ភ្នំពេញ៖ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។ លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live...
កំពង់ធំ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ លោក នួនផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ និងមន្ត្រីក្រោមឱវាទជាច្រើនរូប ចុះមកពិនិត្យស្ថានភាព ជាក់ស្តែង នៅទីតាំង មួយចំនួនក្នុងតំបន់ព្រៃឡង់ ដែលមានជាប់ព្រំប្រទល់នឹងខេត្តក្រចះ ដែលត្រូវបានជនខិលខូចមួយចំនួនបានព្យាយាមកាប់បំផ្លាញដើម្បីយកធ្វើជាកម្មសិទ្ធិ។ យោងតាមការលើកឡើងពីសំណាក់រដ្ឋបាលខេត្តកំពង់ធំបានឲ្យដឹងថា គិតនៅត្រឹមដើមឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបានកសាងសំណុំរឿងចំនួន ៧ ករណីព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៧...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងនូវកតញ្ញូតាធម៌ ដើម្បីថ្វាយព្រះពរជ័យមង្គល ចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ១៦៥នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្មេងស្រីរងគ្រោះបានបាត់បង់ជីវិត។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនល្មើសបានធ្វើសកម្មភាពចាប់បង្ខំក្មេងស្រី រងគ្រោះយកទៅបាត់ រួចផ្ញើសារទាមទារប្រាក់ ពីក្រុមគ្រួសារចំនួន ១០,០០០...
ភ្នំពេញ ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា-ថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា...
ភ្នំពេញ ៖ រូបភាពពីដ្រូន (Drone) បានផ្តិតយកទិដ្ឋភាពដ៏កម្រ និងគួរឱ្យស្រឡាញ់ដែលមិនសូវបានឃើញ! នៅក្នុងផ្ទៃទឹកនៃ សហគមន៍នេសាទព្រែកត្នោត យើងបានឃើញសត្វផ្សោតឃ្លាច (Indo-Pacific Humpback Dolphins) មួយគូកំពុងហែលក្បែរគ្នា និងយកចំពុះមកប៉ះគ្នាថ្នមៗ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងភាពស្និទ្ធស្នាល ។ កូនផ្សោតជំទង់មួយក្បាល កំពុងហែលក្រឡឹងជុំវិញ ឪពុកម្តាយដោយភាពសប្បាយរីករាយ និងពោរពេញដោយថាមពល។ ទិដ្ឋភាពនេះសបញ្ជាក់ឱ្យឃើញពីចំណងដ៏ស្អិតរមួត...
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជាង ១ ៤០០នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី១១ ខែឧសភា ថា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងផ្តល់ឱកាសពិតប្រាកដសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ បន្ទាប់ពីជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោក Masato Kanda ប្រធាន ADB បានសរសេរនៅលើទំព័រ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ របស់ក្រុមប្រទេសបាល់ទិក លោក Hanno Pevkur បាននិយាយថា ប្រទេសអ៊ុយក្រែន មិនគួរប្រើប្រាស់ដែនអាកាស របស់អេស្តូនី សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើប្រទេសរុស្ស៊ីនោះទេ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អេស្តូនី ឡាតវី លីទុយអានី និងហ្វាំងឡង់ បានរាយការណ៍ករណីជាច្រើននៃយន្តហោះដ្រូន UAVs...