ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ កាតព្វកិច្ចយោធាដែលរាជរដ្ឋាភិបាលរៀបចំឡើងជាថ្មីនេះ ផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ហើយនឹងក្លាយជាឧបករណ៍គតិយុត្តរឹងមាំ។ ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍សេចក្តីព្រាងច្បាប់នេះ មាន...
ការ៉ាកាស ៖ ប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបដិសេធគំនិត ដែលថាប្រទេសរបស់លោកស្រី អាចក្លាយជារដ្ឋមួយផ្សេងទៀត របស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យភាព របស់ប្រទេសវេណេស៊ុយអេឡា។ លោកស្រី Rodriguez បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងឡាអេ ជាកន្លែងដែលលោកស្រី កំពុងចូលរួមសវនាការ នៅតុលាការយុត្តិធម៌អន្តរជាតិថា “នោះមិនត្រូវបានគ្រោងទុកនោះទេ...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឧ្យដឹងថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ត្រៀមខ្លួនរួចជាស្រេច ដេីម្បីផ្ដល់មេរៀនថ្មីមួយ ចំពោះការឈ្លានពាន។ ការកត់សម្គាល់របស់លោក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដោយព្រមានថា...
គៀវ៖ ការិយាល័យរដ្ឋអាជ្ញាជំនាញប្រឆាំង អំពើពុករលួយ (SAPO) របស់អ៊ុយក្រែនបានឧ្យដឹងថា អាជ្ញាធរប្រឆាំងអំពើពុករលួយអ៊ុយក្រែន បានជូនដំណឹងដល់អតីតប្រធានការិយាល័យប្រធានាធិបតីថា លោកកំពុងស្ថិតក្រោមការសង្ស័យ ក្នុងការស៊ើបអង្កេតអំពើពុករលួយ។ ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន និង SAPO បានរកឃើញក្រុមមួយ ដែលមានការរៀបចំពាក់ព័ន្ធនឹងការធ្វើឱ្យស្របច្បាប់នៃប្រាក់ hryvnias ចំនួន ៤៦០លាន (ប្រហែល ១០.៤៧លានដុល្លារអាមេរិក) ដែលជាប់ទាក់ទង នឹងសំណង់វរជនមួយនៅជិតទីក្រុងគៀវ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឧ្យដឹងថា ម៉ិកស៊ិកកំពុងបញ្ជូនកប៉ាល់ទី៥ ជាមួយនឹងជំនួយមនុស្សធម៌ ទៅកាន់ប្រទេសគុយបា ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតកាន់តែខ្លាំងឡើងដែលប្រជាជនគុយបាកំពុងប្រឈមមុខ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោកស្រី Sheinbaum បានបញ្ជាក់ជាថ្មីអំពីការបដិសេធរបស់ម៉ិកស៊ិក ចំពោះការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុដែលទីក្រុងវ៉ាស៊ីនតោន បានរក្សាប្រឆាំង នឹងប្រទេសគុយបា ចាប់តាំងពីឆ្នាំ១៩៦២លោកស្រី Sheinbaum បានលេីកឡេីងថាម៉ិកស៊ិក...
ភ្នំពេញ ៖ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់កន្លែងដល់ពលករដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។ បើតាមវិទ្យាស្ថាន NTTI បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០២៤ ដល់ត្រីមាសទី១ឆ្នាំ២០២៦នេះ គ្រឹះស្ថានបានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២,...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានរំលឹកដល់រាជរដ្ឋាភិបាល កុំបើកការចរចាទ្វេភាគី ណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃ នោះឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ថា កាលពីថ្ងៃម្សិលមិញ...
បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពបំផុត។ ការណែនាំរបស់ លោក សុខ លូ នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការដែលចូលនិវត្តន៍ ឆ្នាំ ២០២៦ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ តាមរយៈរបាយការណ៍របស់ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ មានមន្ត្រីរាជការមានក្របខ័ណ្ឌ...