម៉ោង ០៣និង ០៧នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ:។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្មេងទំនើង...
ភ្នំពេញ ៖ នាកាសអនុញ្ញាតឱ្យលោក សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លេីកឡេីងថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការជាមួយឡាវ លើគ្រប់វិស័យ ក្នុងឱកាសនៃជំនួប, លោកឯកអគ្គរដ្ឋទូតឡាវ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តវិធានការនានា នារដូវវស្សា និងផ្សេងៗ ក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ អាជ្ញាធរជាតិអប្សរា បានប្រាប់សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់...