ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការសិក្សាចងក្រងឯកសារជាតិសមិទ្ធផល សម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងរាជធានី ខេត្ត ទូទាំងប្រទេសឆ្នាំ២០២៥ និងការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ODF+ កម្ពុជា ឆ្នាំ២០២៦–២០៣០ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃច័ន្ទ បានច្រានចោលគំនិតដែលថាប្រទេស របស់អ្នកស្រីអាចក្លាយជារដ្ឋមួយទៀត របស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេសវេណេស៊ុយអេឡា។ លោកស្រី Rodriguez បាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាអេ ជាកន្លែងដែលនាងកំពុងចូលរួមដំណើរ ការនៅតុលាការយុត្តិធម៌អន្តរជាតិថា ៖ នោះមិនត្រូវបានគ្រោងទុកទេ។ វានឹងមិនត្រូវបានគ្រោងទុកនោះទេ...
តើអ្វីដែលធ្វើឱ្យអ្នកចូលរួមជាច្រើននាក់ឆ្ពោះទៅកាន់សាលាតិចណូ (ITC) នៅថ្ងៃទី ២៣-២៤ ឧសភា ២០២៦ ខាងមុខនេះ? តស់! ចូលរួមទាំងអស់គ្នា តើថ្ងៃនោះនឹងមានអ្វីខ្លះនៅក្នុងកម្មវិធីនេះ? តាងនាមគណៈរៀបចំកម្មវិធី មានកិត្តិយសសូមជម្រាបជូនសាធារណជនអំពី «វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦» ក្រោមកិច្ចសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិស្សិតកម្ពុជានៅបរទេស (CamStudent) សហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោកDonald Trump មិនបានបដិសេធនោះទេ អំពីលទ្ធភាពនៃការធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ ដើម្បីជួយសម្រួលដល់ការ ដោះស្រាយជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអង្គារ មុនពេលចេញដំណើរសម្រាប់កិច្ចប្រជុំកំពូលក្នុងប្រទេសចិន ប្រធានាធិបតីអាមេរិកត្រូវបានសួរថាតើគាត់អាចទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅឆ្នាំ២០២៦ ដែរឬទេ។ លោក Trump បាននិយាយថា៖ខ្ញុំអាច។ ខ្ញុំនឹងធ្វើអ្វីដែលចាំបាច់។ សង្គ្រាមនោះគឺខ្ញុំបានដោះស្រាយសង្រ្គាមចំនួនប្រាំបី។...
បរទេស៖ យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឱ្យដឹងថា អ៊ីរ៉ង់បានពង្រីកនិយមន័យរបស់ខ្លួនអំពីច្រកសមុទ្រហ័រមូសទៅជា “តំបន់ប្រតិបត្តិការដ៏ធំទូលាយ” មុនសង្គ្រាមអ៊ីរ៉ង់ទៅទៀត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា លោក Mohammad Akbarzadeh អនុប្រធានផ្នែកនយោបាយនៃកងទ័ពជើងទឹករបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានរាយការណ៍នៅថ្ងៃអង្គារថា ច្រកសមុទ្រនេះលែងត្រូវបានគេមើលឃើញថាជាផ្លូវតូចចង្អៀតជុំវិញកោះមួយចំនួនទៀតហើយ ប៉ុន្តែផ្ទុយទៅវិញត្រូវបានពង្រីកវិសាលភាព និងសារៈសំខាន់ផ្នែកយោធាយ៉ាងខ្លាំង។ លោក Akbarzadeh បាននិយាយថា “កាលពីអតីតកាល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាត ចំពោះការសម្រេច របស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថាន ទាំងឡាយតាមបណ្ដោយព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងវប្បធម៌ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦...
បរទេស៖ មហាសេដ្ឋីអាមេរិក លោក Elon Musk, នាយកប្រតិបត្តិក្រុមហ៊ុន Apple (AAPL.O) លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន GE Aerospace លោក Larry Culp និងនាយកប្រតិបត្តិក្រុមហ៊ុន Boeing (BA.N) នឹងចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក...
បរទេស៖ ក្រសួងការងារថៃ បានបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានដាក់ពលករមកពីខេត្តភាគឦសានប្រទេសថៃចំនួនបួនក្នុងបញ្ជីខ្មៅ និងបានផ្អាកការនាំយកពលករ តាមរដូវក្រោមគម្រោងទិដ្ឋាការ E-8 រយៈពេលមួយឆ្នាំ បន្ទាប់ពីពលករជាច្រើនត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនពីនិយោជក ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា យោងតាមព័ត៌មាន ដែលបានចែករំលែកដោយមជ្ឈមណ្ឌលព័ត៌មាន ប្រឆាំងក្លែងក្លាយថៃ នៅថ្ងៃចន្ទ ដោយដកស្រង់សម្តីពីក្រសួងការងារ ខេត្តដែលរងផលប៉ះពាល់គឺខេត្ត...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកកំពុងពិចារណាចាប់ផ្តើមឡើងវិញ និងពង្រីកគម្រោង Project Freedom ដែលជាប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក ដើម្បីអមកប៉ាល់ពាណិជ្ជកម្មឆ្លងកាត់ ច្រកសមុទ្រហ័រមូស។ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់កាសែត Fox News ឧ្យដឹងថា ប្រសិនបើចាប់ផ្តើមឡើងវិញ...