ភ្នំពេញ ៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) លោកបណ្ឌិត គន់ គីម បានរៀបរាប់ពីស្ថានភាពជនភៀសសឹករបស់កម្ពុជា ទៅប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមថា រាជរដ្ឋាភិបាលកំពុងដោះស្រាយឱ្យពួកគាត់ជាបណ្តើរៗ។ គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន ១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣២.៨៤៣នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី ដ័រសា...
កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្តល់ជូន លោក យិន សំអុល ដែលជាមុខសញ្ញាគ្រួសារនិវត្តជន រស់នៅភូមិទួលបេង...
កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២៦ នេះបានអញ្ជើញជាអធិបតី ក្នុងពិធីអបអរខួបទី ១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា២០២៦ ក្រោមមូលបទ « បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ » នៅសាលាខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានលើកឡើងថា កម្ពុជាមានស្បៀងគ្រប់គ្រាន់ ហើយអាស៊ៃបែហ្សង់មានថាមពល ។ ដូច្នេះប្រទេសទាំងពីរអាចបំពេញ ឱ្យគ្នាទៅវិញទៅមកបាន ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹង ក្រោយកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អែលឈីន...
ភ្នំពេញ ៖ រយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ដោយទទួលបានចំណូលសរុបចំនួន ៤៨.៤៥៨.០៣៩.៤៣០រៀល (ស្មើនឹង ១២.១១៤.៥០៩,៨៥ដុល្លារអាម៉េរិក)។ បើតាមរបាយការណ៍អគ្គនាយកដ្ឋាន រដ្ឋបាល ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិស័យទាំង ១៤ប្រភេទសេវានោះ វិស័យផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistiorius បាននិយាយក្នុងកំឡុង ដំណើរទស្សនកិច្ច ដោយមិនមានការប្រកាសមួយទៅកាន់ទីក្រុង គៀវថា ប្រទេសអាល្លឺម៉ង់ និងអ៊ុយក្រែននឹងរួមគ្នាបង្កើតយន្តហោះ គ្មានមនុស្សដែលអាចប្រតិបត្តិការ និងវាយប្រហារបានរយៈចម្ងាយឆ្ងាយ។ កន្លងមកយោធាអ៊ុយក្រែនបានប្រើ ប្រាស់យន្តហោះគ្មាន មនុស្សបើកជាទម្លាប់សម្រាប់ការវាយប្រហារ យ៉ាងជ្រៅនៅក្នុងប្រទេសរុស្ស៊ី ដែលផ្តោតលើជនស៊ីវិល...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនយោបាយអូទ្រីសស្តាំ និយមបានទាមទារឱ្យក្រសួងហិរញ្ញវត្ថុ របស់ប្រទេសពន្យល់ពីរបៀបដែលសាច់ប្រាក់ និងមាសជិត២២ពាន់លានដុល្លារត្រូវបានដឹកជញ្ជូនទៅអ៊ុយក្រែន ពីអូទ្រីសចាប់តាំងពីឆ្នាំ២០២២ ដោយមិនបង្កឱ្យមានការព្រួយបារម្ភ អំពីការលាងលុយកខ្វក់ ដោយសារកង្វះនៃការត្រួតពិនិត្យបទប្បញ្ញត្តិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ អគ្គលេខាធិការគណបក្សសេរីភាពអូទ្រីស (FPO) លោក Christian Hafenecker បានហៅអ្វីដែលលោកបានពិពណ៌នាថាជា ប្រព័ន្ធយុត្តិធម៌ពីរថ្នាក់ របស់ទីក្រុងវីយែន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា លោកគ្រោងនឹងផ្តាច់ប្រទេសរបស់ខ្លួន ចេញពីជំនួយហិរញ្ញវត្ថុទាំងឡាយ របស់សហរដ្ឋអាមេរិក។ ដំណើរការនៃអនុវត្តដែល នឹងធ្វើឡើងសម្រាប់រយៈពេលមួយទសវត្សរ៍ក្រោយ នេះខណៈពេលលោកក៏បាន ស្តីបន្ទោសប្រព័ន្ធផ្សព្វផ្សាយ សង្គម ចំពោះ ឧបាយកល សម្រាប់ការធ្លាក់ចុះការគាំទ្រ ជាសាធារណៈសម្រាប់ប្រទេសរបស់គាត់ក្នុង ចំណោមប្រជាជនអាមេរិកផងដែរ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យបង្កើនតម្លៃ មានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ។ ក្នុងសារលិខិតអបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា ការកសាងធនធានមនុស្សឱ្យបង្កើនតម្លៃ មានគុណភាពខ្ពស់ និងសុខុមាលភាពល្អ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងលោកជំទាវនៅថ្ងៃចន្ទទី១១ ខែឧសភា ឆ្នាំ២០២៦នេះ មានសទ្ធាជ្រះថ្លា ប្រគេនអង្ករចំនួន ១តោន ប្រចាំខែឧសភា ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល (ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ៕